ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​កំពូល​អឺរ៉ុប​ទាំង​៥មាន​តែ​២​ក្រុម​ប៉ុណ្ណោះ ​ដែល​ឈ្នះ​គ្រប់​ប្រកួត​ទាំងអស់

3 ឆ្នាំ មុន

អន្តរជាតិ ៖ គិត​ចាប់តាំងពី​រដូវ​កាល ២០២០/២១ នៃ​លី​គ​បាល់ទាត់​កំពូល​នៅ​អឺរ៉ុប​ទាំង​៥ (Premier League, La Liga, Bundesliga,…

អន្តរជាតិ ៖ គិត​ចាប់តាំងពី​រដូវ​កាល ២០២០/២១ នៃ​លី​គ​បាល់ទាត់​កំពូល​នៅ​អឺរ៉ុប​ទាំង​៥ (Premier League, La Liga, Bundesliga, Serie A និង Ligue 1) ដំណើរការ​រហូត​មក​ដល់​ពេល​នេះ មាន​តែ​២​ក្រុម​ប៉ុណ្ណោះ ដែល​ឈ្នះ​រាល់ការ​ប្រកួត​ទាំងអស់​។

នៅ​ក្រប​ខណ្ឌ Premier League គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៥ Aston Villa គឺជា​ក្រុម​តែ​មួយ​គត់ ដែល​ឈ្នះ​រាល់​ការ​ប្រកួត​ទាំងអស់​។ ហើយបច្ចុប្បន្ន​ពួក​គេ​កំពុង​ឈរ​នៅ​លេខ​២​ ក្នុង​តារាង​មាន ១២​ពិន្ទុ​តាម​ពីក្រោយ Everton ចំនួន​១​ពិន្ទុ ប៉ុន្តែ​នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ ដែល​មិន​ទាន់​បាន​លេង​កាលពី​ស​ប្តា​ហ៍​ទី​១ ទល់​នឹង​ក្រុម Manchester City​។

ងាក​ទៅ​កាន់​ក្រប​ខណ្ឌ Serie A វិញ AC Milan ក៏​ជា​ក្រុម​តែមួយគត់ ដែល​ឈ្នះ​រាល់​ការ​ប្រកួត​ទាំងអស់​ផង​ដែរ គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៤។ ហើយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​មាន ១២​ពិន្ទុ​តាម​ពីក្រោយ​ដោយ​ក្រុម Sassuolo ដែល​មាន ១០​ពិន្ទុ​៕