ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​គុណវិបត្តិ​របស់​រថយន្ត​ជាមួយនឹង​បរិស្ថាន

8 ឆ្នាំ មុន

រថយន្ត​បាន​ផ្តល់​នូវ​ការ​ដឹក​ជញ្ជូន​ដែល​អាច​ទុកចិត្ត​បាន​អស់​រយៈកាល​ជាង​១០០​ឆាំ្ន​មក​ហើយ​ដែល​មានការ​ងាក​មក​ប្រើប្រាស់​វា​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំងស្រុង​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ។

រថយន្ត​បាន​ផ្តល់​នូវ​ការ​ដឹក​ជញ្ជូន​ដែល​អាច​ទុកចិត្ត​បាន​អស់​រយៈកាល​ជាង​១០០​ឆាំ្ន​មក​ហើយ​ដែល​មានការ​ងាក​មក​ប្រើប្រាស់​វា​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំងស្រុង​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ។ ខាងក្រោម​នេះ​គឺជា​គុណវិបត្តិ​របស់​រថយន្ត​ជាមួយនឹង​បរិស្ថាន​ដូច​តទៅ​៖

ក​-​ការ​បំពុលបរិយាកាស
យានយន្ត​បាន​បញ្ចេញ​អា​ហ្សូ​ត​ឌីអុកស៊ីត​៣៤%​ទៅ​ក្នុង​បរិយាកាស​និង​កាបូនម៉ូណូអុកស៊ីត​៥១% ,១០%​ភាគ​តូច​ៗ​ផ្សេង​ៗ​ហើយ​៣៣%​ទៀត​ជា​កាបូន​ឌីអុកស៊ីត​តែ​ម្តង ។

អា​ហ្សូ​ត​ឌីអុកស៊ីត​គឺ​វា​កើតមក​ពី​អាស៊ីត​ទឹកភ្លៀង​។ ចំណែក​ភាគល្អិត​តូច​ៗ​គេ​ឲ្យ​ឈ្មោះ​ថា​ជា​លម្អង​ផ្សែង​ដែល​បណ្តាល​ឲ្យ​មានការ​ចុះ​អ័ព្ទ​និង​កង្វក់​ដល់​ទឹក​លើ​ផែនដី ។ រីឯ​កាបូនម៉ូណូអុកស៊ីត​គឺជា​ឧស្ម័ន​ពុល​ម្យ៉ាងដែ​លអាច​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​បាន ឬ​បង្ក​ឱ្យ​ឈឺក្បាល​ពិបាក​ដកដង្ហើម​និង​រក​ក្អួតចង្អោរ ។ កាបូនឌីអុកស៊ីត​គឺជា​អ្នក​នាំ​បញ្ហា​ធំ​នៃ​ភាព​ឡើង​កម្ដៅ​លើ​ភព​ផែនដី ។

ខ​-​ការ​បំពុល​ទឹក
រថយន្ត​ធើ្វ​ឲ្យ​កខ្វក់​នៃ​ប្រភព​ទឹក​ក្រោម​រូបភាព​ផ្សេង​ៗ ។ ជាបឋម​គឺ​ការ​បង្ហូរ​ចេញ​នៃ​ប្រេងម៉ាស៊ីន​ប្រេង​ហ្វ្រាំង សារធាតុ​គីមី​ផ្សេង​ៗ​និង​ប្រេងឥន្ធនៈ​ជាដើម ។ ជាង​នេះ​ទៅ​ទៀត​គឺ​ការ​លិច​ជ្រាប​នៃ​ទុយោ​ប្រេង​នៅ​តាម​ស្ថានីយនីមួយ​ៗ​តែ​ម្តង ។

គ​-​កាក​សំណល់​រឹង
ផល​ប៉ះពាល់​នៃ​បរិស្ថាន​ចំពោះ​រថយន្ត​ពុំ​មែន​ជា​លទ្ធផល​ខណៈ​ពេល​រថយន្ត​ឈប់​បំ​លាស់​ទី​ទៅ​មុខ​នោះ ។ មាន​រថយន្ត​ជាង​១០​លាន​គ្រឿង​ត្រូវ​បាន​កម្ទេច​ចោល​ក្នុង​មួយ​ឆាំ្ន​ៗ ហើយ​២៥%​នៃ​រថយន្ត​ទាំងនោះ​គឺ​មិន​អាច​រំលាយ​យក​មក​ផលិត​ម្តងទៀត​ឡើយ​គឺ​បោះចោល​តែ​ម្តង ។ ចំណែក​៧០០​លាន​សម្បក​កង់​រថយន្ត​ក៏​ត្រូវ​បាន​បំផ្លាញ​ចោល​ដូច​គ្នា​ដែរ ។

ឃ​-​បញ្ហា​ទី​ធា្ល​ប្រើប្រាស់
ជាមួយនឹង​រថយន្ត​រាប់​លាន​គ្រឿង​លើ​ដងផ្លូវ​គឺ​មាន​ផ្ទៃដី​ប្រើប្រាស់​ជាង​៣​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ​ហើយ​ផ្ទៃដី​ជាង​១​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ​ទៀត​គឺ​គ្របដណ្តប់​លើ​បណ្តាញ​ផ្លូវ​តាម​ទីក្រុង​។

ង​-​ការ​ប្រើប្រាស់​ថាមពល
រថយន្ត​ក៏​អាច​ប្រើប្រាស់​នូវ​ភាគរយ​នៃ​ផូស៊ីល​ប្រេងឥន្ធនៈ​កម្រិត​ខ្ពស់​ផង​ដែរ​។ សហរដ្ឋអាមេរិក​ផលិត​ប្រេងឥន្ធនៈ​ត្រឹមតែ​១០%​ប៉ុណ្ណោះ​នៃ​ប្រេង​ពិភពលោក​ខណៈ​ប្រើប្រាស់​រហូត​ដល់​ទៅ​២៦​ឯណោះ​។

ច​-​ការ​រំខាន​ដោយ​សូរ​សំឡេង
នៅ​សហរដ្ឋអាមេរិក​មាន​រថយន្ត​ប្រមាណ​ជា​២៥០%​លាន​គ្រឿង​ដូចនេះ​នៅ​តាម​បណ្តា​ទីក្រុង​ធំ​ៗ​គឺ​ពោរពេញ​ដោយ​សំឡេង​រំខាន ៕