ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​អំណោយ១០ម៉ឺ​ន​រៀល​ដល់​អតីត​គ្រូ​បង្រៀន​ដែល​រង​គ្រោះ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ នៅ​​រសៀល​ថ្ងៃ​ទី១៣ វិច្ឆិកា ភ្នាក់​ងារ​កោះ​សន្តិភាព​បាន​នាំយក​​ទឹក​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ដែល​ជា​ អំណោយ​របស់​សប្បុរស​ជន ​ទៅ​ផ្តល់​ជូន​អតីត​គ្រូ​បង្រៀន​​ដែល​រង​គ្រោះ​ដាច់ពោះ​វៀនដល់​​​លំនៅ​ឋាន​ របស់​គាត់​ស្ថិត​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំអណ្តូង​ស្នាយ ស្រុករលា​ប្អៀរ ។ អំណោយ​ជា​ថ្មីទៀត​នេះ​គឺ​បាន​ទទួលការ​ឧបត្ថម្ភ​ពីអ្នកនាង​ជា​ ដាលី ទឹក​ប្រាក់​ចំនួន​៥០.០០០រៀល និងសប្បុ​រស​ជន​​ម្នាក់​នៅ​ផ្សារ​ដេប៉ូចំនួន៥០.០០០រៀល

ខេត្ត​កំពង់​ឆ្នាំង ៖ នៅ​​រសៀល​ថ្ងៃ​ទី១៣ វិច្ឆិកា ភ្នាក់​ងារ​កោះ​សន្តិភាព​បាន​នាំយក​​ទឹក​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ដែល​ជា​អំណោយ​របស់​សប្បុរស​ជន ​ទៅ​ផ្តល់​ជូន​អតីត​គ្រូ​បង្រៀន​​ដែល​រង​គ្រោះ​ដាច់ពោះ​វៀនដល់​​​លំនៅ​ឋាន​របស់​គាត់​ស្ថិត​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំអណ្តូង​ស្នាយ ស្រុករលា​ប្អៀរ ។ អំណោយ​ជា​ថ្មីទៀត​នេះ​គឺ​បាន​ទទួលការ​ឧបត្ថម្ភ​ពីអ្នកនាង​ជា​ ដាលី ទឹក​ប្រាក់​ចំនួន​៥០.០០០រៀល និងសប្បុ​រស​ជន​​ម្នាក់​នៅ​ផ្សារ​ដេប៉ូចំនួន៥០.០០០រៀល ។

អតីត​គ្រូ​បង្រៀន​លោក​ប៉ុន ធឿន អាយុ​៧២​ឆ្នាំ ​បានថ្លែង​អំណរគុណ​ចំពោះ​សប្បុ​រស​ជន​​ទាំង​អស់​ដែល​បាន​យកចិត្ត​ទុក​ដាក់​អា​ណិត​​អាសូរ​ដល់​រូបគាត់​តាម​រយៈ​ការ​អាន​​សារព័ត៌​មាន​កោះ​សន្តិភាព​​ដែលបាន​ចុះ​ផ្សាយពី​ជីវិត​អភ័ព្វត្រូវ បុគ្គល​មួយ​រូប​ប្តឹង​ប្តល់​គាត់​យ៉ាង​អ​យុត្តិ​ធម៌​រហូត​អស់​លុយ​កាក់​យ៉ាង​ច្រើន​ ។ មិន​ត្រឹម​​តែប៉ុណ្ណោះ រូប​គាត់វិះតែ​នឹងជាប់គុក​ច្រវាក់​ទៀត​ផង ប៉ុន្តែ​អាជ្ញា​ធរ​មូលដ្ឋាន​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ ពិសេស​សារព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​បកស្រាយ​នូវ ភាពអយុតិ្ត​ធម៌​​នោះ​ ទើប​រឿង​ក្តីរបស់​គាត់​បាន​ធូរស្រាល​​តែបាន​អូស​​បន្លាយ​​ជិត​៣​ឆ្នាំ​ទើប​ចប់ ។

ថ្មីៗនេះគ្រោះ​អកុសល​ គាត់បានរង​គ្រោះ​ដោយ ដងពូថៅ​បុក​បណ្តាល​ឱ្យដាច់ពោះវៀន​ និងបាន​វះកាត់​ក្នុងមន្ទីរ​ពេទ្យ​ ហើយ​បានជាធូរស្រាល​ និងចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី១១ វិច្ឆិកា ។ លោក​សូម​លើក​ដៃ​ប្រណម​ដល់វត្ថុ​ស័ក្តិ​សិទ្ធ​​ក្នុងលោក​ សូមជួយ​បី​បាច់ថែរក្សា​ដល់សប្បុរស​ជន​ទាំងអស់​ ជួប​តែ​សេចក្តី​សុខ និងពុទ្ធពរ​ទាំង​៤ប្រការ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ៕