ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានមែន! ស្រី៣នាក់​​ ប្រុសម្នាក់ឯង លួច​​​ប៉ងអីៗ​​​២​ដង ​លុះ​ព្រឹក​ឡើង​ផ្អើល​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវ​នារី​វ័យក្មេង​ម្នាក់​ប្តឹង​នគរបាល​ប៉ុស្តិ៍ ទួល​សង្កែ​ទី​១ អោយ​ឃាត់ខ្លួន​ ដោយចោទប្រកាន់​ថា បាន​បបោសអង្អែល​ និង​ចាប់​ស្រាតខោ​នាង​ប៉ុនប៉ង​ចាប់បង្ខំ​សេព​សន្ថវៈ​ចំនួន​២​ដង​មិន​សម្រេច ខ​ណៈ​ដែលពួក​គេ​ទៅ​ដេក​ផ្ទះ​ជួល​របស់​មិត្ត​ភ​ក្តិ​រួម​គ្នា ​ចំនួន​៤​នាក់​។…

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវ​នារី​វ័យក្មេង​ម្នាក់​ប្តឹង​នគរបាល​ប៉ុស្តិ៍ ទួល​សង្កែ​ទី​១ អោយ​ឃាត់ខ្លួន​ ដោយចោទប្រកាន់​ថា បាន​បបោសអង្អែល​ និង​ចាប់​ស្រាតខោ​នាង​ប៉ុនប៉ង​ចាប់បង្ខំ​សេព​សន្ថវៈ​ចំនួន​២​ដង​មិន​សម្រេច ខ​ណៈ​ដែលពួក​គេ​ទៅ​ដេក​ផ្ទះ​ជួល​របស់​មិត្ត​ភ​ក្តិ​រួម​គ្នា ​ចំនួន​៤​នាក់​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា​ ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​កាហ្វេ​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​បេតុង ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

បុរស​ជាប់ចោទ​ឈ្មោះ​ឈុ​ន ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​មាន​ទីលំនៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល ​។ ​ចំណែកឯ​នារី​រងគ្រោះ​ដែល​ដាក់​ពាក្យ​ប្តឹង​ ​មាន​អាយុ​១៨​ឆ្នាំ​។

តាម​នគរបាល​បានអោយ​ដឹង​ថា បុរស​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ ពី​នារី​ម្នាក់បាន​ដាក់​ពាក្យបណ្តឹង ដោយ​ចោទ ប្រកាន់​ថា បាន​ប៉ុនប៉ុង​ចាប់​បង្ខំសេពសន្ថវៈ​​នាង​ចំនួន២​ដង​មិន​បាន​សម្រេច ។

តាម​​ប្រភពព័ត៌មាន​ដដែល​អោយ​ដឹង​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ ២០២០​នារី​រង​គ្រោះ​និង​បុរសជនសង្ស័យ​​រូប​នោះ​ ព្រមទាំង​មិត្ត​ភ​ក្តិ​បាន​នាំ​គ្នា​ទៅ​ដេក​ផ្ទះ​មិត្ត​ភ​ក្តិ​មួយ​កន្លែង​នៅ​ក្នុងខណ្ឌ​ឬ​ស្សី​កែវ ដោយ​មាន​គ្នា​៦​នាក់ ហើយ​២​នាក់​ដេក​នៅ​បន្ទប់​ឡៅ​តឿ​ និង​៤​នាក់ទៀត​ (ស្រី​៣នាក់​ប្រុស​១) ដេក​នៅ​ផ្ទះ​ខាងក្រោម ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ពេល​នារី​រងគ្រោះ​រូប​នោះ រួម​ទាំង​មិត្ត​ភ​ក្កិ​កំពុង​តែ​ដេក​លង់លក់ នៅ​វេលា​ម៉ោង​ប្រមាណ​៥​ទៀប​ភ្លឺ ស្រាប់តែ​បុរស​ជាជនសង្ស័យ​រូប​នោះ ប្រះ​ខ្លួនទៅ​ក្បែរ​នាង ដេក​នៅ​កៀន​ជញ្ជាំង​ ហើយ​បបោសអង្អែល​និង​ចាប់​ស្រាតខោ​នាង​ប៉ុន​ប៉ុង​​ចាប់បង្ខំ​សេពសន្ថវៈ​ តែ​មិន​បាន​សម្រេច ដោយ​នាង​ដឹងខ្លួន និង​ងើប​ទៅ​ដេក​កណ្តាល​មិត្ត​ភ​ក្តិ ។ ​លុះ​ក្រោយមក ស្រាប់តែ​បុរស​ជាជនសង្ស័យ​រូប​នោះ​បាន​ព្យាយាម​ធ្វើបែបនេះ​ម្តងទៀត​ តែ​នាង​បាន​រត់ឡើង​ទៅ​ប្រាប់​មិត្ត​ភ​ក្តិ​​ស្រី ដែល​កំពុង​តែ​ដេក​នៅ​បន្ទប់​ឡៅ​តឿ​ ហើយ​បុរស​ជនសង្ស័យ​រូប​នោះ​ក៍បាន​គេចខ្លួន​បាត់​។

តាម​ប្រភព​​ព័ត៌មានដដែល​បាន​​អោយ​ដឹង​ទៀត​ថា នៅ​វេលា​ព្រឹកនោះ​ដែរ​ នារី​រងគ្រោះ​រូប​នោះ ​ព្រមទាំង​មិត្ត​ភ​ក្តិ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ​ទោះបីជា​យ៉ាងណា ទាក់ទិននឹងករណី​ខាងលើនេះ សមត្ថកិច្ច​ពុំ​បាន​ផ្តល់​ព័ត៌មាន​លំអិត​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ