ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនដឹងទេ តើស្រកីដូងមាន​អត្ថ​ប្រយោជន៍​​អ្វីខ្លះនោះ?

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ស្រកីដូង​មិនមែន​ជា​វត្ថុ​ឥតប្រយោជន៍​នោះ​ទេ បើ​យើង​យក​វា​មក​កែ​ច្នៃ​នោះ​នឹង​បានជា​វត្ថុ​ប្រើប្រាស់​ជា​ច្រើន​មុខ តែបើ​យើង​ទុក​ចោល​គឺ​វា​បាន​ត្រឹមតែ​ជា​វត្ថុ​ឥត​ប្រយោជន៍ ។ តើ​ស្រកីដូង​មាន​អត្ថ ប្រយោជន៍​អ្វីខ្លះ​នោះ សូម​អស់លោក​អ្នក​អាន​ទៅ​តាមដានជាមួយ​កោះសន្តិភាព ។…

ខេត្តតាកែវ ៖ ស្រកីដូង​មិនមែន​ជា​វត្ថុ​ឥតប្រយោជន៍​នោះ​ទេ បើ​យើង​យក​វា​មក​កែ​ច្នៃ​នោះ​នឹង​បានជា​វត្ថុ​ប្រើប្រាស់​ជា​ច្រើន​មុខ តែបើ​យើង​ទុក​ចោល​គឺ​វា​បាន​ត្រឹមតែ​ជា​វត្ថុ​ឥត​ប្រយោជន៍ ។ តើ​ស្រកីដូង​មាន​អត្ថ ប្រយោជន៍​អ្វីខ្លះ​នោះ សូម​អស់លោក​អ្នក​អាន​ទៅ​តាមដានជាមួយ​កោះសន្តិភាព ។

បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣​ ហួសសាលាឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់​បន្តិច នឹង​ទៅដល់​ផ្សារ​តូច​មួយ ដែល​មានឈ្មោះ​ថា​«​ផ្សារ​ឫស្សីស្រុក​» ។ រួច​ធ្វើ​ដំណើរ​ចូល​តាម​ខ្លោងទ្វារវត្ត​ចម្ងាយ​ជាង​១.០០០​ម៉ែត្រ នឹង​ទៅ​ដល់ទី​តាំង «​មណ្ឌល​សិប្បកម្ម​ដូង​តាកែវ​» ។ មណ្ឌល​សិប្បកម្ម​នេះ ចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ​២០០៤ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក អូ​លី​វី​យ៉េ អភិបាល​ព្រះ​សមាគម​កាតូលិក​ប្រចាំ​ភូមិភាគ​ភ្នំពេញ ដែល​ពេល​នោះ​មណ្ឌល​នេះ​មា​នទី​តាំងនៅ​ស្រុក​សំរោង តែ​មក​ដល់​ឆ្នាំ​២០១៦​ទើប​បង្កើត​នៅ​ទីតាំង​ថ្មី​នេះ ។

លោក មា​គ ស៊ន ប្រធាន​«​មណ្ឌល​សិប្បកម្មដូង​តាកែវ​» បាន​រៀបរាប់​ប្រាប់​កោះ​សន្តិ​ភាព​​ថា ការ​បង្កើត​ឡើង​នូវ​មណ្ឌល​សិប្បកម្ម​ដូង​នេះ ដើម្បីជួយ​សម្រួល ដល់​ប្រជា​ពល​រដ្ឋ​ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព ។ ពិសេស បងប្អូន​ជា​ជន​ពិការ​ដែល​កំពុង​ជួប​ការ​លំបាក​ឱ្យ​មានការ​ងារ​ធ្វើ​ត្រឹមត្រូវ ទទួល​បាន​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ពួកគាត់​​ឱ្យ​ប្រសើរ​ឡើង ដោយ​មាន​ប្រាក់​កម្រៃ​ច្បាស់លាស់ គឺ​ពួក​គាត់​ធ្វើការ​១​ថ្ងៃ​៨​ម៉ោង​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ។

លោក​ប្រធាន​មណ្ឌល​សិប្បកម្ម​ដូង​តាកែវបន្ត​ទៀត​ថា ចំពោះ​សិប្បកម្ម​ដូង​នេះ​មាន​រយៈ
ពេល​៤​ឆ្នាំ​មក​ហើយ ដោយ​យើង​បាន​ប្រមូល​ទិញដូង​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ ដើម្បី​យក​មក​កែច្នៃ​ជា​នំចំណី ។ ចំណែក​ស្រកីដូង​ច្នៃ​ជា​របស់របរ​ប្រើប្រាស់​ជា​ច្រើន​មុខ ។
លោក មា​គ ស៊ន បាន​ពន្យល់​ថា ដំបូង​យើង​យក​ផ្លែ​ដូង​មក​បកសម្បក​ចេញ រួច​យក
សម្បក​នោះ​ដាក់​ចូល​ក្នុង​ម៉ា​សុ​ី​ន​ដើម្បី​កិន​ឱ្យ​ចេញ​ជា​សរសៃ និង​មួយ​ផ្នែក​ទៀត​កិន​ឲ្យ​ហ្មត់ ។

ចំពោះ​ស្រកីដូង​ដែល​ហ្មត់ គឺ​យក​ទៅ​ធ្វើ​ជី​កំ​ប៉ុ​ស្តឬ​យក​ទៅ​ដាក់​ដំណាំ​ផ្សេង​ៗ​បាន​ល្អ ព្រោះ​ជា​ប្រភេទ​បៀមទឹក​បាន​យូរ ។ ឯ​សាច់ដូង​ដែល​កោសយក​ទៅ​រំងាស់​យក​ខ្ទិះ​ទៅ​ធ្វើ​ជា​ស្ករ​គ្រាប់​ដូង សាប៊ូ និង​ប្រេងដូង ។ចំពោះ​លលាដ៍ដូង កែ​ច្នៃ​ជា​ស្លាបព្រា ជា
បន្តោង​​សោ និង​ជា​រូប​សត្វ​ផ្សេង​ៗ ។ រីឯ​សរសៃ​ស្រកីដូង​យក​មក​ត្បាញ កែ​ច្នៃ​ធ្វើ​ជា​ស្បៃ​កជើង កម្រាល​ជូត​ជើង ទ្រនាប់​ទ្រាប់​ចាន ធ្វើ​ជា​ស៊ុម​ប៉ាន់តែ ព្រមទាំង​ទ្រនាប់​ច្រើន​មុខ​ទៀត​សម្រាប់​សេចក្តី​ត្រូវការ នៅ​តាម​ហាង​នានា​នៅ​ឯ​រាជធានី​ភ្នំពេញ ។

លោក​ប្រធាន​មណ្ឌល​បញ្ជាក់​ថា ចំពោះ​កម្មករ​កម្មការិនី​ដែល​ធ្វើ​ការងារ​កែ​ច្នៃ​ផ្លែ​ដូង​នេះ ភាគច្រើន​ជា​ជន​ពិការ​ដែល​មាន​ចំនួន​១០​នាក់ ហើយនៅ​ពេល​នេះ​យើង​កំពុង​រក​ទីផ្សារ​នៅ​ភ្នំពេញ ។កន្លង​មក មាន​អ្នក​មក​ពី​ក្រៅប្រទេស​មក​លេង តែងតែ​ទិញ​យក​ទៅ​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​ដល់​មិត្តភក្តិ​នៅ​ឯ​បរទេស​ក៏​មាន​ហូរហែ​ដែរ ។

លោក មា​គ ស៊ន ថ្លែង​ទៀត​ថា គោលដៅសំខាន់​របស់​លោក​អភិបាល អូ​លី​វី​យ៉េ គឺ​ចង់​ឃើញបងប្អូន​យើង​មានការ​ងារ​ធ្វើ​ត្រឹមត្រូវ ដើម្បី​ជួយ​បង្កើន​ដល់​ជីវភាព​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក​ឱ្យ​មាន​ជីវភាព​ប្រសើរ​ឡើង តាម​រយៈ​ការ​កែ​ច្នៃ​ក្នុង​សិប្បកម្ម​ដូង​នេះ ៕​

អត្ថបទសរសេរ ដោយ