ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ទឹក​ដោះគោ​ឆៅ​ខ្លា​ឃ្មុំ និង​ខ្លា​ឃ្មុំ​មាស​​ប្រគល់​រង្វាន់​​ម៉ូតូ​ និង​រថយន្ត​​ជូន​អតិ​ថិជន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រុមហ៊ុន​ទឹកដោះគោឆៅ​ខ្លាឃ្មុំ និង​ខ្លាឃ្មុំ​មាស នាំ​ចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន គៀង ហ៊ួ​ត សហការ​ជាមួយ​ក្រុម​ហ៊ុន F&N បាន​ធ្វើការ​ប្រគល់​រង្វាន់​រថយន្ត​និង​ម៉ូតូ​ដល់​អតិថិជន​ចំនួន​៨​រូប​កាលពី​ល្ងាច​ថ្ងៃ​ទី​5 ឧសភា នៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល

រាជធានី​ភ្នំពេញ ​៖ ​ក្រុមហ៊ុន​ទឹកដោះគោឆៅ​ខ្លាឃ្មុំ និង​ខ្លាឃ្មុំ​មាស នាំ​ចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន គៀង ហ៊ួ​ត សហការ​ជាមួយ​ក្រុម​ហ៊ុន F&N បាន​ធ្វើការ​ប្រគល់​រង្វាន់​រថយន្ត​និង​ម៉ូតូ​ដល់​អតិថិជន​ចំនួន​៨​រូប​កាលពី​ល្ងាច​ថ្ងៃ​ទី​5 ឧសភា នៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល បន្ទាប់​​ពី​បាន​ចាប់ឆ្នោត​លើក​ទី 1​កាលពី ថ្ងៃ​ទី 26 មេ​សា ឆ្នាំ​2015 នៅ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស​ ។

ក្នុង​ឱកាស​ប្រគល់​រង្វាន់​ជូន​អតិថិជន​ទាំង​៨​រូប​ខាងលើ ក្នុង​នោះ​សម្រាប់​អតិថិជន​ដែល​ឈ្នះ​ម៉ូតូ HONDA DREAM​មាន​ចំនួន​៤​រូប និង​អតិថិជន​ឈ្នះ​ម៉ូតូ HONDA Scoopy I ចំនួន 3​រូប ហើយ​អតិថិជន​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​នៅ​រដ្ឋ​យន្ត ISUZU D-MAX មួយ​គ្រឿង​បាន​ទៅ​ឈ្មោះ យួន ស្រី​ណា​ក់ មក​ពី រាជធានី​ភ្នំពេញ​។

​អតិថិជន​គ្រប់​រូប​នៅ​មានឱកាស​ក្លាយជា​ម្ចាស់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ផង​ដែរ ដោយ​គ្រាន់តែ​លោក អ្នក សរសេរ  ឈ្មោះ  អាសយដ្ឋាន នឹង​លេខ​ទូរស័ព្ទ​ដោយ​ដៃ​ផ្ទាល់​កិប​ភ្ជាប់​ជាមួយ​សំបក​កំប៉ុង​ទឹកដោះគោឆៅ​ខ្លាឃ្មុំ និង​ខ្លាឃ្មុំ​មាស យក​មក​ដាក់​ចូល​ធុង​ឆ្នោត​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​។ ក្រុមហ៊ុន​ទឹកដោះគោឆៅ​ខ្លាឃ្មុំ និង​ខ្លាឃ្មុំ​មាស​ផ្តល់​រង្វាន់​ដូច​ព្យុះ​ជាង 600,000,000​រៀល ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​20 ខែមិថុនា ឆ្នាំ​2015 ហើយ​រង្វាន់​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន រួម​មាន រថយន្ត  ISUZU D-MAX ចំនួន  3​រង្វាន់ ម៉ូតូ HONDA DREAM ចំនួន​12 រង្វាន់ នឹង​ម៉ូតូ HONDA SCOOPY I   ចំនួន​12 រង្វាន់  ។

ទន្ទឹម​នឹង​នោះ​ចំពោះ​ការ​ចាប់​រង្វាន់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ស្ថានីយ៍ទូរទស្សន៍ ហង្ស​មាស ក្នុង​កម្មវិធី “​តន្ត្រី​ពិសេស​”​ជា​រៀងរាល់ថ្ងៃ​អាទិត្យ​ចុងខែ​និ​មួយ​ៗ ដែល​មាន​កាលបរិច្ឆេទ​ដូច​ខាងក្រោម​៖​លើក​ទី 1 ថ្ងៃ​ទី 26 ខែមេសា ឆ្នាំ​2015 លើក​ទី 2 ថ្ងៃ​ទី 31​ឧសភា ឆ្នាំ​2015​និង​លើក​ទី 3 ថ្ងៃ​ទី 28 ខែមិថុនា ឆ្នាំ​2015​ខាង​មុខ​។​ទឹកដោះគោឆៅ​ខ្លាឃ្មុំ​និង​ខ្លាឃ្មុំ​មាស​បាន​ដាក់​ដំណើរការ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ និង​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ​៕