ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បានលទ្ធផល​អវិជ្ជមាន​កូ​វី​ដ​តែ Rooney បែរជា​ខឹង​និង​ខកចិត្ត​ទៅ​វិញ

3 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ Wayne Rooney សមាជិកក្រុម Derby County នៅ​ក្រប​ខណ្ឌ Championship…

អង់គ្លេស ៖ កីឡាករ Wayne Rooney សមាជិកក្រុម Derby County នៅ​ក្រប​ខណ្ឌ Championship នឹង​ត្រូវ​​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល ១០​ថ្ងៃ បន្ទាប់​ពី​មិត្ត​ម្នាក់​ដែល​បាន​មក​លេង​ផ្ទះ​របស់​គេ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ បាន​ធ្វើតេស្ត​វិជ្ជមាន Covid-19 ។

ទោះ​យ៉ាងណា​ក្តី អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វ័យ ៣៤​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា ខ្លួន​បាន​ធ្វើតេស្ត​រូ​ចរាល់​ហើយ ដោយ​លទ្ធផល​ឆ្លើយ​តម​មក​វិញ​គឺ អវិជ្ជមាន​។ ប៉ុន្តែ​បើ​យោង​តាម​ច្បាប់​ការពារ​ការ​ឆ្លង Covid-19 ក្នុង​បាល់ទាត់​អង់គ្លេស តម្រូវ​ឱ្យ​អតីត​កីឡាករ Man United រូប​នេះ ត្រូវ​ដាក់ខ្លួន​នៅ​ដោយឡែក​ពី​គេ ហើយ​រូបគេ​ក៏​នឹងត្រូវ​ខកខាន​លេង​ចំនួន ៣​ប្រកួត​សម្រាប់​ Derby​។

ក្រោយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន Rooney បាន​សរសេរ​លើ​ទំព័រ Twitter របស់​ខ្លូ​ន ថា​ «​ខ្ញុំ​ទើបតែ​ទទួល​បាន​លទ្ធផល​តេស្ត Covid-19 ដែល​បាន​បង្ហាញ​ថា ខ្ញុំ​មិន​មាន​វីរុស​នេះ​ទេ​។ រីករាយ​សម្រាប់​ខ្លួន​ខ្ញុំ និង​ក្រុម​គ្រួសារ​។ ប៉ុន្តែ​ខ្ញុំ​ពិតជា​ខឹង និង​ខកចិត្ត​យ៉ាង​ខ្លាំងដែល​ឥឡូវនេះ ខ្ញុំ​ត្រូវ​នៅ​ដាច់​ដោយឡែក ហើយនឹង​ត្រូវ​ខកខាន​ប្រកួត​សំខាន់​ៗ»៕ (ដកស្រង់ចេញពី BBC)