ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​ក្នុង​ចំណោម​៩​នាក់ ហេតុ​ម្តេច​តុលាការខេត្ត​ដោះ​លែង?

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើ​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់​ព​ន្ធ័​និង​គ្រឿងញៀន បាន​រហូត​ដល់​ទៅ​៩​នាក់ និង​ដក​ហូត​​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១២​កញ្ចប់ នៅ​ឃុំ​ព្រែក​ខ្សាយ​(​ខ​)…

ខេត្ត​ព្រៃវែង ៖ កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើ​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់​ព​ន្ធ័​និង​គ្រឿងញៀន បាន​រហូត​ដល់​ទៅ​៩​នាក់ និង​ដក​ហូត​​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១២​កញ្ចប់ នៅ​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៌​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​គេ​គ្រប់​គ្នា​មានការ​ងឿងឆ្ងល់​នោះ គឺ​ជនសង្ស័យ​ចំនួន​៣​នាក់ បែរ​ជា​ត្រូវ​បាន​តុលាការខេត្ត​ព្រៃវែងដោះ​លែង​មក​វិញ ក្រោយ​ពី​កំលាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បញ្ជូន​ជនសង្ស័យ​ដល់​តុលាការ​ភ្លាម នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ តុលា ដោយ​លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារ​ព​ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​១៨​តុលា​ថា ការ​ដោះ​លែង​នេះ គឺ​ស្ថិត​នៅ​ក្រោម​ហេតុផល ដាក់​អោយ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ តើ​ហេតុ​អ្វី​ទៅ​…​?

ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​ថ្ងៃ​ទី​១ គឺ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ ​តុលា វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ចំនួន​៨​នាក់ ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ចុះ​ទៅ​បង្ក្រាប​នៅ​ចំណុច​ភូមិ​០៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៏ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ ក្នុង​នោះ​ទី​១​ឈ្មោះ ជុង តាំង​អ៊ុ​ក ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​២​ឈ្មោះ ង្វៀ​ង វាំង​ហេវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​៣​ឈ្មោះ អ៊ា​ង ហុង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទី​៤​ឈ្មោះ អ៊ា​ង ហុ​ក​កាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ទី​៥​ឈ្មោះ អ៊ា​ង ហុ​ក​លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៥​កញ្ចប់ ឧ​បករ​ណ៏​ជក់​ថ្នាំ​ញៀន​០១​សម្រាប់ និង​ឧ​បករ​ណ៏​ចែកចាយ​ថ្នាំ​មួយ​ចំនួន​។

ប៉ុន្តែ​ជនសង្ស័យ​ទាំង​៥​នាក់​នេះ ក្រោយ​ពី​ត្រូវ​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​បាន និង​បញ្ជូន​ទៅ​ដល់​សាលាដំបូង​ខេត្តព្រៃវែង មិន​ដល់​១​ថ្ងៃ​ផង គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ តុលា ស្រាប់តែ​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​ចំណោម​៥​នាក់ ដែល​ជា​បងប្អូន​បង្កើត​និង​គ្នា ត្រូវ​បាន​តុលាការ​ដោះ​លែង​មក​វិញ ក្រោម​ហេតុផល​ដាក់​អោយ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុល​ការ ក្នុង​នោះ​ទី​១​-មានឈ្មោះ អ៊ា​ង ហុង ទី​២ អ៊ា​ង ហុ​ក​កាង និង​ទី​៣ អ៊ា​ង ហុ​ក​លី​។

ទោះជា​យ៉ាងណា​ក៏​ដោយ មក​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨​ តុលា កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​បើក​ប្រតិបត្តិការ​លើក​ទី​២​ម្តងទៀត នៅ​ចំណុច​ភូមិ​០២ ឃុំ​ព្រែក​ខ្សាយ​ (​ខ​) ស្រុក​ពាមរ​ក៏ ដដែល ដោយ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់​ទៀត នៅ​កន្លែង​ផ្សេង​ៗ​គ្នា​ជា​បន្តបន្ទាប់ ដែល​ជនសង្ស័យ​ទី​១​ឈ្មោះ ហាំ គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​២​ឈ្មោះ ឌឹ​ម ភឿន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​៣​ឈ្មោះ វ៉​ន កា​ណា​ន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ទី​៤​ឈ្មោះ សាន់ ធូ​រិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​។

ក្នុង​ប្រតិបត្តិការ​លើក​នេះ កំលាំង​អាវុធហត្ថ​ខេត្ត​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​ម្សៅ​ក្រាម​​ពណ៌​សបាន​ចំនួន​៧​កញ្ចប់ រួម​ជាមួយ​ឧបករណ៍​ជក់​ថ្នាំ​០១​សម្រាប់ និង​ថង់​សម្រាប់​ចែក​ថ្នាំ​មួយ​ចំនួន​។

នៅ​ព្រឹក​ថ្ងៃ​ទី​២០​តុលា​នេះ កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា ជន​សង្ស័យ​ទាំង​៤​នាក់​រួម​ជាមួយ​វត្ថុ​តាង កំពុង​ត្រូវ​បាន​ឃុំខ្លួន នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត ដោយ​កំលាំង​អាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង ដើម្បី​ត្រៀម​បញ្ជូន​ជនសង្ស័យ​ទៅ​ជូន​លោក​តុលាការ ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី ប៉ុន្តែ​ដោយ​គេ​នៅ​ចាំ​ថា ក្រុម​ជនសង្ស័យ​ក្នុង​ករណី​ទី​១ គ្រាន់តែ​បញ្ជូន​ទៅ​ដល់​តុលាការ​ភ្លាម ស្រាប់តែ​ត្រូវ​បាន​ដោះ​លែង​វិញ​ភ្លាម​នោះ ទើប​ធ្វើ​អោយ​គេ​មាន​សំណួរ​បែប​កំប្លែង​មួយ​ថា តើ​ករណី​ក្រោយ​នេះ អាច​នឹង​មាន​ជនសង្ស័យ​ត្រូវ​បាន​ដោះ​លែង​ទៀត​ទេ​…..​? ​

អត្ថបទសរសេរ ដោយ