ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កីឡាកាស​ម្នាក់​ជួប​គ្រោះថ្នាក់​អកុសល​ក្នុង​ពេល​សម្តែង (វីដេអូ)

3 ឆ្នាំ មុន

ម៉ិ​ក​ស៊ិ​ក ៖ អ្នក​កីឡាកាស​សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក​ម្នាក់ ត្រូវ​បាន​រាយការណ៍​ថា​បានបាត់បង់​ជី​វិត​ក្នុង​វ័យ​២៦​ឆ្នាំ បន្ទាប់​ពី​ទទួល​រង​ការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​មួយ អំឡុង​ពេល​នៃ​ការ​សម្តែង​របស់​ខ្លួន​។ Luis Angel Salazar ដែល​មាន​រហស្សនាម​លើ​សង្វៀន​ប្រកួត​ថា…

ម៉ិ​ក​ស៊ិ​ក ៖ អ្នក​កីឡាកាស​សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក​ម្នាក់ ត្រូវ​បាន​រាយការណ៍​ថា​បានបាត់បង់​ជី​វិត​ក្នុង​វ័យ​២៦​ឆ្នាំ បន្ទាប់​ពី​ទទួល​រង​ការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​មួយ អំឡុង​ពេល​នៃ​ការ​សម្តែង​របស់​ខ្លួន​។

Luis Angel Salazar ដែល​មាន​រហស្សនាម​លើ​សង្វៀន​ប្រកួត​ថា Principe Aereo ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​បាត់បង់​ជីវិត​។ ដែល​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​សង្វៀន​ប្រកួត San Juan Pantitlan នៅ​ជាយក្រុង Neza​។ នៅ​ពេល​ដែល Principe Aereo ត្រូវ​បាន​គូប្រកួត​របស់​ខ្លួន ដែល​មានឈ្មោះ​ថា Redimido បាន​វ៉ៃ​២​ដៃ​ចំ​ទ្រូង និង​១​ជើង​ទៀត មុន​នឹង​រៀប​បញ្ចេញ​ក្បាច់​បញ្ចប់​ចុង​ក្រោយ ប៉ុន្តែ Principe Aereo បាន​ដួល​សន្លប់​ស្តុក​ស្តឹង​នៅ​លើ​សង្វៀន​បាត់​ទៅ​ហើយ​។

ភ្លាម​ៗ​នោះ ក្រុម​សង្គ្រោះ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​បឋម មុន​ពេល​បញ្ជូន​រូបគេ​ទៅ​កាន់​មន្ទីរពេទ្យ​។ ប៉ុន្តែ​ជា​អកុសល​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា គេហទំព័រ​កីឡា​ចំបាប់​អាជីព Maslucha.com បាន​អះអាង​ថា Principe Aereo បាន​​បាត់បង់ជីវិត​​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​ទទួល​រង​ការ​ដាច់​សរសៃឈាម​ខួរក្បាល​។ ហើយ​ក្នុង​នោះ​អ្នកគាំទ្រ​ជា​ច្រើន បាន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​បង្ហាញ​ពី​អារម្មណ៍​សោកស្តាយ​របស់​ខ្លួន​៕

https://www.youtube.com/watch?v=rNrz0jqtOIk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ