ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ហាញខ្លួន​របស់​ក្រុម​បុរស​ស្ពាយ​ដប

8 ឆ្នាំ មុន

ក្រោយ​ពី​ដប​យក្ស​ផ្អើល​នៅ​ផ្សារ​អ៊ី​អន ការ​ភ្ញាក់ផ្អើល​មួយទៀត ក៏​បាន​កើត ឡើង ពេល​តំណាលគ្នា ដោយសារ​មាន​បុរស​រាង​ខ្ពស់​សង្ហា​ជា​ច្រើន​នាក់ បង្ហាញខ្លួន ជាមួយ​រូបភាព​ដប​ដោយ​ដាក់​

ក្រោយ​ពី​ដប​យក្ស​ផ្អើល​នៅ​ផ្សារ​អ៊ី​អន ការ​ភ្ញាក់ផ្អើល​មួយទៀត ក៏​បាន​កើត ឡើង ពេល​តំណាលគ្នា ដោយសារ​មាន​បុរស​រាង​ខ្ពស់​សង្ហា​ជា​ច្រើន​នាក់ បង្ហាញខ្លួន ជាមួយ​រូបភាព​ដប​ដោយ​ដាក់​ពាក្យ​ថា “​មក​ដល់​ឆាប់​ៗ​នេះ​” វិញ​ម្តង​។ បុរស​ទាំងនោះ មាន​ពាក់អាវ​ពណ៌​បៃតង និង​មួក​ខ្មៅ ដើរ​តម្រៀប​គ្នា​ជា​ជួរ​តាម​ដងផ្លូវ​។

អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​នាំ​គ្នា​ផ្អើល​ឈូរ​ឆរ​រោម​មើល និង​ផ្តិត​យក រូបភាព​បុរស​ទាំង​នោះ ដែល​មាន​គ្នា​សរុប ប្រហែល​២០​នាក់ ប៉ុន្តែ​ពួក​គាត់ ឈរ​នៅ​ស្ងៀម​មួយ​កន្លែង មិន​និយាយ​អ្វី​ទាំងអស់ ហើយ​ពោរពេញ​ដោយ​ភាព រឹង​មាំ និង​ម៉ឹង​ម៉ាត់​។

ដប​ទឹក​ដែល​ពួក​គាត់​ស្ពាយ​ត្រូវ​បាន​គេ​ប្រៀបប្រដូច​ហ្នឹង​ដប​ទឹក​ភេសជ្ជៈ​របស់​យក្ស​បើ​អ្នក​ណា​បាន​ផឹក​ហើយ​ពិតជា​មាន​កម្លាំង​ខ្លាំង​មហិមា​។
អ្នក​នៅ​ទីក្រុង​ភ្នំពេញ​ទាំងមូល​កំពុង​រង់ចាំ​មើល​ថា​តើ​ដប​យក្ស​នោះ​គឺជា​អ្វី?