ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​លក្ខណៈ​ពិសេស​របស់​យន្តហោះ​ចម្បាំង​ចិន​ស៊េរី​ថ្មី

8 ឆ្នាំ មុន

ប្រជា​ជាតិចិន​កំពុង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចាំបាច់​របស់​ខ្លួន​ឲ្យ​ពិភពលោក​ទទួលស្គាល់​ថា ចិន​នឹង​ក្លាយទៅជា​មហាអំណាច​ពិភពលោក​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​យោធា បើ​ទោះជា​ទិន្នន័យ

ប្រជា​ជាតិចិន​កំពុង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចាំបាច់​របស់​ខ្លួន​ឲ្យ​ពិភពលោក​ទទួលស្គាល់​ថា ចិន​នឹង​ក្លាយទៅជា​មហាអំណាច​ពិភពលោក​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​យោធា បើ​ទោះជា​ទិន្នន័យ​មួយ​ចំនួន​បង្ហាញ​ពី​ការ​ចាប់​យក​វិស្វកម្ម​ដោយ​ពុំ​មានការ​អនុញ្ញាត​ឬ​ក៏​ទិញ​បច្ចេកវិទ្យា​យ៉ាងណា​ក្តី ។

ក្រោយ​ពេល​ធ្វើ​ជា​អតិថិជន​របស់​អតីត​សហភាព​សូ​វៀត​អស់​កាល​ជា​យូរអង្វែង​មក​របប
កុម្មុយនីស្ត​ចិន​បាន​បំបែក​ខ្លួន​ចេញពី​អ្នក​មើល​ការ​ខុស​ត្រូវ​របស់​ពួក​គេ​ក្នុង​ទសវត្សរ៍​ឆាំ្ន​១៩៦០ ដើម្បី​ចាប់ផ្តើម​ធ្វើការ​អភិវឌ្ឍន៍​នូវ​បច្ចេកវិទ្យា​ដែល​ផលិត​ក្នុងស្រុក និង​ខិតខំ​ជម្នះ​លុត​ដំនូវ​ឧស្សាហកម្ម​យោធា​ជាតិ​រហូត​ទទួល​បានការ​រីក​ចម្រើន​យ៉ាង​ខ្លាំងក្លា​ជាមួយនឹង​កិត្តនាម​ល្បី​រន្ទឺ​ទូ​ទាំង​ទ្វីប ។

ចំពោះ​យន្តហោះ​ចម្បាំង​ម៉ូ​ដែល សិន​យ៉ាង ជេ​-១៥(Shenyang J-15) គឺជា​គម្រោង​គួរ​ឲ្យ​កត់សម្គាល់​មួយ​ដែល​បច្ចុប្បន្ន​កំពុង​ដំណើរការ​ធ្វើតេស្ត​សាកល្បង​ពី​ប្រសិទ្ធភាព​នៃ​ការ​ឆ្លើយ​តប​ជាមួយ​ខ្មាំងសត្រូវ​ក្នុង​សមរភូមិ ។ ហើយ​ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​រួម​តាម​សេចក្តី​ត្រូវការ​របស់​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន​សម្រាប់​បំពេញ​មុខងារ​វាយបក​សត្រូវ​តាម​ដែនអាកាស​ផង​ដែរ ។ Shenyang J-15 ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​ក្នុង​ជួរ​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន​នៅ​ពេល​ណាមួយ​ក្នុង​អំឡុង​ឆាំ្ន​២០១៦ ខាង​មុខ​អាស្រ័យ​តាម​ការ​ធ្វើតេស្ត​ហោះហើរ​ក៏​ដូច​ជា​សាកល្បង​ប្រសិទ្ធភាព​វាយលុក​របស់​ស​ពា្វ​វុ​ធ​នីមួយ​ៗ​ដែល​មាន​បំពាក់​មក​ជាមួយ ។

ចំណុច​ស្នូល​នៃ​ការ​រចនា​ម៉ូ​ដ​របស់ Shenyang J-15 គឺ​មាន​មូលដ្ឋាន​ទាំងស្រុង​ជាមួយនឹង​យន្តហោះ​ប្រយុទ្ធ​Sukhoi Su-33 របស់​អតីត
សូ​វៀត ដែល​ជា​យន្តហោះ​ធ្វើសង្គ្រាម​និង​ការពារ​ដែនអាកាស​មាន​ប្រសិទ្ធភាព​វាយប្រហារ​បាន​ច្រើន​រូបភាព ។ ម្យ៉ាង​នេះ​គឺជា​ផលិតផល​ថ្មី​មួយ​ជំនាន់​ទី​៤,៥​នៃ​យន្តហោះ​ចម្បាំង​ដែល​មាន
ឥ​ទិ្ធ​ពល​ខាំ្ល​កា្ល​អាច​ផ្គូផ្គង​ជាមួយនឹង​បក្សី​ស្លាប​ដែក​Boeing F/A-18 របស់​សហរដ្ឋអាមេរិក​និង​ឥន្ទ្រី​ដែក​Lockheed F-22 Raptor របស់​បារាំង​។ បើក​រំឭក​ពី​ប្រវត្តិ​របស់ J-15 គឺ​ក្នុង​អំឡុង​ឆាំ្ន​២០០១​ចិន​បាន​ទិញ​គំរូ​ដើម​នៃ​យន្តហោះ Su-33 របស់​សូ​វៀត​(​ដែល​គេ​ស្គាល់​វា​តាម​រយៈ​ប្រទេស​អ៊ុយ​ក្រែ​ន​គឺ​ម៉ូ​ដែល​T-10k-3)​។

ខាងក្រោម​នេះ​គឺជា​ចំណុច​ពិសេស​របស់​យន្តហោះ​ចម្បាំង Shenyang J-15៖
-​ឈ្មោះ​និង​ម៉ូ​ដែល -Shenyang J-15
(​រហស្សនាម​ឆ្លាម​អាកាស​)
-​ប្រទេស​ផលិត​    ​- ចិន
-​ក្រុមហ៊ុន​ផលិត​    ​- Shenyang Aircraft Corporation-China
-​ឆាំ្ន​ប្រើប្រាស់ – ២០១៦
-​ចំនួន​ផលិត – ៦​គ្រឿង
-​យានិក – ១​នាក់
-​បណ្តោយ – ២១,៩​ម៉ែត្រ
-​ទទឹង – ១៤,៧០​ម៉ែត្រ
-​កម្ពស់ – ៥,៩០​ម៉ែត្រ
-​ទម្ងន់​ទទេ – ១៧.៧០០​គីឡូក្រាម
-​ទម្ងន់​អតិបរមា​    ​- ២៨.៥០០​គីឡូក្រាម
-​ល្បឿន​អតិបរមា – ២.១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង
-​រយៈ​ចម្ងាយ​ហោះ​បាន​អតិបរមា​-២.៧៥០​គីឡូម៉ែត្រ
-​កន្លែង​បំពាក់​ស​ពា្វ​វុ​ធ – ចំនួន​១០​រាប់​ទាំង​នៅ​ស្លាប
-​គ្រឿង​ស​ពា្វ​វុ​ធ​កម្រិតស្តង់ដា – កាំភ្លើង​ធំ​បង្កប់​ខ្នាត ១x៣០​ម​.​ម​,​មី​ស៊ី​ល​វាយលុក​ដែនអាកាស​បាញ់​បាន​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២(​នៅ​ជាប់​ស្លាប )
-​មី​ស៊ី​ល​វាយ​តាម​ផ្លូវអាកាស វាយ​មក​ទីតាំង​លើ​ដី​និង​មី​ស៊ី​ល​ទប់ទល់​នឹង​ការ​បញ្ចេញ​វិទ្យុសកម្ម​ពី​សត្រូវ​ជាដើម ៕