ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ! ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​​ក្រុង​ប៉ោយ​ប៉ែ​ត​ស្រក​បន្តិច​ហើយ(វីដេអូ)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជំនន់​ទឹក​ភ្លៀ​ង​ដែល​ហក់​ឡើង​ពី​អូរ​ព្រំដែន​កម្ពុជា​ថៃ​បង្កការ​​ជន់​លិច​លំនៅ​ដ្ឋា​ន​អ្នកស្រុក​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​និង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥​ជិត​១០០០​ម៉ែត្រ​នៅ​ចំណុច​ព្រំប្រទល់​សង្កាត់​ផ្សារ​កណ្តាល​និង​សង្កាត់​និមិត្ត​ដោយសា​បាក់​ទំនប់​អាង​អូរ​ខៃ​ដ​ន​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​តុលា ឆ្នាំ​​២០២០​នេះ ​គេ​សង្កេត​ឃើញថា ​ស្រកចុះ​​បន្តិច​ហើយ​។ ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​២០ ​តុលា​បា…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជំនន់​ទឹក​ភ្លៀ​ង​ដែល​ហក់​ឡើង​ពី​អូរ​ព្រំដែន​កម្ពុជា​ថៃ​បង្កការ​​ជន់​លិច​លំនៅ​ដ្ឋា​ន​អ្នកស្រុក​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​និង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥​ជិត​១០០០​ម៉ែត្រ​នៅ​ចំណុច​ព្រំប្រទល់​សង្កាត់​ផ្សារ​កណ្តាល​និង​សង្កាត់​និមិត្ត​ដោយសា​បាក់​ទំនប់​អាង​អូរ​ខៃ​ដ​ន​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​តុលា ឆ្នាំ​​២០២០​នេះ ​គេ​សង្កេត​ឃើញថា ​ស្រកចុះ​​បន្តិច​ហើយ​។

​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​២០ ​តុលា​បា ន​ចេញ​សេចក្តី​ប្រកាស់​ព័​ត៍​មាន​មួយ​ផ្អាក​រថយន្ត​តូច​ធំ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​មិន​ឲ្យ​ធ្វើ​ចរាចរ​ឆ្លងកាត់​ចំណុច​លិចលង់​នេះ​ដោយ​​អនុញ្ញាត​ឱ្យ​រថយន្ត​តូច​ៗ​ធ្វើ​ចរាចរ​តាម​ផ្លូវជាតិ​លេខ​៥៨​ បន្ត​ទៅ​ផ្លូវជាតិ​លេខ​២៥៨D​ ឡើង​ទៅ​ផ្លូវជាតិ​លេខ​៥​ ចំណុច​ផ្សារ​គត្ត​សត ​ស្រុក​អូរ​ជ្រៅ ​ហើយ​នៅ​យប់​ថ្ងៃ​ដដែល​នេះ​ផ្អាក​កា​ធ្វើ​ចរាចរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ​ចាប់ពី​ចំណុចដើម​ពោធិ​យាយ​ម៉ៅ​ ក្នុងភូមិ​អណ្តូង​ថ្ម​មាស​ សង្កាត់​ផ្សារ​កណ្តាល ​រហូត​ដល់​ភូមិ​កូន​ដំរី​សង្កាត់​និមិត្ត​(​ចំណុច​ទឹក​ហូរ​កាត់​ផ្លូវ​)​ពេញ​១​យប់​ ព្រោះ​វេលា​ង​ងឹត​ខ្លាច​កា​ធ្វើ​ចរាចរ​នោះ​មាន​បញ្ហា​កើតឡើង​ជាយថាហេតុ​។​

បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា​ជំនន់​ទឹកភ្លៀង​នេះ​បាន​ស្រក​បន្តិច​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​តុលា​អាជ្ញាធរ​បាន​បើក​ឲ្យ​រថយន្ត​តូច​មួយ​ចំនួន​ដែល​មាន​កង់​ខ្ពស់​ៗ​ឆ្លងកាត់​ចំណុច​ហាមឃាត់​បាន​ប៉ុន្តែ​សម្រាប់​រថយន្ត​តូច​ហើយ​ទាប​ដូច​ជា​ប្រភេទ​កាម​រី​មិន​អនុញ្ញាតិ​ទេ​គឺ​សមត្ថកិច្ច​ដែល​ឈរជើង​ចំណុច​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥៨​ប្រាប់​ឲ្យ​ធ្វើ​ចរាចរ​ទៅ​តាម​ផ្លូវ​ដែល​បាន​រៀបរាប់​ខាងលើ​(​សម្រាប់​រថយន្ត​ធំ​ដឹក​ធ្ងន់​ៗ​ទាំង​ម្សិលមិញ​និង​ថ្ងៃនេះ​មិន​អនុញ្ញាតឲ្យ​ធ្វើ​ចរាចរ​ឆ្លងកាត់​ទេ​)​។

​ម៉ូតូ​អ្នកស្រុក​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​លិចលង់​នេះ​តាំងពី​ថ្ងៃ​ទី​២០ ​ដល់​២១​តុលា​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ជួយ​ចម្លង​ដោយ​ដឹក​តាម​រថយន្ត​ធំ​ជាមួយ​ម្ចាស់​ដែល​នៅ​តាម​ដងផ្លូវ​ក្នុង​ទឹក​មាន​ក្រុម​សង្គ្រោះ​របស់​​ខុ​ទ្ទ​កាល័យ​សម្តេច​តេ​ជោ​ហ៊ុន ​សែន​ បណ្តាក់​គ្នា​ឈរ​បង្ហាញផ្លូវ​​ចៀស​វៀង​រថយន្ត​ឆ្លងកាត់​ទាំងនោះ​ជួប​បញ្ហា​ណាមួយ​ ។

​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ចេញពី​តាម​រ៉េ​ហ្គា​ទឹក​ចូល​ចំណុច​រង្វង់​មូល​និង​បា​រ៉ា​ស់​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ពេល​នេះ​បាន​ស្រក​ជិត​អស់ហើយ​។

​បើ​ទោះជា​បែប​នេះ​ក្តី ​ប្រជា​​ពលរដ្ឋ​ជាង​១០០០​គ្រួសា​ដែល​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ពី​តំបន់​លិចលង់​នានា​ក្នុង​ក្រុង​មួយ​នេះ​នៅ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​នៅឡើយ​ទេ​ ព្រោះ​ទឹក​ទើប​ស្រក​តិចតួច​តែ​ប៉ុណ្ណោះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ