ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខខណ្ឌ​គួរ​អនុវត្ត​ពេល​បើកបរ​រថយន្ត​ផ្លូវ​ឆ្ងាយ​តែ​ម្នាក់ឯង

8 ឆ្នាំ មុន

ការ​ប្រើប្រាស់​រថយន្ត​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​តែឯង​ដោយ​ពុំ​មាន​អ្នក​រួម​ដំណើរ​ជួយ​សម្រួល​កិច្ចការ​ខ្លះ​អាច​រាប់​បញ្ចូល​ជា​ហានិភ័យ​មួយ​សម្រាប់​លោក​អ្នក ព្រោះថា​មនុស្ស​តែ​ម្នាក់​កាន់ចង្កូត

ការ​ប្រើប្រាស់​រថយន្ត​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​តែឯង​ដោយ​ពុំ​មាន​អ្នក​រួម​ដំណើរ​ជួយ​សម្រួល​កិច្ចការ​ខ្លះ​អាច​រាប់​បញ្ចូល​ជា​ហានិភ័យ​មួយ​សម្រាប់​លោក​អ្នក ព្រោះថា​មនុស្ស​តែ​ម្នាក់​កាន់ចង្កូត​រថយន្ត​នៅ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​មិន​ប្រាកដ​ថា រូប​គាត់​ផ្ទាល់​មាន​ស្មារតី​ខ្ពស់​គ្រប់ពេលវេលា​នោះ​ឡើយ ខណៈ​កំពុង​បញ្ជា​រថយន្ត​ឱ្យ​បំ​លាស់​ទី ។ ដើម្បី​រួមចំណែក​បទ​ពិសោធ​ខ្លះ​សូម​លើកយក​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​មក​បង្ហាញ
ដូច​តទៅ ៖

១-​ពេល​ចូល​ដល់​ក្នុង​រថយន្ត​ត្រូវ​ដឹង​ថា អ្នកជា​ម្ចាស់​ការ​លើ​ខ្លួនឯង​ហើយ​ត្រូវ​សម្ដែង​អារម្មណ៍ល្អ​អំពី​ការ​បើកបរ​ទាំងមូល ។

២-​ត្រូវ​ប្រាកដ​ថា អ្នក​បាន​ត្រៀម​បទ​ចម្រៀង​ពីរោះ​ៗ​ក៏​ដូច​ជា​ប្រព័ន្ធ​គ្រឿង​បំពង​សំឡេង​បាន​ស្រេចបាច់​ហើយ​ក្នុង​រថយន្ត​មុន​ចេញដំណើរ ។

៣-​សួរ​ខ្លួនឯង​ថា មាន​ត្រៀម​ភេសជ្ជៈ​ឬ​អាហារ​សម្រន់​សម្រាប់​ទំពា​ញាំ​ុ​ដើម្បី​រំដោះ​អារម្មណ៍​ងងុយដេក​ពេល​បើកបរ​ហើយ​ឬ​នៅ ? ចំណែក​អាហារ​ទាំងនោះ​ចៀសវាង​រសជាតិ​ប្រៃ ឯ​ផ្លែ​ឈើ​គឺ​របស់​ដែល​អ្នក​ចូល​ចិត្ត​ហើយ​មិន​គ្រាន់តែ​មាន​រស់ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្ដល់​កម្លាំង​ថាមពល​ទៀត​ផង​ទើប​ជា​ការ​ប្រសើរ ។

៤-​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា អ្នក​បាន​ពិនិត្យ​មើល​ប្រេង​ម៉ា​សី​ុ​ន​, ធុង​ទឹក និង​ចំណុច​សំខាន់​ៗ​ដទៃ​ទៀត​បាន​ត្រឹមត្រូវ​ហើយ ។ ក្នុង​នោះ​ក៏​រាប់​បញ្ចូល​គ្រឿង​សោ​ផ្សេង​ៗ​សម្រាប់​ដោះ​ដូរ​បន្ទាន់​ដោយ​ខ្លួនឯង​ក៏​មិន​ត្រូវ​ធ្វេសប្រហែស​បាន​ដែរ ។

៥-​បើកបរ​ក្នុង​កម្រិត​សមគួរ​មិនលឿន​ពេក​ហើយ​ក៏​មិនយឺត​ពេក​ដែរ ។

៦-​បើកបរ​យ៉ាង​រលូន​ទៅ​តាម​បទ​ចម្រៀង​ដែល​ចាក់​តាម​គ្រឿង​បំពង​សំឡេង ។ ពីព្រោះ​ក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​អ្វី​ដែល​អ្នក​គួរតែ​ចាប់​យក​ជា​ប្រធានបទ​នោះ​គឺ​ត្រចៀក​ស្ដាប់​ដូរ​តន្ត្រី​ដើម្បី​ដាស់​អារម្មណ៍​មួយ​រំពេច​ឱ្យ​ភ្លឺស្វាង​ពី​ភាព​វិលវល់​រកកល់​ងងុយដេក រីឯ​ភ្នែក​សម្លឹង​ផ្លូវ ។

៧-​កុំ​ព្យាយាម​ញាំ​ុ​ច្រើន​ពេក​ពេល​បើកបរ ។ ព្រោះ​អារម្មណ៍​ឆ្អែត​ស្កប់ស្កល់​វា​អាច​ជា​កត្ដា​ឈាន​ទៅ​រក​ការ​លង់លក់​ពេល​បើករថយន្ត​ជាក់​ជា​មិន​ខាន ។

៨-​ជ្រើសរើស​ផ្លូវ​ណាមួយ​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ច្រើន​ហើយ​មិន​ត្រូវ​ព្យាយាម​បើកផ្លូវ​ថ្មី​ឬ​លំបាក​ដែល​នាំ​រឿង​ដល់​រថយន្ត​អ្នក​ឡើយ ។

៩-​ប្រសិនបើ​អាកាសធាតុ​ខាងក្រៅ​ក្ដៅ​/​ត្រជាក់​ចូរ​បើក​បង្អួច​ម្ដង​មួ​ួ​យ​កាល ព្រោះ​ខ្យល់​បរិសុទ្ធ​អាច​ដាស់​ស្មារតី​អ្នក​ហើយ​ក៏​ធ្វើ​ឱ្យ​អ្នក​ប្រុង​ប្រយ័ត្ន​ទៀត​ផង ។

១០-​សូម​រីករាយ​ជាមួយនឹង​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព​នោះ​ហើយ​ត្រូវ​ចង​ចាំ​ថា ក្នុង​ចំណោម​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​បើកបរ​ផ្លូវ​ឆ្ងាយ​គឺ​ការ​ឈប់​សម្រាក ។ ក្រោយ​ពេល​អនុវត្ត​លោក​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​ប្រសើរ​ជាង​មុន​នាំ​ដំណើរ​អ្នក​ឱ្យ​ដល់​គោលដៅ​ដោយ​សុវត្ថិភាព ៕