ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាយុ១៥ ឆ្នាំ​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​ជាមួយ​ឪពុក

3 ឆ្នាំ មុន

ខា​សាន់ គ្រី​ល (Carson Grill) ដែល​ជា​ក្មេង​ប្រុស​អាយុ ១៥ ឆ្នាំ ទើបតែ​ចាប់ផ្តើម​ឆ្នាំ​ទី​មួយ​នៅ​វិទ្យាល័យ​របស់​ខ្លួន ប៉ុន្តែ​ខា​សាន់​ក៏​កំពុង​តែ​គ្រប់គ្រង​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ​ដែរ​ជាមួយ​លោក​ចេ​សាន់ គ្រី​ល…

ខា​សាន់ គ្រី​ល (Carson Grill) ដែល​ជា​ក្មេង​ប្រុស​អាយុ ១៥ ឆ្នាំ ទើបតែ​ចាប់ផ្តើម​ឆ្នាំ​ទី​មួយ​នៅ​វិទ្យាល័យ​របស់​ខ្លួន ប៉ុន្តែ​ខា​សាន់​ក៏​កំពុង​តែ​គ្រប់គ្រង​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ​ដែរ​ជាមួយ​លោក​ចេ​សាន់ គ្រី​ល (Jason Grill) ដែល​ជា​ឪពុក​របស់​ខ្លួន​។ បច្ចុប្បន្ន​នេះ ខា​សាន់​គឺជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Touch Up Cup ដែល​ជា​ក្រុមហ៊ុន​លក់​កំប៉ុង​ទុក​ថ្នាំលាប​ផ្ទះ​។

ដៃគូ​អាជីវកម្ម​ពីរ​រូប​នេះ​បាន​ធ្វើ​បទ​បង្ហាញ​ពី​គំនិត​របស់​ពួក​គេ​លើ​កម្មវិធី Shark Tank ដើម្បី​សុំ​ការ​វិនិយោគ​ពី​វិនិយោគិន​ល្បី​ៗ​។ ពួក​គេ​បាន​គិត​ឃើញ​គំនិត​នេះ​បន្ទាប់​ពី​ពួក​គេ​បាន​ប្រទះ​ឃើញ​ថា​ធុង​ថ្នាំលាប​ផ្ទះ​របស់​ពួក​គេ​ចាប់ផ្តើម​ជ្រេះ​ពេល​ដែល​ទុក​ចោល​យូរ ដូច្នេះ​ពួក​គេ​ក៏​បង្កើត​កំប៉ុង​ជ័រ​ដែល​មានរ​ស័​រ​ខាងក្នុង​ទុក​ក្រឡុក​ដើម្បី​កុំ​ឲ្យ​ថ្នាំ​កក​។

ទោះជា​មាន​អាយុ ១៥ ឆ្នាំ ពិតមែន ខា​សាន់ ​ជា​អ្នក​ចេញ​មុខ​ធ្វើ​បទ​បង្ហាញ និង​ឆ្លើយ​សំណួរ​របស់​វិនិយោគិន​ទាំងអស់​ក្នុង​កម្មវិធី​។ ខា​សាន់​បាន​ប្រាប់​ថា​ពួក​គេ​មាន​ដាក់​លក់​ផលិតផល​ក្នុង​ហាង​ចំនួន ៤​ពាន់​កន្លែង​ទៅ​ហើយ​ក្នុង​សហរដ្ឋអាមេរិក និង​រក​ចំណូល​បាន​ប្រមាណ ២២​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល ២​ឆ្នាំ​មកនេះ​។

ខា​សាន់​បាន​ប្រាប់​ទៀត​ថា​ក្រុមហ៊ុន​អ្នក​ទាំង​ពីរ​នឹង​រកបាន​ប្រមាណ ៤០​ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០ នេះ​។ ថ្លៃ​ចំណាយ​សម្រាប់​ផលិតកំ​ប៉ុង Touch Up Cup នេះ​គឺ​ស្មើ​តែ​០.៩០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​កំប៉ុង និង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ពី ៣.៩៩​ដុល្លារ​ទៅ ៤.៩៩​ដុល្លារ​។
ភាព​ឆ្លាត​វៃ​របស់​ខា​សាន់​បាន​ធ្វើ​ឲ្យ​វិនិយោគិន​លើ​កម្មវិធី​ភ្ញា​ល់​ផ្អើ​មយ៉ាង​ខ្លាំង​។ លោក​ចេ​សាន់​បាន​ប្រាប់​ថា អ្នក​ទាំង​ពីរ​សហការ​គ្នា​គ្រប់គ្រង​អាជីវកម្ម​នេះ ដូច្នេះ​កូនប្រុស​របស់​លោក​យល់​ដឹង​ច្រើន​ណាស់​។

ឪពុក​កូន​ទាំង​ពីរ​នេះ​ទទួល​បានការ​វិនិយោគ ២០​ម៉ឺន​ដុល្លារ​ពី​វិនិយោគិន​ម្នាក់​ដើម្បី​ប្តូរ​បាន​ភាគហ៊ុន ២០%​។ លោក​ខេ​វី​ន អូ​លៀ​រី (Kevin O’Leary) ដែល​ជា​វិនិយោគិន​ម្នាក់​លើ​កម្មវិធី​នេះ​បាន​និយាយ​ដែរ​ថា ខា​សាន់​គួរតែ​ឈប់​រៀន​និង​ផ្តោត​ស្មារតី​លើ​អាជីវកម្ម ប៉ុន្តែ​ខា​សាន់​បាន​បដិសេធ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ