ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ដំឡូង​មី​៥០​ហិ​កតា​ត្រូវ​បំផ្លាញ​​ដាក់​ពាក្យ​ប្តឹង​ជា​ច្រើន​ឆ្នាំ​តែ​អត់​ចំណាត់ការ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ម្នាក់កើតទុក្ខ​មិន​សុខចិត្តដោយ​អះអាង​ថា ខ្លួន​អត់​ទទួល​បានភាព​យុត្តិធម៌​ពី​តុលាការខេត្ត​ប៉ៃលិន​នោះ​ឡើយ ខណ​:​ដាក់​ពាក្យបណ្តឹង​ទៅ​សា​លាដំបូង​ខេត្ត អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​ឧកញ៉ា​ម្នាក់ និង​បក្ស​ពួក បាន​នាំ​គ្នា​បំផ្លិចបំផ្លាញ​ផលដំណាំ​ដំឡូង​មីរបស់​ខ្លួន​ចំនួន​៥០​ហិ​កតា ។…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ម្នាក់កើតទុក្ខ​មិន​សុខចិត្តដោយ​អះអាង​ថា ខ្លួន​អត់​ទទួល​បានភាព​យុត្តិធម៌​ពី​តុលាការខេត្ត​ប៉ៃលិន​នោះ​ឡើយ ខណ​:​ដាក់​ពាក្យបណ្តឹង​ទៅ​សា​លាដំបូង​ខេត្ត អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​ឧកញ៉ា​ម្នាក់ និង​បក្ស​ពួក បាន​នាំ​គ្នា​បំផ្លិចបំផ្លាញ​ផលដំណាំ​ដំឡូង​មីរបស់​ខ្លួន​ចំនួន​៥០​ហិ​កតា ។ ពេល​ដឹង​ភ្លាម​ៗ រូបគេ​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត ដោយ​ទាមទារ​សំណង​ថ្លៃ​ការ​ខូចខាត​ចំនួន​៧៥០០០​ដុល្លារ ស្មើនឹង​១​ហិ​កតា​១៥០០​ដុល្លារ ។

តែ​រហូត​មក​ដល់​ពេល​នេះ បែរជា​តុលាការខេត្ត​ប៉ៃលិន ចេញ​សេចក្តីជូនដំណឹង​តម្កល់​សំនុំរឿង​ទុក​ចោ លឥត​ចាត់ការ​ទៅ​វិញ ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ រូបគេ​ក៏​ចូល​ទៅ​ដក​ពាក្យបណ្តឹង រួច​បន្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ។ បើ​តាម​ការ​រៀបរាប់​របស់​លោក សំ គូលី​ន អាយុ​៤៥​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​អូរ​ស្ងួត សង្កា ត់ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖ តាំងពី​ថ្ងៃ​ទី​០៩ ខែកុម្ភ​: ឆ្នាំ​២០១៤ មាន​ឧកញ៉ា​ម្នាក់ ឈ្មោះ សេង ឈុ​ន​ឡេ​ង ភេទ​ប្រុស អាយុ​ប្រហែល​៦០​ឆ្នាំ ប្រពន្ធ ឈ្មោះ ឡេ​ង សុ​ភ័​ណ្ឌ អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​បញ្ជា​បក្ខពួក ទី​១. ឈ្មោះ ភិន វណ្ណ ភេទ​ប្រុស និង​ទី​២. ឈ្មោះ ម៉ៅ សា​វី ភេទ​ប្រុស រស់នៅ​ក្រុងប៉ៃលិន ឱ្យ​យក​កម្មករ​ទៅ​បំផ្លិចបំផ្លាញ​ដំណាំ​ដំឡូង​មី​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ចំនួន​៥០​ហិ​កតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោក​បន្ត​ទៀត​ថា ភ្លាម​ៗ នោះ​ខាង​លោក​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ហាមឃាត់ ដោយ​យក​គោ​យន្ត​កន្ត្រៃ ទៅ​ឱ្យ​ខាង​នគរបាល ដើម្បី​ដោះស្រាយ តែ​លទ្ធផល​មិន​ទទួល​បាន​តាម​ការ​រំពឹងគិត​នោះ​ទេ ។ ទើប​ក្រោយមក លោក​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត ដោយ​ទាមទារ​ឱ្យ​សង​ថ្លៃ​ការ​ខូចខាត ក្នុង​១​ហិ​កតា ចំនួន​១៥០០​ដុល្លារ ។ ខាង​តុលាការ ក៏​ហៅ​លោក​ទៅ​សាកសួរ​ម្តង​ទៅ​២​ដង​ដែរ តែ​គ្មាន​លទ្ធផល​អ្វី​នោះ​ឡើយ ពោល​គឺ​ស្ងាត់ឈឹង រហូត​មក ដល់​ក្រោយ​ៗ មក​មានការ​ផ្លាស់​ប្តូរ​ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា ជា​បន្តបន្ទាប់ ដោយ​ស្ងាត់​ដំណឹង ទើប​ខាង​លោក​ចូល​ទៅ​សួរនាំ ស្រាប់តែ​មាន​ចេញ​លិខិត​មួយ​ដោយ​ដាក់​ថា « យើង គង់ ច័ន្ទ ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​សាលាដំបូង​ខេត្ត​ប៉ៃលិន ជម្រាប​មក​ដល់​ឈ្មោះ សំ គូលី​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ដ្បិត​ពាក្យបណ្តឹង​របស់​លោក ចុះ​នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​ប្តឹង ឈ្មោះ សេង ឈុ​ន​ឡេ​ង​, ឈ្មោះ ភិន វណ្ណ និង ឈ្មោះ ម៉ៅ សា​វី ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ចំណុច ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​០៩ ខែកុម្ភ​: ឆ្នាំ​២០១៤ នោះ យើង​បាន​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ តាម​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​លេខ ៣២ អយ​/២០ ចុះ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ រួច​ហើយ​» ។ លោក​ក៏​សូម​អំពាវនាវ​ដល់​ក្រសួងយុត្តិធម៌ និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជួយ រក​យុត្តិធម៌ និង​អន្តរាគមន៍​ជូន​ផង​ដែរ ខណ​:​គេ​បំផ្លិចបំផ្លាញ​ផលដំណាំ​អស់​ជា​ច្រើន អត់​ទទួល​បាន សំណង​ត្រឡប់​មក​វិញ ហើយ​ត្រូវ​តុលាការខេត្ត​ប៉ៃលិន តម្កល់​សំណុំរឿង​ឥត​ចាត់ការ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក គង់ ច័​ន្ធ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​៧ និង​១២​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ​ថា ខាង​លោក​បាន​សម្រេច​តម្កល់​រឿង​ខាងលើ​ឥត​ចាត់ការ​រួច​ហើយ បើសិនជា​ជន​រង​គ្រោះ​កើតទុក្ខ​មិន​សុខចិត្ត គឺ​អាច​ដាក់​ពាក្យបណ្តឹង​ទៅ​ខាងលើ​ទៀត (​សាលាឧទ្ធរណ៍​) ដោយ​បន្ទាប់​ពី​ពិនិត្យ​មើល​សេចក្តី​ប្រកាស​រង​ស់លោក​រួចរាល់ ហើយ​ពេល​នេះ ក៏​ផុត​ពី​ដៃ​របស់​លោក​ដែរ ៕ ​

អត្ថបទសរសេរ ដោយ