ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រាស​បង្កើត​ថ្មី​នៅ​វៀតណាម​កើន​ទ្បើ​ង​ឆ្នាំ​នេះ

8 ឆ្នាំ មុន

ហូ​ជី​មិ​ញ ៖ ការិយាល័យ​ស្ថិតិ​កណ្តាល​បានឱ្យ​ដឹង​ថា ក្នុង​អំ​ទ្បុ​ង​ពេល​៤​ខែ​ដំបូង​ឆ្នាំ​២០១៥ មាន​សហគ្រាស​ថ្មី​ចំនួន​២៨.២៣៥ បាន​ចុះបញ្ជី​នៅ​ទូ​ទាំង​ប្រទេស​វៀតណាម ដែល​បង្កើត​ការងារ

ហូ​ជី​មិ​ញ ៖ ការិយាល័យ​ស្ថិតិ​កណ្តាល​បានឱ្យ​ដឹង​ថា ក្នុង​អំ​ទ្បុ​ង​ពេល​៤​ខែ​ដំបូង​ឆ្នាំ​២០១៥ មាន​សហគ្រាស​ថ្មី​ចំនួន​២៨.២៣៥ បាន​ចុះបញ្ជី​នៅ​ទូ​ទាំង​ប្រទេស​វៀតណាម ដែល​បង្កើត​ការងារ​ឱ្យ​ប្រជាជន​ប្រមាណ​ជា​៤២៧.៩០០​នាក់ ។

ក្នុង​នោះ​អាជីវកម្ម​ថ្មី​ដែល​បាន​ចុះបញ្ជី​ទុន​សរុប​មាន​ចំនួន​៧,៧៤​ពាន់​លាន​ដុល្លារ កើន​ទ្បើ​ង​១៣,៣% ធៀប​នឹង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ជា​ការ​កត់សម្គាល់​នោះ​ឃើញ​ថា សហគ្រាស​ថ្មី​ចំនួន​៩.១៨៦ ជាមួយនឹង​ទុន​ដែល​បាន​ចុះបញ្ជី​សរុប​ចំនួន​២,៤​ពាន់​លាន​ដុល្លារ ក្នុង​ខែមេសា កើន​ទ្បើ​ង​៧៣,៩% ចំពោះ​បរិមាណ​សហគ្រាស និង​៥២,២% ចំពោះ​ការ​ចុះបញ្ជី​ទុន​ធៀប​នឹង​ខែមីនា ។

លើស​ពី​នេះ​សហគ្រាស​៦.៨៣៤​ផ្សេង​ទៀត​បាន​កែសម្រួល​ទុន​ដែល​បាន​ចុះបញ្ជី​របស់​ពួក​គេ​ប្រមាណ​ជា​១០,៦​ពាន់​លាន​ដុល្លារ ។ ចំណែក​ដង់ស៊ីតេ​នៃ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ទុន​ជា​មធ្យម គឺ​ស្ថិត​ក្នុង​អត្រា​២៧១.០០០​ដុល្លារ កើន​ទ្បើ​ង​១,៨% ធៀប​នឹង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

រីឯ​បរិមាណ​សហគ្រាស​ដែល​បើក​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួក​គេ​ទ្បើ​ង​វិញ​ក្នុង​អំ​ទ្បុ​ង​ពេល​នោះ​មាន​ចំនួន​៦.៣១៦ កើន​៧,៧% ពី​អត្រា​ឆ្នាំ​ចាស់ ។ ចំពោះ​និន្នាការ​បោះ​ជំហាន​ឆ្ពោះទៅ​មុខ​បែប​នេះ ជា​ការ​ផ្តល់​នូវ​ទិដ្ឋភាព​សេដ្ឋកិច្ច​វិជ្ជមាន​ជាមួយនឹង​ការ​វិនិយោគ​កាន់តែ​ច្រើន ហើយ​ឱកាស​ជួញដូរ​ក៏​កាន់តែ​ប្រសើរ​ដែល​នាំ​ឱ្យ​មានការ​បង្កើត​សហគ្រាស​ជា​ច្រើន ៕