ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​ពាន់ ភួង​បុប្ផា លោក​ជំទាវ​ឧកញ៉ាយិ​ន ផា​នី ថុ​ង​អ៊ុយ​ប៉ាង និង​លោក​ជំទាវ​ឧកញ៉ាលឹ​ម ឈី​វ​ហួរ ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា

8 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោកស្រី​ពាន់ ភួង​បុប្ផា អ្នកនិពន្ធ ​និង​ដឹកនាំ​រឿង​ផលិតកម្ម​ផ្កា​៥​ ភាពយន្ត​រួម​ទាំង​កូនស្រី លោក​ជំទាវ​ឧក​ញ៉ាយិ​ន ផា​នី ថុ​ង​អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ​ឧក​ញ៉ាលឹ​ម ឈី​វ​ហួរ បាន​នាំ​អំណោយ​ ជា​ទឹកប្រាក់​ចំនួន​ចំនួន​៧២០០​ដុល្លារ​

រាជធានី​ភ្នំពេញ ៖ លោកស្រី​ពាន់ ភួង​បុប្ផា អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ផលិតកម្ម​ផ្កា​៥ ភាពយន្ត​រួម​ទាំង​កូនស្រី លោក​ជំទាវ​ឧកញ៉ា​យិ​ន ផា​នី ថុ​ង​អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ​ឧកញ៉ា​លឹ​ម ឈី​វ​ហួរ បាន​នាំ​អំណោយ ជា​ទឹកប្រាក់​ចំនួន​ចំនួន​៧២០០​ដុល្លារ ជូន​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​៤ ដែល​មាន​ទីតាំង​លើ​កំណាត់​ផ្លូវ​លេខ​៩០ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៥ ហើយ​ការ​ផ្តល់​នេះ គឺ​ដើម្បី​ជួយ​សម្រាល​ការ​ខ្វះខាត​របស់​មន្ទីរពេទ្យ ។
    
លោកស្រី​ពាន់ ភួង​បុប្ផា បាន​ឲ្យ​ដឹង​ថា ថវិកា​ចំនួន​៦.០០០​ដុល្លារ ដែល​លោកស្រី​ផ្តល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នេះ បាន​មក​ពី​កូនប្រុស​ស្រី នៅ​សហរដ្ឋអាមេរិក នាំ​គ្នា​ធ្វើបុណ្យ​កតញ្ញូតាធម៌ ជូន​គាត់ ហើយ​ថវិកា​ទាំងនេះ ក៏​បាន​មក​ពី​ភ្ញៀវ មន្ត្រីរាជការ អ្នកជំនួញ សិល្បករ តារាភាពយន្ត ដែល​ចូលរួម ហើយ​ថវិកា​ទាំងនោះ លោកស្រី​តែងតែ​វេរ​ដល់​ព្រះសង្ឃ ។ ក៏​ប៉ុន្តែ​ឆ្នាំ​នេះ លោកស្រី និង​ក្រុម​គ្រួសារ ក៏​បាន​សម្រេចចិត្ត ផ្តល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា គោលបំណង​ដើម្បី​ចូលរួម​ចំណែក​ជួយ​សង្គ្រោះ ដល់​កុមារ​កម្ពុជា ក៏​ដូច​ជា​ការ​ខ្វះខាត​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ។

លោកស្រី​ពាន់ ភួង​បុប្ផា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជាមួយ​គ្នា​នេះ លោក​ជំទាវ​ឧកញ៉ា​យិ​ន ផា​នី ថុ​ង អ៊ុយ​ប៉ា​ង បាន​ផ្តល់​ថវិកា​ចំនួន​២០០​ដុល្លារ និង​លោក​ជំទាវ​ឧកញ៉ា​លឹ​ម ឈី​វ​ហួរ ក៏​បាន​ផ្តល់​ថវិកា​ចំនួន​១.០០០​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ សរុប​ចំនួន​៧២០០​ដុល្លារ ។
       
លោក​សាស្ត្រាចារ្យ គី សន់​ទី ប្រធាន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​៤ បាន​និយាយ​ក្នុង​ឱកាស​នោះ​ថា តាំងពី​ឆ្នាំ​២០១២ មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ទទួល​អំណោយ​ពី​សប្បុរសជន ក្រុមហ៊ុន មន្ទីរ​ក្រសួង ស្ថាប័ន​នានា ជា​ហូរហែរ ទោះបីជា​ថវិកា​តិចតួច​ក្តី នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា គឺជា​ទឹកចិត្ត​ដែល​ចេញពី​បេះដូង​សុទ្ធសាធ ហើយ​ក៏​ជា​ទឹកចិត្ត​ដ៏​សំខាន់​ណាស់ ហើយ​ការ​ព្យាបាល​ដល់​កុមារ​នេះ មិន​គិតថ្លៃ​នោះ​ទេ ។ ដោយឡែក​កាកបាទក្រហមកម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ជួយ​ឧបត្ថម្ភ​ដល់​មូលនិធិ មន្ទីរពេទ្យ​គន្ធ​បុប្ផា បី​ឆ្នាំ​ជាប់​គ្នា ហើយ​ចំពោះ​ការ​ឧបត្ថម្ភ​តូច​ៗ​មែន តែ​យើង​យក​មក​ផ្គុំ​គ្នា គឺ​ច្រើន ឃើញ​ថា បាន​ជាង​២​លាន​ដុល្លារ ។

លោក​សាស្ត្រា​រូប​នេះ​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​មួយ​ខែ គឺ​ខែមករា ឆ្នាំ​២០១៥ កន្លង​មកនេះ សប្បុរស​តូច​ៗ និង​ជា​ក្រុម​ឧបត្ថម្ភ ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ជាង​៨០​ម៉ឺន​ដុល្លារ នេះ​គឺជា​កាយវិការ​សប្បុរសធម៌ គ្រប់​ស្រទាប់វណ្ណៈ​មន្ត្រីរាជការ សមាគម​ន៍ អង្គភាព​កងទ័ព ប៉ូ​លី​ស ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ហើយ​ក្នុង​ឱកាស​នេះ​ដែរ​លោក​វេជ្ជបណ្ឌិត​ដេ​នី​ស ឡូ​រ៉​ង អនុប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី​ពាន់ ភួង​បុប្ផា និង​កូនស្រី លោក​ជំទាវ​ឧកញ៉ា​យិ​ន ផា​នី ថុ​ង អ៊ុយ ប៉ា​ង និង​លោក​ជំទាវ​ឧកញ៉ា​លឹ​ម ឈី​ហួរ ផង​ដែរ ។
   
គួរ​បញ្ជាក់​ថា មន្ទីរ​គន្ធ​បុប្ផា​ដែល​មាន​មូលនិធិ​លោក​វេជ្ជបណ្ឌិត REACHNER គាំទ្រ​ឲ្យ​ដំណើរការ​បាន​រយៈពេល​២៣​ឆ្នាំ មក​ហើយ ព្យាបាល​កុមារ​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​សរុប​ចំនួន​ជាង​១​លាន​៥​សែន​នាក់ ៕