ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិសនី​ក្នុង​ស្រុកគិរីកំពុងទទួល​ការ​រិះគន់ខ្លាំង​​

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ អគ្គិសនី​ស្រុក​គី​រី​វង់ កំពុង​ត្រូវ​​រង​កា​រិះគន់​ពី​សំណាក់​ពលរដ្ឋ​យ៉ាង​ខ្លាំង ខណៈ​​ដែល​​ប្រើប្រាស់​តិច​ តែបែរជា​អស់​លុយ​ច្រើន​ ប៉ុន្តែត្រូវ​បុគ្គលិក​អគ្គិស​​នី​ប្រាប់​ថា​អ្នក​ប្រើ​អស់​ច្រើន​ ដោយសា​រមាន​បងប្អូន​មក​លេង​ពេល​បុណ្យ​ភ្ជុំ​ ។ ជួបជាមួយ​​អ្នក​ប្រើ​ប្រាស់ភ្លើងថា…

ខេត្តតាកែវ ៖ អគ្គិសនី​ស្រុក​គី​រី​វង់ កំពុង​ត្រូវ​​រង​កា​រិះគន់​ពី​សំណាក់​ពលរដ្ឋ​យ៉ាង​ខ្លាំង ខណៈ​​ដែល​​ប្រើប្រាស់​តិច​ តែបែរជា​អស់​លុយ​ច្រើន​ ប៉ុន្តែត្រូវ​បុគ្គលិក​អគ្គិស​​នី​ប្រាប់​ថា​អ្នក​ប្រើ​អស់​ច្រើន​ ដោយសា​រមាន​បងប្អូន​មក​លេង​ពេល​បុណ្យ​ភ្ជុំ​ ។

ជួបជាមួយ​​អ្នក​ប្រើ​ប្រាស់ភ្លើងថា គាត់ប្រើ​អស់​តិច​គ្មាន​បងប្អូន​ណា​មក​លេង​ពេល​បុណ្យ​ភ្ជុំទេ ​ហើយ​ការ​ប្រើប្រាស់​ភ្លើងក៏​ធម្មតា​ៗ​ដែរ ស្រាប់តែ​អស់​លុយ​ច្រើន​ធ្វេ​រ​១​ជា​បី​ដង​ឯណោះ ។ ប្រភពបន្តថា ហើយ​បើ​ពលរដ្ឋ​ណា​ហ៊ាន​រិះគន់ ​ខាង​ម្ចាស់​គ្រប់គ្រង​អគ្គិស​នី​នឹង​ផ្តាច់​ភ្លើង​មិន​អោយ​ប្រើប្រាស់​បន្ត​ទៀត​ឡើយ​ ។

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​អោយ​ដឹង​ទៀត​ថា ភ្លើង​ដាច់​ក្នុង​១​យប់​ៗ​មិន​ក្រោម​២០​ដងនោះ​ទេ ហើយ​ស្រាប់តែ​ដល់​ថ្ងៃ​បង់លុយ​ញាក់សាច់​ ធ្លាប់​ប្រើ​ក្នុង​១​ខែ​១០​ម៉ឺន ​ស្រាប់តែ​ឡើង​ដល់​៣០​ម៉ឺន​។

មន្ត្រី​ប៉ូ​លិស​​ស្រុក​គី​រី​វង់បានអោយ​ដឹងដែរ​​ថា ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​គី​រី​វង់ ​កំពុង​រង​គ្រោះ​ខ្លាំង​ណាស់​ ដោយសា​អា​រឿង​ភ្លើង​​ហ្នឹង ។ ​តែ​ប្រជាពលរដ្ឋ​ណា​ហ៊ាន​និយាយ​គេ​និង​ផ្ដាច់​ភ្លើង​មិន​អោយ​ប្រើ​ទៀត​ទេ​ ព្រោះ​លោក​ម្ចាស់​ភ្លើង​ខាងលើ​ គេ​មាន​អំណាច​ខ្លាំង​ណាស់​ សូ​ម្បី​តែ​ប៉ូលិស​​ស្រុក​ក៏​មិន​ហ៊ាន​និយាយ​ដែរ​។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​ បុគ្គលិក​អគ្គី​ស​នី​ស្រុក​គី​រី​វង់​បានអោយ​ដឹង​ទៀត​ថា រឿង​ភ្លើង​ឡើងថ្លៃ​ធ្វេរ​មួយ​ជា​បី​ក្នុង​ខែ (តុលា​) គឺ​ពលរដ្ឋ​មានកម្ម​វិធី​បុណ្យ​ភ្ជុំ​ ដោយ​ផ្ទះ​ពលរដ្ឋ​ណា​ដែរ​អស់​លុយ​ច្រើន ​គឺ​មាន​បងប្អូន​មក​លេង​ច្រើន ​បើ​ផ្ទះ​ពលរដ្ឋ​ណា​ប្រើ​អស់​លុយ​តិច​គឺ​មិន​មាន​បងប្អូន​មក​លេង​ទេ​ តែបើ​ចង់បាន​ព៏័ត៌មាន​ច្បាស់​ជាងហ្នឹង ចាំ​សួរ​មេ​គេ​ទៅ ​។

យ៉ាងណា កោះសន្តិភាព​​នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ស៊ុត ខុន ចៅហ្វាយស្រុក​គី​រី​វង់​បាននៅឡើយ​ទេ ​នៅ​ថ្ងៃ​ទី​២០ តុលា នេះ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ