ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចេះជាម្ចាស់នៃឱកាស រីឯអ្នកមិនចេះជាជនរងគ្រោះនៃឱកាស!

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ «តើយើងម្នាក់ៗអាចឈប់បានទេ ចាប់ពីថ្ងៃនេះទៅ? ឈប់ត្អូញត្អែរពីរឿងយើងអត់ឱកាស និយាយតែរឿងមានសមត្ថភាពវិញ យើងមានបញ្ញា យើងចេះ នោះមិនខ្វះទេឱកាសកំពុងរងចាំយើង» ។…

រាជធានីភ្នំពេញ ៖ «តើយើងម្នាក់ៗអាចឈប់បានទេ ចាប់ពីថ្ងៃនេះទៅ? ឈប់ត្អូញត្អែរពីរឿងយើងអត់ឱកាស និយាយតែរឿងមានសមត្ថភាពវិញ យើងមានបញ្ញា យើងចេះ នោះមិនខ្វះទេឱកាសកំពុងរងចាំយើង» ។ នេះជាការលើកឡើងរបស់ លោក ឃីម សុខហេង ដែលជាស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ។

លោក ឃីម សុខហេង បានបន្តថ្លែងថា លោកសូមជូនពាក្យមួយមាត់ថា “អ្នកចេះ គឺជាម្ចាស់កម្មសិទ្ធនៃឱកាស”។

លោក ឃីម សុខហេង បានបន្តថា «នៅពេលដែលយើងមិនចេះ ធ្វើអ្វីក៏មិនចេញដែរ ប៉ុន្តែនៅពេលដែលយើងចេះ ធ្វើអ្វីក៏ចេញដែរ។ នៅពេលយើងជួបបញ្ហា អ្នកចេះគាត់មានដំណោះស្រាយ រីឯអ្នកមិនចេះ ពេលមានបញ្ហា នោះមិនចេះដោះស្រាយ ព្រោះគាត់មើលឃើញដែលមិនអាច។ អ្នកមិនទាន់ចេះ គឺជាជនរងគ្រោះនៃឱកាស ហើយដំណោះស្រាយនោះ គឺចាប់ពីថ្ងៃនេះតទៅធ្វើឱ្យខ្លួនយើងក្លាយជាមនុស្សចេះ»។
តើយើង ត្រូវធ្វើដូចម្តេច ដើម្បីដោះស្រាយបញ្ហាបាន?

ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យរូបនេះបានផ្តល់ជាគំនិតដូច្នេះថា «ដំណោះស្រាយដំបូងត្រូវខំរៀន និងពេលដែលជួបបញ្ហា គឺកុំខ្លាច ។ ហើយយើងត្រូវគិតថា ពេលដែលយើងជួបបញ្ហា គឺជាឱកាសសម្រាប់យើងរៀនទៅវិញ។ ដូចនេះត្រូវតាំងចិត្ត និងពិចារណាថាចាប់ពីថ្ងៃនេះ តទៅឈប់ខ្លាចបញ្ហា ពីព្រោះវាមិនមែនជារឿងដែលគួរឱ្យខ្លាចនោះទេ។ មនុស្សគ្រប់គ្នានៅលើសាកលលោកនេះ គ្មាននរណាអាចគេចផុតពីបញ្ហានោះទេ កាន់តែខ្លាចកាន់តែជួប»។

លោកបានបន្ថែមថា នៅពេលដែលយើងជួបបញ្ហា ហើយមិនទាន់ចេះដោះស្រាយ នោះបញ្ជាក់ថា ចំណេះដឹងយើងនៅមានកម្រិត បញ្ញារបស់យើងនៅមានកម្រិត របៀបគិតយើងនៅមានកម្រិត អ៊ីចឹងយើងអាចទទួលស្គាល់ភាពមានកម្រិតរបស់យើងហ្នឹង ហើយ ត្រូវអបអរសាទរាល់បញ្ហាដែលយើងកំពុងជួប ព្រោះវាឱកាសដែលយើងបានរៀនអ្វីដែលថ្មី ដែលយើងមិនធ្លាប់បានរៀនពីមុនមក។

លោកគ្រូ ឃីម សុខហេង ក៏បានលើកទឹកចិត្តដូចនេះថា «យើងគ្រប់រូបត្រូវដឹងដែរថា កម្ពស់មនុស្សយើងម្នាក់ៗមិនស្មើគ្នាទេ ហើយបើប្រៀបទៅនឹងទេព្យកោសល្យរបស់មនុស្សវិញ ក៏មានភាពផ្សេងៗគ្នាដែរ ដូចនេះកុំយកកម្ពស់របស់យើង ទៅធៀបជាមួយកម្ពស់របស់អ្នកដទៃ ។ ត្រង់នេះមានន័យថា កុំយកចំណេះដឹងរបស់យើងទៅធៀបជាមួយអ្នកដទៃ ហើយខ្លួនឯងទៀតសោត កុំទៅអន់ចិត្ត ឬក៏មោទភាពលើខ្លួនឯងពេក នៅពេលដែលឃើញគេទាបជាងខ្លួនហ្នឹង» ។

លោក ឃីម សុខហេង ក៏បានផ្ញើសារបន្ថែមថា «សាររបស់ខ្ញុំត្រង់នេះ គឺចង់មានន័យថា សុំឱ្យយើងម្នាក់ៗមានស្មារតីជាបងប្អូន កុំប្រកែប្រកាន់ កុំមានចរិតអន់ ចរិតយ៉ាប់។ ម្យ៉ាងវិញទៀតពេល មកធ្វើការយើងនៅក្មេង យើងមិនទាន់ចេះ ប៉ុន្តែមានចរិតឱ្យគេបម្រើបណ្តើរៗហើយ ចរិតនេះត្រូវដកចេញបន្ទាន់បើមាន។ មួយវិញទៀត យើងកុំមានចរិត អួតក្អែងក្អាង វាមិនបានការអ្វីនោះទេ ប៉ុន្តែយើងគួរមានស្មារតីមួយ ជាស្មារតីជាអ្នកបម្រើ ពីព្រោះមានតែស្មារតីនេះទេ ដែលធ្វើឱ្យយើងចេះច្រើន មានតែស្មារតីនេះទេ ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនយើងគេចូលចិត្តយើងច្រើន»។

លោកបានបន្ថែមថា ហើយស្មារតីនេះ ចុងក្រោយគឺជាស្មារតីអ្នកដឹកនាំ អ្នកដឹកនាំគឺជាអ្នកបម្រើ មិនមែនអ្នកដែលចាំឱ្យគេមកបម្រើនោះទេ តំលៃរបស់យើងម្នាក់ៗគឺនៅត្រង់នឹង។ គួរកុំធ្វើចរិតប្រកាន់ច្រើន បើខ្លួនមិនទាន់ចេះ ម៉ោងនេះគឺម៉ោងដែលត្រូវខ្ទះខ្លាញ់ និងភ្លក់ភ្លើង ជាដើម មិនមែនជាពេលវេលាលំហែរ ឬមកប្រកាន់ខ្លួននោះទេ៕

អត្ថបទសរសេរ ដោយ