ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាលុយមីញ៉ូម​លំដាប់​កំពូល​លើ​ពិភពលោក​នឹង​ពង្រីក​ផលិតកម្ម​នៅ​ថៃ

8 ឆ្នាំ មុន

បាងកក ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​ថ្លែង​បន្ទាប់​ពី​ជំនួប​ជាមួយនឹង​ប្រធាន​ក្រុមហ៊ុន​ឧស្សាហកម្ម​អាលុយមីញ៉ូម Diaki ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សន្យា​រក្សា និង​ពង្រីក​ផ្នែក​ផលិតកម្ម​របស់​ខ្លួន​នៅ

បាងកក ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​ថ្លែង​បន្ទាប់​ពី​ជំនួប​ជាមួយនឹង​ប្រធាន​ក្រុមហ៊ុន​ឧស្សាហកម្ម​អាលុយមីញ៉ូម Diaki ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សន្យា​រក្សា និង​ពង្រីក​ផ្នែក​ផលិតកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ស្រប​ទៅ​តាម​កំណើន​នៃ​ឧស្សាហកម្ម​រថយន្ត​ថៃ​នៅ​ថ្ងៃ​អនាគត​។

Diaki Aluminium (Thailand) Co.,Ltd គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ធំ​បំផុត​លំដាប់​ទី​៥​លើ​ពិភពលោក ។ រោងចក្រ​របស់​ខ្លួន​នៅ​ឧទ្យាន​ឧស្សាហកម្ម Amata Nakhon បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​នាយកដ្ឋាន​កិច្ចការ​ឧស្សាហកម្ម ដើម្បី​ធ្វើការ​កែ​ច្នៃ​ទ្បើ​ង​វិញ​នូវ​លោហធាតុ​អាលុយមីញ៉ូម​មក​ជា​វត្ថុធាតុដើម​សម្រាប់​បម្រើ​ឱ្យ​ឧស្សាហកម្ម​ដែកថែប ។

ចំណែក​ការិយាល័យ​សេដ្ឋកិច្ច​ឧស្សាហកម្ម​បាន​ព្យាករ​ថា GDP នៃ​ឧស្សាហកម្ម​ថៃ​ក្នុង​ឆ្នាំ​២០១៥ នឹង​ពង្រីក​បាន​២​ទៅ​៣% ឯ​ស​ន្ទ​ស្សន៍​ផលិតកម្ម​ឧស្សាហកម្ម​ចន្លោះ​ពី​៣​ទៅ​៤% ។ ផលិតកម្ម​រថយន្ត​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ទ្បើ​ង​១០% ឬ​ស្មើនឹង​រថយន្ត​២,១៥​លាន​គ្រឿង នោះ​ក៏​ដោយសារ​តែ​ការ​ងើប​ទ្បើ​ង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ថៃ និង​នៅ​ទីផ្សារ​នាំ​ចេញ​ធំ​ៗ​របស់​ខ្លួន ៕