ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លា​មួយ​ចំនួន​ដែល​អ្នក​ឆ្លាត​វៃ និង​ជោគជ័យ​មិន​ដែល​ប្រើ​ទេ

3 ឆ្នាំ មុន

ការ​យល់​ច្រឡំ​គ្នា​អាច​កើត​មាន​ឡើង​យ៉ាង​ងាយ​ព្រោះតែ​ការ​មិន​យកចិត្តទុកដាក់​លើ​ពាក្យ​សម្តី​មួយ​ចំនួន​ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ដទៃ​បាន​។ មនុស្ស​ដែល​ពូកែ​ផ្នែក​ទំនាក់​ទំនងជា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ជៀសវាង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ដែល​បង្ក​ការ​ប៉ះពាល់​ផង​ដែរ​។ សម្រាប់​មនុស្ស​ដែល​មិន​មាន​សមត្ថភាព​នេះ វា​អាច​មក​ពី​ពួក​គេ​ផ្តោត​ស្មារតី​ខ្លាំង​ពេក​លើ​អ្វី​ដែល​ពួក​គេ​នឹង​និយាយ​បន្ទាប់ និង​ឥទ្ធិពល​នៃ​ពាក្យ​សម្តី​របស់​អ្នក​ដទៃ​លើ​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ខ្លួន​មើល​រំលង​អ្នក​ដទៃ​។ ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំ​ដែល​ប៉ះពាល់​ដល់​ឱកាស​ជោគជ័យ​របស់​អ្នក អ្នក​គួរតែ​ជៀសវាង​ឃ្លា​ខាងក្រោម​នេះ​ពេល​ដែល​សន្ទនា​ជាមួយ​អ្នក​ដទៃ​៖ ១….

ការ​យល់​ច្រឡំ​គ្នា​អាច​កើត​មាន​ឡើង​យ៉ាង​ងាយ​ព្រោះតែ​ការ​មិន​យកចិត្តទុកដាក់​លើ​ពាក្យ​សម្តី​មួយ​ចំនួន​ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ដទៃ​បាន​។ មនុស្ស​ដែល​ពូកែ​ផ្នែក​ទំនាក់​ទំនងជា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ជៀសវាង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ដែល​បង្ក​ការ​ប៉ះពាល់​ផង​ដែរ​។

សម្រាប់​មនុស្ស​ដែល​មិន​មាន​សមត្ថភាព​នេះ វា​អាច​មក​ពី​ពួក​គេ​ផ្តោត​ស្មារតី​ខ្លាំង​ពេក​លើ​អ្វី​ដែល​ពួក​គេ​នឹង​និយាយ​បន្ទាប់ និង​ឥទ្ធិពល​នៃ​ពាក្យ​សម្តី​របស់​អ្នក​ដទៃ​លើ​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ខ្លួន​មើល​រំលង​អ្នក​ដទៃ​។ ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំ​ដែល​ប៉ះពាល់​ដល់​ឱកាស​ជោគជ័យ​របស់​អ្នក អ្នក​គួរតែ​ជៀសវាង​ឃ្លា​ខាងក្រោម​នេះ​ពេល​ដែល​សន្ទនា​ជាមួយ​អ្នក​ដទៃ​៖

១. អ្នក​ដូច​ជា​ហត់នឿយ​ណាស់
មនុស្ស​ដែល​ហត់នឿយ​បង្ហាញ​ភាព​ហត់នឿយ​របស់​ពួក​គេ​នៅ​រូបរាង​ខាងក្រៅ​ច្បាស់​ណាស់​។ ប៉ុន្តែ​ពួក​គេ​មិន​ចង់​បង្ហាញ​ថា​ខ្លួន​ហត់នឿយ​ទេ​។ ប្រសិនបើ​អ្នក​ចង់​សួរសុខទុក្ខ និង​ព្រួយបារម្ភ​អ្នក​ទាំងនេះ អ្នក​អាច​សួរ​ពួក​គេ​ថា តើ​ពួក​គេ​សុខ​សប្បាយ​ឬទេ វិញ​។ ការ​ធ្វើ​ដូច្នេះ​អនុញ្ញាត​ឲ្យ​ពួក​គេ​មើលឃើញ​ទឹកចិត្ត​របស់​អ្នក​បាន​ច្រើន​ជាង​។

២. «​អ្នក​តែងតែ​…»
មិន​មាន​នរណា​ដែល​តែងតែ​ធ្វើ ឬ​មិន​ធ្វើ​អ្វីមួយ​ទេ​។ ហើយ​មិន​មាន​នរណា​ដែល​ចង់​ឲ្យ​អ្នក​ដទៃ​ប្រាប់​ពួក​គេ​ថា​ពួក​គេ​ជា​មនុស្ស​ដូច្នេះ​ដែរ​។ វា​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​ថា​អ្នក​វាយតម្លៃ​លើ​ពួក​គេ​ច្រើន​។ ផ្ទុយ​មក​វិញ អ្នក​អាច​ជំនួស​ពាក្យ​តែងតែ​ជាមួយនឹង​ពាក្យ​ឧស្សាហ៍​វិញ​។

៣. «​ដូចដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​…»
មនុស្ស​តែងតែ​ភ្លេចភ្លាំង​ម្តងម្កាល​។ ប្រយោគ​ខាងលើ​អាច​ធ្វើ​ឲ្យ​អ្នក​ស្តាប់​គិត​ថា​អ្នក​ខឹង​ព្រោះ​អ្នក​ត្រូវ​និយាយ​ឡើង​វិញ​។ លើស​ពី​នេះ​ទៅ​ទៀត វា​អាច​បង្ហាញ​ថា​អ្នក​គិត​ថា​ខ្លួនឯង​ល្អ​ជាង​អ្នក​ដទៃ​ថែម​ទៀត​ផង​។ ប្រសិនបើ​មនុស្ស​ណា​ម្នាក់​សួរ​ពី​អ្វី​ដែល​អ្នក​ធ្លាប់​បាន​និយាយ​ម្តង​ហើយ អ្នក​អាច​ព្យាយាម​បកស្រាយ​ឲ្យ​កាន់តែ​ច្បាស់ និង​ស្រួល​យល់​ជាង​មុន​វិញ​។
៤. «​តាម​ចិត្ត​»
ទោះជា​អ្នក​ប្រើ​ពាក្យ​នេះ​ដើម្បី​បង្ហាញ​ថា​អ្នក​មិន​ខ្វល់​ច្រើន​ពិតមែន​ក្តី វា​អាច​ប៉ះពាល់​ដល់​អ្នក​សួរ ព្រោះ​ពួក​គេ​អាច​នឹង​ចង់​ស្តាប់​លឺ​ទស្សនៈ​របស់​អ្នក​ទាក់ទិន​នឹង​ប្រធានបទ ឬ​បញ្ហា​ណាមួយ​ជាដើម​។ ផ្ទុយ​មក​វិញ អ្នក​អាច​បកស្រាយ​ថា អ្នក​មិន​មាន​បញ្ហា​នឹង​ជម្រើស​ណាមួយ​ទេ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​អាច​គិត​បន្ថែម​រួម​មាន​ប៉ុន្មាន​ចំណុច​ជាដើម​។

ក្នុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​ចំណុច​តូច​ៗ​ទាំងនេះ​ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​។ អ្នក​អាច​សាកល្បង​ជៀសវាង​ប្រើ​ប្រយោគ​ខាងលើ​បាន និង​មើល​ថា​វា​មាន​ឥទ្ធិពល​ល្អ​យ៉ាងណា​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អ្នក​ដទៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ