ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន LIM HONG Fashion ចែករំលែក​ស្នាមញញឹម ដល់​កុមារ​នៅ​ផ្តុំ​គំនរ​សម្រាម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន LIMHONG Fashion បាន​នាំ​យក​អំណោយ​និង​ថវិកា​សរុប​ជា​ទឹកប្រាក់​ចំនួន​១.០០០​ដុល្លារ ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​របស់​អង្គការ មណ្ឌលកុមារ​ដើម្បី​សុភមង្គល​នៅ

រាជធានី​ភ្នំពេញ  ៖ ក្រុមហ៊ុន LIMHONG Fashion  បាន​នាំ​យក​អំណោយ​និង​ថវិកា​សរុប​ជា​ទឹកប្រាក់​ចំនួន​១.០០០​ដុល្លារ ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​របស់​អង្គការ មណ្ឌលកុមារ​ដើម្បី​សុភមង្គល​នៅ​ផ្តុំ​គំនរ​សម្រាម​ស្ទឹង​មាន​ជ័យ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

លោក លឹ​ម ហុង ជា​ម្ចាស់​ក្រុមហ៊ុន LIM HONG Fashion បាន​មាន​ប្រសា​ស​ន៏​ថា ក្រុមហ៊ុន​របស់​លោក ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុង​ការ​ចែករំលែក​សេចក្តី​ស្រឡាញ់ និង​ស្នាម​ញ​ញឹក​ដល់​កុមារ របស់​អង្គការ មណ្ឌលកុមារ​ដើម្បី​សុភមង្គល​។ ក្នុង​កម្មវិធី​សប្បុរសធម៌ ក្រុមហ៊ុន LIM HONG Fashion និង​ក្រុម​គ្រួសា​របស់​លោក​ផ្ទាល់ បាន​ចែករំលែក​អាហារ​ដើម្បី​អោយ​កុមារ​ឆ្អែត​, សម្ភារៈ​សិក្សា​សៀវភៅ​ប៊ិក​ខ្មៅ​ដៃ ជ័រលុប​, ទឹកលុប ចំនួន ២០០ កញ្ចប់​, មី ១០​កេស​, ទឹក​សុទ្ធ​១០​កេស​ដល់​កុមារ និង​ទឹកប្រាក់​ចំនួន​៣០០​ដុល្លារ​ដល់​អង្គការ​។ ក្រៅពី​នេះ លោក​ក៏​បាន​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​នៅ​គំនរ​សម្រាម​ចំនួន ១៧​គ្រួសារ ជាមួយនឹង​មី ៥​កេស និង​ថវិកា ២០.០០០ រៀល ក្នុង​មួយ​គ្រួសារ​ៗ ។

លោក​បន្ត​ថា​យើង​សង្ឃឹម និង​ជឿជាក់​ថា​ជំនួយ​របស់​យើង​នឹង​អាច រួមចំនែក មួយ​ផ្នែក​ក្នុង​ការ​ជំរុញ​អោយ កុមារ​មាន​អនាគត​ភ្លឺស្វាង ។ ហើយ​ក្រុមហ៊ុន​យើង នឹង​បន្ត​ការ​ឩ​ប​ត្ថ​ម្ភ​ដល់​កុមារ និង​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​ជា​ចំ​បាច់​”​។

លោក សុខ ថៃ ជា​ជំនួយការ​ទូទៅ​របស់​អង្គការ​មណ្ឌលកុមារ​ដើម្បី​សុភមង្គល​បានអោយ​ដឹង​ថា អង្គការ​របស់​លោក​ពិតជា​មាន​សេចក្តី​សប្បាយ​រីករាយ​ជាមួយ នឹង​ទ​ង្វើ​សប្បុរសធម៌​របស់​ក្រុមហ៊ុន LIM HONG Fashion ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​កុមារ និង​កុមារ​កំព្រា​នៅ​ទី​នេះ​។ លោក​ក៏​សួ​ម​ជូនពរ​ឲ្យ​ក្រុមហ៊ុន LIM HONG Fashion និង​ក្រុម​គ្រួសារ​លោក​លឹ​ម​ហុង​អោយ​ជួប​ប្រទះ​តែ​នឹង​សេចក្តីសុខ​និង​សេចក្តីចំរើន និង សម្បូរ​អតិថិ​ជិន​គាំទ្រ​។ ហើយ​ក៏​សូម​អំពា​នាវ​ដល់​បណ្តា​សប្បុរសជន សូម​ជួយ​ឩ​ប​ត្ថ​ម្ភ​ដល់​កុមារ​អង្គការ​ផង  ៕