ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះអាយុកាន់តែក្រាស់តែពិធី​ការិនីយុគ ចិន្តា នៅតែក្មេងជាមួយនឹងស្ទាយតែងខ្លួន​ថ្មីបែបសិចស៊ី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​វ័យ​កាន់តែ​ជ្រេ​បន្តិច​មែន តែ​ពិធី​ការិនី​ជើង​ចាស់អ្នកនាង យុគ ចិន្តា នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាពនិងការគាំទ្រខ្លាំង​ពី​សំណាក់​មហាជន និង​ជា​ពិសេស​អ្នកនាងតែងតែទទួល​បានការ​គោរព​ពី​អ្នកសិល្បៈ​រួម​គ្នា​ជា​ច្រើន​ផង​ដែរ ពីព្រោះ​តែ​អ្នក​នាងជាមនុស្សរាក់ទាក់ និងពេញដោយ​សមត្ថភាព ហើយបើនិយាយពីរូបសម្រស់វិញគឺនៅខ្ញង់…

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​វ័យ​កាន់តែ​ជ្រេ​បន្តិច​មែន តែ​ពិធី​ការិនី​ជើង​ចាស់អ្នកនាង យុគ ចិន្តា នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាពនិងការគាំទ្រខ្លាំង​ពី​សំណាក់​មហាជន និង​ជា​ពិសេស​អ្នកនាងតែងតែទទួល​បានការ​គោរព​ពី​អ្នកសិល្បៈ​រួម​គ្នា​ជា​ច្រើន​ផង​ដែរ ពីព្រោះ​តែ​អ្នក​នាងជាមនុស្សរាក់ទាក់ និងពេញដោយ​សមត្ថភាព ហើយបើនិយាយពីរូបសម្រស់វិញគឺនៅខ្ញង់ ហើយតែងតែបង្កើតនូវចំណីអារម្មណ៍ប្លែកៗដល់មហាជនជាមួយនឹងស្ទីលនៃការតុបតែងកាយដ៏ជំនាញរបស់នាងផងដែរ ។

ជាក់ស្តែងកាលពី​ពេល​ថ្មី​ៗ​នេះ ពិធី​ការិនីដែលមានកូនស្រីឈ្មោះ «នាងអម» ពេញវ័យស្តូកក៏ដោយ​នោះ បាន​បង្ហាញ​រូបភាព​ថ្មី​ប្លែក​មួយទៀត​ជូនដល់មហាជន​អ្នកគាំទ្រ​របស់អ្នកនាង ។ អ្វីដែលសំខាន់នោះ គឺស្ទាយថ្មីនេះគឺមិន​ដែល​បានឃើញ​ពី​មុន​មកនោះទេ នោះគឺស្ទាយនៃការផាត់មុខ​ប្លែក​ៗ លេង​ស្ទីល​ទម្រង់​មុខ​បែប​កាច​ៗឆ្នាស់ និងសិច​ស៊ី បបូរមាត់ក្រហមទុំ ផ្សំនឹងអាវរលុងវែងចុះក្រោម របៀបជារ៉ូប ដែលមួយឈុតនេះមើលទៅអ្នកនាង យុគ ចិន្តា ពិតជាគួរឲ្យខ្នាញ់និង​ទាក់ទាញ​ខ្លាំង រហូតមានអ្នកគាំទ្រលាន់មាត់ថា «មុខសិចសុីណាស់បងក្មេងម្លេះបងអើយ» ជាដើម ។

បន្ទាប់​ពី​ឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​នោះ​ហើយ ធ្វើ​អោយ​មហាជន​លាន់មាត់​សរសើរ​ពី​រូប​សម្រស់​របស់​ពិធី​ការិនី​វ័យ ៤០​ឆ្នាំ រូប​នេះ ថានៅ​តែ​សាច់​ចាំ និង​ស្រស់​ស្អាត មិន​ចាញ់​តារា​ក្មេង​ៗ​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​តែ​កម្ររ​បានឃើញ អ្នក​នាងតុបតែង​ខ្លួន​បែប​នេះ​ពី​មុន​មក​ណាស់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពិធី​ការិនី​ស្រី អ្នក​នាង យុគ ចិន្តា ជា​ពិធី​ការិនី ដែល​ពោល​ពេញ​ទៅ​ដោយ សមត្ថភាព និង​ជា​អ្នក​ផលិតកម្ម​វិធី​មួយ​រូប ដ៏​មាន​ប្រជាប្រិយភាព ជាមួយនឹង​ការ​ទទួលស្គាល់​ពី​សំណាក់​មហាជន​ជា​ច្រើន​នាក់ រហូត​ធ្វើ​អោយ​អ្នក​នាង​មានឈ្មោះ​បោះ​សម្លេង និង​មាន​ជំនួញ​ជា​ច្រើន​នៅ​ក្នុង​ដៃ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ ៕

កែសម្រួលដោយ