ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ចចាមអារ៉ាម​Samsung Galaxy Note 5

8 ឆ្នាំ មុន

បន្ទាប់​ពី​ចរាចរ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Samsung Galaxy Note 4 លើ​ទីផ្សារ​ពិភពលោក​កាលពី​ពេល​កន្លង​មក​ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​មក គេហទំព័រ International Business Times

បន្ទាប់​ពី​ចរាចរ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Samsung Galaxy Note 4 លើ​ទីផ្សារ​ពិភពលោក​កាលពី​ពេល​កន្លង​មក​ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​មក គេហទំព័រ International Business Times ចេញផ្សាយ កាលពី​ថ្ងៃ​ទី​៦ ឧសភា ២០១៥ ថា ក្រុមហ៊ុន​សាំ​សុ​៊​ង​ត្រៀម​ផលិត​ត្រកូល​ស្មា​ត​ហ្វូ​ន Galaxy គឺ Galaxy Note 5 ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។

លក្ខណៈ​ពិសេស​របស់ Samsung Galaxy Note 5 មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង Galaxy Note 4 មាន​ទំហំ​អេ​ក្រង់ ៥.៩ អុ​ី​ង ជាមួយ នឹង​កញ្ចក់ Ultra HD ភ្លឺ​ច្បាស់​ល្អ ។ ទន្ទឹម​គ្នា នេះ​ដែរ កញ្ចក់​របស់​វា​នឹង​កោង​បញ្ឆិត​ដូច​ស្មា​ត​ហ្វូ​ន Galaxy S6 ។ RAM ទំហំ​៤ ជី​ហ្គា​បៃ​ច្រើន​ជាង​ស៊េរី មុន​ៗ​ដល់​ទៅ ១ ជី​ហ្គា​បៃ ។ កាមេរ៉ា​មុខ ៨ មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ ១៦ មេ​ហ្គា​ភិ​ច​ស៊ែ​ល ៕