ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មនុស្ស​៥៣​នាក់​បាន​ធ្វើ​ដំណើរ​ជាមួយ​ជនជាតិ​ប៉ូ​ឡូញ​ដែល​កើត​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ថា រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន​០១​នាក់ លើ​បុរស​ជនជាតិ​ប៉ូ​ឡូញ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ថា រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន​០១​នាក់ លើ​បុរស​ជនជាតិ​ប៉ូ​ឡូញ ដែល​ទើប​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា ហើយ​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន​០៦​នាក់ ។

អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ​មាន​ចំនួន ៥៣​នាក់ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នោះ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​មណ្ឌល​កងទ័ព​ជើង​អាកាស ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បុរស​ជនជាតិ​ប៉ូ​ឡូញ​ខាងលើ មាន​អាយុ​៤៧​ឆ្នាំ ដែល​រក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ មាន​អាសយដ្ឋាន​ស្នាក់​នៅ​បណ្ដោះអាសន្ន នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ប៉ូ​ឡូញ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ ។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ជនជាតិ​ប៉ូ​ឡូញ​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ៕