ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea សម្រេច​ដាក់ Petr Cech ឱ្យ​លេង​វិញ​ក្នុង​រដូវ​កាល​នេះ

3 ឆ្នាំ មុន

អង់គ្លេស ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ នៅ​ពេល​ដែល​អតីត​កំពូល​អ្នកចាំទី Petr Cech ត្រូវ​បាន​ក្រុម​តោ​ខៀវ Chelsea សម្រេចដាក់​បញ្ចូល​ឈ្មោះ​ក្នុង​ក្រុម​ឱ្យ​លេងវិញ ​សម្រាប់​ការ​ប្រកួត​រដូវ​កាល​នេះ។…

អង់គ្លេស ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ នៅ​ពេល​ដែល​អតីត​កំពូល​អ្នកចាំទី Petr Cech ត្រូវ​បាន​ក្រុម​តោ​ខៀវ Chelsea សម្រេចដាក់​បញ្ចូល​ឈ្មោះ​ក្នុង​ក្រុម​ឱ្យ​លេងវិញ ​សម្រាប់​ការ​ប្រកួត​រដូវ​កាល​នេះ។

Petr Cech ដែល​បាន​ប្រកាស​ចូល​និវត្តន៍​កាលពី​បញ្ចប់​រដូវ​កាល ២០១៨-១៩ បច្ចុប្បន្ន​ជា​ទីប្រឹក្សាបច្ចេកទេស​នៅ Stamford Bridge គឺជា​អ្នកចាំទីម្នាក់ក្នុង​ចំណោម​អ្នកចាំទី​ទាំង​៤ ដែល​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ប​ញ្ចី​ឈ្មោះ​ក្រុមកីឡា​ករទាំង ២៥​នាក់ ​របស់​គ្រូបង្វឹក Frank Lampard សម្រាប់​ការ​ប្រកួត​រដូវ​កាល​នេះ​។

មូលហេតុធំ​ដែល Cheslea សម្រេច​ដាក់​បញ្ចូល​ឈ្មោះ​អ្នកចាំទី​ឆេ​ក​វ័យ ៣៨​ឆ្នាំ​រូប​នេះ គឺ​ទុកបង្ការ​ប្រសិនបើ​​មាន​បញ្ហា​បន្ទាន់​ណាមួយ នៅ​ក្នុង​តំបន់​អ្នកចាំទី​នា​ពេល​បច្ចុប្បន្ន​។

សូម​រំលឹក​ថា Petr Cech ដែល​បាន​ផ្លាស់​ទៅ​ចួ​ល​រួម​ជាមួយ Arsenal កាលពី​ឆ្នាំ ២០១៥ បាន​បង្ហាញខ្លួន​ចុង​ក្រោយក្នុងអាជីព​របស់​ខ្លួន នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Europa League គ្រា​ដែល Arsenal បាន​ចាញ់ Chelsea ដោយ​លទ្ធផល ៤-១ កាលពី​ខែ ឧសភា ឆ្នាំ ២០១៩ កន្លង​ទៅ​៕ (​ដកស្រង់​ចេញពី Standard)