ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​បង្កួយ​ដេញ​ហ្គី​តា
បង្កួយ​មួយ​ក្បាល​ដេក​ផ្អៀង​យកដៃ​តោង​ស្លឹកឈើ​មាន​រូប​ដូច​ហ្គី​តា ប្រៀប​ដូច​ជា​តន្ត្រីករ​អាជីព និង​ថត​ដោយ​ជាង​ថតរូប​ជនជាតិ​ឥណ្ឌូណេ​ស៊ី ។

១-​បង្កួយ​ដេញ​ហ្គី​តា
បង្កួយ​មួយ​ក្បាល​ដេក​ផ្អៀង​យកដៃ​តោង​ស្លឹកឈើ​មាន​រូប​ដូច​ហ្គី​តា ប្រៀប​ដូច​ជា​តន្ត្រីករ​អាជីព និង​ថត​ដោយ​ជាង​ថតរូប​ជនជាតិ​ឥណ្ឌូណេ​ស៊ី ។

២-​ថូផ្កា​រាជវង្ស «​សុង​ខាងត្បូង​» របស់​ចិន
ថូផ្កា «​គាន់​» ក្នុង​សម័យ​រាជវង្ស​សុង​ខាងត្បូង​របស់​ចិន​តាំង​បង្ហាញ​នៅ​ក្រុមហ៊ុន​ដេញថ្លៃ «​សូ​ធើ​ប៊ី​» ហុងកុង​ដោយ​ទទួល​បាន​ប្រាក់​ប្រហែល​៨​លាន​ដុល្លារ ។ ថូផ្កា​នេះ​ផលិត​នៅ​ចន្លោះ​គ្រឹ​ស្ត​សករាជ​១១២៧ ទៅ​១២៧៩ ។

៣-​រូបគំនូរ​ថ្មី​របស់​ព្រះ​រាជិនី​អេ​លី​ហ្សា​ប៊ែ​តទី​២
រូបគំនូរ​ថ្មី​របស់​ព្រះ​រាជិនី​អេ​លី​ហ្សា​ប៊ែ​តទី​២ នៃ​ចក្រភព​អង់គ្លេស តាំង​បង្ហាញ​នៅ​សាល​គំនូរ ក្រុង​ឡុ​ង​ដ៍ ជា​ស្នាដៃ​ទី​៥​របស់​វិចិត្រករ​ចូ​ឌី ក្លាក ក្រោយ​ពី​ផលិត​រូប​ព្រះ​រាជិនី​កន្លង​មក នៅ​ក្នុង​ឆ្នាំ​១៩៥២, ១៩៦៨, ១៩៨៦, ១៩៩៨ និង​ឆ្នាំ​២០១៥ ។   រូប​ចុង​ក្រោយ​នេះ​បង្ហាញ​នៅ​លើ​កាក់​អង់គ្លេស​ផលិត​ក្នុង​ឆ្នាំ​២០១៥ ។

៤-​ទិវា​សិទ្ធិ​សេរីភាព
ស្ត្រី​ស្ថិត​ក្នុង​ឈុត​ប្រចាំ​ជនជាតិ​គ្រវីទង់ជាតិ​កូរ៉េ​ខាងត្បូង ដើម្បី​ប្រារព្ធ​ពិធី​ដង្ហែ​ក្បួន​លើក​ស្ទួយ​ឯករាជ្យ​នៅ​ក្រុង​សេ​អ៊ូ​ល ។ ឆ្នាំ​២០១៥​នេះ​គម្រប់​៩៦​ឆ្នាំ នៃ​ខួប​ប្រកាស​ឯករាជ្យ​ពី​ជប៉ុន​នា​ថ្ងៃ​ទី​១ មីនា​១៩១៩  ។

៥-​ឆ្កែ​យក្ស​មាន​ទម្ងន់​៧៦​គីឡូក្រាម
មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ឆ្កែ​ពូជ​កំណាច​មួយ​ក្បាលមាន​ទម្ងន់​ប្រហែល​៧៦​គីឡូក្រាម​ស្និទ្ធស្នាល​ជាមួយ​ម្ចាស់ ។

៦-​ត្រា «​ហុង​តេ​» របស់​ចិន
បុគ្គលិក​ក្រុមហ៊ុន​ដេញថ្លៃ «​សូ​ធើ​ប៊ី​»​នៅ​ហុងកុង​បាន​បង្ហាញ​ត្រា​គជ់​ពណ៌​ស «​យ៉ុ​ង​ជី​ង យូ​ពី​ជី​ប៉ៅ​» រួម​ទាំង​ប្រអប់​ឆ្លាក់​ជា​រូប​ភ្លុក​ដំរី ដោយ​សរសេរ​ថា ទ្រព្យសម្បត្តិ​នៃ​ចក្រពត្តិ​យ៉ុ​ង​ជី​ង ដេញថ្លៃ​បានជា​ច្រើន​លាន​ដុល្លារ ។

៧-​ក្រពើ​បុរាណ
មហាវិទ្យាល័យ «​មេ​ឃ័​រ ដឺ​សាន​ម៉ា​កូ​ស​» ប្រទេស​ប៉េ​រូ និង​លោក​រ៉ូ​ដេ​ល​ហ្វូ សា​ឡាស ប្រធាន​សារមន្ទីរ​គ្រោង​ផូស៊ីល​សត្វ​បាន​បង្ហាញ​គ្រោង​សត្វ​ក្រពើ​បុរាណ​យុគសម័យ​មុន​ប្រវត្តិសាស្ត្រ​ចំនួន​៧​ប្រភេទ ដែល​ស៊ី​ខ្យង និង​មឹក​ជា​អាហារ មាន​អាយុ​១៣​លាន​ឆ្នាំ​មុន ។ 

៨-​ប្រឆាំង​ការ​បរបាញ់​សត្វ
បក្សី​មួយ​ក្បាល​ជាប់​កាវ​ស្អិត​នៅ​លើ​មែកឈើ ជា​ផ្នែក​មួយ​នៃ​ការចាប់​បក្សី​របស់​ពលរដ្ឋ​នៃ​ប្រទេស​ស៊ី​ប ខណៈ​ពេល​ក្រុម​អភិរក្ស​សត្វឱ្យ​ដឹង​ថា បក្សី​ប្រភេទ​នេះ​ជា​ពូជ​កម្រ​ដោយ​មាន​ប្រហែល​២​លានក្បាល​ត្រូវ​សម្លាប់​ខុសច្បាប់​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​យក​សាច់​ទៅ​ចម្អិនជា​អាហារ ៕