ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo នៅ​តែ​រឹង​មាំ​បើ​ទោះ​កំពុង​ជាប់​មាន​កូ​វី​ដ​ក្នុង​ខ្លួន (​វី​ដេ​អូ​)

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ Cristiano Ronaldo បាន​ចែករំលែក​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​លើ​បណ្តាញ​សង្គម Instagram កាលពី​ម្សិលមិញ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សប្បាយចិត្ត បន្ទាប់​ពី​ឃើញ​រូបគេ​នៅ​តែ​មាំមួន​​។ Ronaldo…

អ៊ី​តា​លី ៖ Cristiano Ronaldo បាន​ចែករំលែក​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​លើ​បណ្តាញ​សង្គម Instagram កាលពី​ម្សិលមិញ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សប្បាយចិត្ត បន្ទាប់​ពី​ឃើញ​រូបគេ​នៅ​តែ​មាំមួន​​។

Ronaldo កំពុង​បន្ត​ដាក់​ខ្លួនឯង​ស្ថិត​ក្នុង​ភាព​ឯកោរ​នៅ​ឯ​ផ្ទះ​របស់​គេ ​ក្នុង​ទីក្រុង Turin ប្រទេស​អ៊ី​តា​លី បន្ទាប់​បាន​ធ្វើតេស្ត​វិជ្ជមាន កាលពី​ថ្ងៃ​ទី​១៣ ខែតុលា​កន្លង​ទៅ នៅ​ពេល​ដែល​រូបគេ​បំពេញ​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​។

ខ្សែប្រយុទ្ធ​ក្រុម Juventus វ័យ ៣៥​ឆ្នាំ​រូប​នេះ បាន​ចែករំលែក​ឃ្លី​ប​វី​ដេ​អូ​នៅ​លើ​ទំព័រ Instagram ដែល​ថត​ដោយ​មិត្ត​ស្រី​របស់​គេ​គឺ​នាង Georgina Rodriguez ដើម្បី​បង្ហាញ​ពី​សុខភាព​ដ៏​រឹង​មាំ រួម​ទាំង​ការ​ច្រៀង​រាំ​យ៉ាង​សប្បាយ​រីករាយ អំឡុង​ពេល​នៃ​ការ​ហាត់ប្រាណ​នៅ​ក្នុងផ្ទះ​យ៉ាង​សកម្ម និង​ការ​ផ្លាស់​ប្តូរ​ម៉ូ​ដ​សក់​ថ្មី​របស់​ខ្លួន​ផង​ដែរ​។ និងកំពុង​រង​ចាំ​ការ​ធ្វើតេស្តវីរុសនេះ ​សារជាថ្មីម្តងទៀត​។

ទាំង​ក្រុម Juventus និង Ronaldo ផ្ទាល់​សុទ្ធតែ​រំពឹង​ថា រូបគេ​នឹង​អាច​ជា​ទាន់​​ការ​ប្រកួត​នៅ​ក្នុង​ក្របខណ្ឌ Champions League នៅ​ថ្ងៃ​ទី​២៨ ខែតុលា ទល់​នឹង​ក្រុម Barcelona ដែល​ជា​ការ​ជួប​គ្នា​ម្តងទៀត​រវាង​គេ នឹង​គូប្រជែង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ Lionel Messi៕

https://www.youtube.com/watch?v=XW5z3PuM3tM