ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​​ប្រធានាធិបតី​​អេហ្ស៊ីប​លោក​ហូស្នី មូបារ៉ាក់ និង​គ្រួសារ​ត្រូវ​ឃុំ​ខ្លួន​ក្នុងផ្ទះ

15 ឆ្នាំ មុន

​ក្រុមប្រឹក្សា​​ជាន់ខ្ពស់​នៃកង​កម្លាំង​​ប្រដាប់​អាវុធ​​អេហ្ស៊ីប​រាយការណ៍​​ថា អតីត​ប្រធានា​ធិប​តី​​​អេហ្ស៊ីប ដែលត្រូវ​ទម្លាក់​​ចេញពីតំណែង​​លោក​ហូស្នី មូបារ៉ាក់ និង​​​សមាជិក​​គ្រួសារ​របស់​​លោក​​ត្រូវ​​ឃុំខ្លួន​​​ក្នុងផ្ទះ​ ហើយ​បានបដិសេធ​​​របាយ​ការណ៍​​នានា​​ដែល​ថា ​លោកមូបារ៉ាក់ បាន​​ចាក​ចេញ​​​ពីប្រទេស​​ទៅរស់នៅ​​ភៀស​ខ្លួន​ក្នុង​ប្រទេស​​អារ៉ាប៊ី សាអូ​ឌីត ។​ ប្រមុខ​​យោធា​អេហ្ស៊ីប​​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​​មួយ​ថា វា​មិន​​ពិត​​ចំពោះ​របាយ​ការណ៍​​ដែល​ថា ​អតីត​ប្រធានាធិបតី​​ លោក​ហូស្នី មូបារ៉ាក់ ​​បានចាកចេញពីប្រទេស​​អេហ្ស៊ីប ទៅ​កាន់ទីក្រុង​ Tabuk ប្រទេស​អារ៉ាប៊ី ​សាអូឌីត​នោះ។

ក្រុម​ប្រឹក្សា​​ជាន់ខ្ពស់​នៃកង​កម្លាំង​​ប្រដាប់​អាវុធ​​នោះបាន​គ្រប់គ្រង​​​ប្រទេស​អេហ្ស៊ីប​ចាប់​តាំងពីលោក​ហូស្នី ​​មូបារ៉ាក់ ​ត្រូវបានទម្លាក់ពី​​តំណែង កាលពីថ្ងៃទី​១១ កុម្ភៈ កន្លង​​មក ​ក្រោយពី​មាន​ការ​​ធ្វើ​បាតុកម្ម​រយៈ​ពេល​១៨​ថ្ងៃ ​​ប្រឆាំង​ការ​​កាន់អំណាច​របស់លោក ។​ កាលពីថ្ងៃទី​​៣ មីនា កន្លងមក ​អគ្គ​រដ្ឋ​​អាជ្ញា​​​អេហ្ស៊ីប​​បានបដិសេធ​​​របាយការណ៍​​ព័ត៌​មាន​នានា​​ដែល​ថា លោកមូបារ៉ាក់ ​កំពុងរស់នៅ​​នីរទេស​​ក្នុងប្រទេស​​អារ៉ាប៊ី សាអូឌីត ហើយ​បាន​​អះអាង​ថា លោក​មូបារ៉ាក់ ​​និង​គ្រួសារ​​របស់​លោក​កំពុង​ស្នាក់នៅ​និវេសន​ដ្ឋាន​​ក្នុង​តំបន់​រមណីយដ្ឋាន​​សមុទ្រក្រហម Sharm el-Sheikh ។ ក្រុមប្រឹក្សា​​នេះ​ប្រកាស​ឱ្យ​ដឹង​ថា នឹង​រៀបចំ​​ការបោះឆ្នោត​​សភា​នៅខែ​វិច្ឆិកា​ខាង​មុខនេះ ហើយ​​ច្បាប់គ្រា​អាសន្ន​នឹង​ត្រូវ​លុបចោលមុនការ​បោះឆ្នោត​​នេះ ៕​