ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​អាជីវកម្ម​ហួស​សម័យ​កាល ដែល​អ្នក​ត្រូវ​តែ​បោះបង់​ចោល

3 ឆ្នាំ មុន

ទីផ្សារ និង​សេដ្ឋកិច្ច​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ច្បាប់​ក្នុង​វិស័យ​អាជីវកម្ម​មួយ​ចំនួន​ហួស​សម័យកាល​ហើយ​ដែរ​។ ដើម្បី​ដឹង​ថា​អ្វី​ជា​ជម្រើស​ល្អ​សម្រាប់​អាជីវកម្ម​របស់​អ្នក អ្នក​ត្រូវ​តែ​មើល​ត្រលប់​ទៅ​អតីតកាល អ្វី​ដែល​បាន​ផ្លាស់​ប្តូរ និង​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ផ្លាស់​ប្តូរ​នោះ​។ ខាងក្រោម​គឺជា​ច្បាប់​អាជីវកម្ម​ចាស់​ៗ​ដែល​អ្នក​គួរ​ពិចារណា​បោះបង់​ចោល​ ៖ ១….

ទីផ្សារ និង​សេដ្ឋកិច្ច​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ច្បាប់​ក្នុង​វិស័យ​អាជីវកម្ម​មួយ​ចំនួន​ហួស​សម័យកាល​ហើយ​ដែរ​។ ដើម្បី​ដឹង​ថា​អ្វី​ជា​ជម្រើស​ល្អ​សម្រាប់​អាជីវកម្ម​របស់​អ្នក អ្នក​ត្រូវ​តែ​មើល​ត្រលប់​ទៅ​អតីតកាល អ្វី​ដែល​បាន​ផ្លាស់​ប្តូរ និង​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ផ្លាស់​ប្តូរ​នោះ​។ ខាងក្រោម​គឺជា​ច្បាប់​អាជីវកម្ម​ចាស់​ៗ​ដែល​អ្នក​គួរ​ពិចារណា​បោះបង់​ចោល​ ៖

១. ម៉ោង​ធ្វើការ​ដែល​កំណត់​ច្បាស់លាស់
សម្រាប់​មុខ​តំណែង​មួយ​ចំនួន ការ​ធ្វើការ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ពី​ម៉ោង ៩ ព្រឹក ដល់ ៥​ល្ងាច​គឺ​ហួស​សម័យកាល​ហើយ​។ ផ្ទុយ​មក​វិញ អ្នក​អាច​អនុញ្ញាត​ឲ្យ​មានការ​បត់បែន​ក្នុង​ការ​ប្រកបការងារ​ឲ្យ​តែ​បុគ្គលិក​របស់​អ្នក​អាច​សម្រេច​បាន​លទ្ធផល​ការងារ​ដែល​អ្នក​ចង់បាន​ក្នុង​ពេល​ណាមួយ​ជា​កំណត់​។ ប្រសិនបើ​កិច្ចការ​ទាមទារ​ឲ្យ​មានការ​សហការ​គ្នា​ច្រើន អ្នក​អាច​កំណត់​ពេលវេលា​ច្បាស់លាស់​ដូច​ជា ២​ទៅ ៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ការ​ធ្វើការ​ជា​ក្រុម​ជាដើម​។

២. ការ​ធ្វើការ ៤០ ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍
ក្នុង​នាម​ជា​អាជីវករ អ្នក​ត្រូវ​តែ​ពិនិត្យ​មើល​ថា​ការ​ធ្វើការ​មួយ​ថ្ងៃ ៨ ម៉ោង​ល្អ​សម្រាប់​អាជីវកម្ម​របស់​អ្នក​ដែរ​ឬទេ? ទោះជា​ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​តាមដាន​ការងារ​របស់​បុគ្គលិក​អ្នក​បាន​ល្អ​ពិតមែន​ក្តី វា​មិនមែន​មាន​ន័យ​ថា​បុគ្គលិក​របស់​អ្នក​អាច​ធ្វើការ​បាន​ដោយ​មាន​ប្រសិទ្ធភាព​ទេ​។

មនុស្ស​មាន​ពេលវេលា​ដែល​ពួក​គេ​ចូល​ចិត្ត​ធ្វើការ និង​អាច​ធ្វើការ​បាន​ល្អ​ខុស​ៗ​គ្នា ហើយ​ភាព​បត់បែន​ក្នុង​ការ​ជ្រើសរើស​ម៉ោង​ធ្វើការ​ដោយ​ខ្លួនឯង​អាច​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ជួយ​ដល់​សុខភាព​របស់​បុគ្គលិក​របស់​អ្នក​ថែម​ទៀត​។

៣. ការ​តាមដាន​ការងារ
ជាក់ស្តែង ភាព​បត់បែន​ក្នុង​ការងារ​ទាមទារ​ឲ្យ​អ្នក​មានការ​ជឿជាក់​លើ​បុគ្គលិក​របស់​អ្នក​ច្រើន​។ នេះ​ជា​ហេតុ​ដែល​ទំនួល​ខុស​ត្រូវ​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​អនុញ្ញាត​ឲ្យ​បុគ្គលិក​របស់​អ្នក​យល់​ដឹង​ពី​កិច្ចការ និង​អ្វី​ដែល​ចង់បាន​ពី​ពួក​គេ​ផង​ដែរ​។ ប្រសិនបើ​បុគ្គលិក​របស់​អ្នក​មិនដឹង​ពី​តួនាទី​របស់​ពួក​គេ​ច្បាស់លាស់​ទេ អ្នក​នឹង​មានការ​លំបាក​ក្នុង​ការ​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើការ​។

៤. គ្រប់គ្រង​ឬ​ដឹកនាំ?
អាជីវករ​ចាំបាច់​ត្រូវ​យល់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​អ្នកគ្រប់គ្រង និង​អ្នកដឹកនាំ​។ នរណា​ក៏​អាច​គ្រប់គ្រង​ក្រុម​មួយ​បាន​ដែរ ប៉ុន្តែ​វា​ទាមទារ​កម្លាំង និង​ពេលវេលា​ជា​ច្រើន​ពី​អ្នក​។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ព្យាយាម​រៀន​ធ្វើ​ជា​អ្នកដឹកនាំ​ល្អ​វិញ​ដែល​អាច​ជំរុញ​ឲ្យ​បុគ្គលិក​មាន​ភាព​សកម្ម និង​ទទួលខុសត្រូវ​លើ​ការងារ​របស់​ខ្លួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ