មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ក្លាយជាកន្លែងពេញនិយមសម្រាប់នយោជិកក្រុមហ៊ុន និង អង្គការផ្សេងៗមកទទួលទានអាហារ និងជួបពិភាក្សាជំនួញផ្សេងៗ


រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ៖ មណ្ឌលផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល ទទួលបានការពេញនិយមកាន់តែច្រើនឡើងជាប្រចាំ បន្ទាប់ពីស្ថានភាពកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព ។ តាមការសង្កេតមើលពីចរាចរភ្ញៀវចេញចូលក្នុងផ្សារទំនើបថ្មីសន្លាងចុងក្រោយនេះ និង តួរលេខដែលទទួលបានពីប្រធានគ្រប់គ្រងមណ្ឌលផ្សារទំនើបនេះ ឃើញថា ចរាចរនៃការចេញចូលរបស់ភ្ញៀវមកកាន់ផ្សារទំនើបមានកំណើនឡើងជាប្រចាំនូវកម្រិត ១០% រៀងរាល់ខែក្នុងរយៈពេល ៣ខែចុងក្រោយនេះ ។

លោក រិទ្ធី ដែលបម្រើការងារអោយក្រុមហ៊ុនឯកជនមួយ ដែលមានទីស្នាក់ការក្នុងសង្កាត់ បឹងកេងកង បានបង្ហាញនូវហេតុផលដែលខ្លួនតែងតែនាំក្រុមការងារមកទទួលអាហារថ្ងៃត្រង់នៅមណ្ឌលផ្សារទំនើបនេះគឹ «បើគិតទៅពី Office ខ្ញុំមកទីតាំងនេះ គឺជិតអាចដើរមកបាន ហើយនៅក្នុងមណ្ឌលផ្សារទំនើបហ្នឹង មានជម្រើសច្រើនទាំងម្ហូប ខ្មែរ ចិន ថៃ ជប៉ុន វៀតណាម អឺរ៉ុប ដែលមាននៅហាងដូចជា On the Table, Sakura, Louisiana Chicken, Santafe, Dim Sum Emperors Cambodia, Sukiyaki, Mikasa Fusion & Longue, Ganh, Banana Leaf ហើយបើភេសជ្ជះវិញមានទាំងតែគុជ Fire Tiger, Chatime រួមជាមួយកាហ្វេ Starbucks ទៀត ។

កំពុងអង្គុយជជែកគ្នាអំពីការងារជាមួយដៃគូររបស់ខ្លួននៅក្នុងហាងកាហ្វេ Starbucks លោក កែវ សុវណ្ណី មន្រី្តរាជការ បានអោយដឹងថា មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាទីតាំងល្អបំផុតសម្រាប់លោកក្នុងការណាត់ជជែកពីការងារផ្សេងៗជាមួយមិត្តភក្តិរបស់លោក ដោយសារទីតាំងនេះស្ថិតនៅចំកណ្តាលទីក្រុងតែម្តង ហើយការិយាល័យមិត្តភក្តិ របស់លោកភាគច្រើនគឺនៅជុំវិញទីនេះ ហើយទិដ្ឋភាពនៅជុំវិញក៏ស្រឡះល្អ មើលឃើញសកម្មភាពជុំវិញខ្លួន បូករួមជាភាពសម្បូរបែបនៃម្ហូប និងទំនិញនៅទីនេះផងដែរ រីឯរចនាម៉ូដនៃមណ្ឌលផ្សារទំនើបនេះ គឺស្អាតប្លែកខុសពីម៉លដទៃតែម្តង ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ