ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ចាបស្រុក​រាប់រយ​ក្បាល​ស្រែកយំ​អង្វរ​សុំ​ឲ្យ​ទេវតា​ជួយ​ផង​!!!(​វី​ដែ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ មាន​សត្វ​ស្លាប​រាប់រយ​ក្បាល ជា​ពិសេស​សត្វ​ចាបស្រុក ត្រូវ​បាន​ព្រាន​ចាប់​ហើយ ថែម​ទាំង​បោចរោម​ទាំង​រស់ ដើម្បី​យក​មក​ដាក់​លក់​នៅ​ផ្សារ​ក្រមួន…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ មាន​សត្វ​ស្លាប​រាប់រយ​ក្បាល ជា​ពិសេស​សត្វ​ចាបស្រុក ត្រូវ​បាន​ព្រាន​ចាប់​ហើយ ថែម​ទាំង​បោចរោម​ទាំង​រស់ ដើម្បី​យក​មក​ដាក់​លក់​នៅ​ផ្សារ​ក្រមួន ស្ថិត​ក្នុងភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ពេល​មើលឃើញ​ហើយ ពិតជា​ទៅ​គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់​។

នៅ​ចុងរដូវ​វស្សា​នេះ គេ​សង្កេត​ឃើញ​ក្រុម​ព្រាន​ដើរ​ឆ្លុះ​សត្វ​ស្លាប​នៅ​ពេល​យប់ និង​បាន​ដាក់​លក់​នៅ​ពេល​ថ្ងៃ ដែល​សត្វ​ស្លាប​ដែល​ក្រុម​ព្រាន​ចាប់​នោះ​មាន​ដូច​ជា សត្វ​លលក​(​លលក​ស្រុក លលកទ្រាំង​), កុកក្រក​, កុកគ្រោង​, ស្លាប​ត្រពាំង​, ក្រួច និង​ចាបស្រុក​ជាដើម យក​មក​ដាក់​លក់​នៅ​លើ​ទីផ្សារ និង​តាម​តូប​លក់​គ្រឿងក្លែម​នានា​។

ហើយ​អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​ទៀត​នោះ គឺ​ក្រុម​ព្រាន បាន​ចាប់​សត្វ​ស្លាប​ទាំងនោះ​បោចរោម ដកស្លាប​ទាំងរ​ស់យ​កមក​ដាក់​តាំង​លក់​ធ្វើ​ឲ្យ​សត្វ​ស្លាប​ឈឺចាប់ សត្វ​ចាបស្រុក​ឈឺផ្សា​រងារ ដោយ​ជើង​ជាប់​ចំណង ក្រាប​បង្ហូរទឹកភ្នែក និង​ស្រែកយំ ហាក់បីដូច​សុំ​អង្វរ​ព្រាន ឬ​អង្វរ​ដល់​ទេវតា​ឲ្យ​ជួយ​សង្គ្រោះ​ពួក​គេ អង្វរ​សុំ​ជីវិត​ឱ្យ​រួច​ផុត​ពី​ការ​ធ្វើ​ទារុណកម្ម​។

ទោះបី​ពួក​គេ​ជា​សត្វ​ពិតមែន តែ​ក៏​ចង់​រស់រាន​មានជីវិត​ដោយ​សុខសាន្ត​ដែរ បើ​ផលកម្ម​ជា​សត្វ​តិ​រិ​ច្ឆា​ន ហើយ​មាន​បាប​តម្រូវ​ជា​ម្ហូបអាហារ​របស់​មនុស្ស សូម​ឲ្យ​ផ្តាច់ជីវិត​ចុះ សូមកុំ​ធ្វើ​ទារុណកម្ម ដោយ​បោចរោម ដកស្លាប​ទាំង​រស់ ហើយ​ចង​ព្យួរ និង​ដាក់​កណ្តាល​ថ្ងៃ​ក្តៅ​ឲ្យ​ឈឺចាប់​បែប​នេះ សត្វ​ក៏​ចេះ​ឈឺចាប់ ចង់​រស់​ដោយ​មាន​សេចក្តីសុខ​ដែរ​។

មហាជន​សូម​អំពាវនាវ​ដល់​អាជ្ញាធរ គឺ​ពិនិត្យ និង​មាន​វិធានការ​បញ្ឈប់​ក្រុម​ព្រាន​ប្រកប​មុខរបរ​ចាប់​សត្វ​ស្លាប​លក់ ដោយ​បោចរោម ដកស្លាប​សត្វ​ទាំង​រស់​ដាក់​លក់​បែប​នេះ ដើម្បី​រក្សា​ក្រ​ម​សិល​ធម៌​ជា​មនុស្ស​គោរព​បូជា ព្រះពុទ្ធ​សា​នា ដែល​រាជរដ្ឋាភិបាល​លើកកម្ពស់​ព្រះពុទ្ធ​សាសនា ជា​សា​នា​របស់​រដ្ឋ និង​ដើម្បី​ចូលរួម​អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ ដែល​ជិត​ផុត​ពូជ មាន​ក្នុង​មូលដ្ឋាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ