ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជាអ្វីដែល​ជួយ​ឲ្យ​នាយក​ប្រតិបត្តិ​ម្នាក់​ដឹកនាំ​ក្រុមហ៊ុន​ឆ្លងកាត់​វិបត្តិ

3 ឆ្នាំ មុន

មុន​ពេល​បាន​កសាង​ក្រុមហ៊ុន Salesforce​ឲ្យ​ក្លាយជា​ក្រុមហ៊ុន​មាន​តម្លៃ​រាប់​ប៊ី​លាន​ដុល្លារ លោក​ម៉ាក បេ​នី​អូ​ហ្វ (Marc Benioff) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ជា​ច្រើន​។ ក្នុង​ចំណោម​នោះ​នៅ​ពេល​ដែល​លោក​ទើបតែ​ចាប់ផ្តើម​ក្រុមហ៊ុន​បាន​ប៉ុន្មាន​ឆ្នាំំ ដែល​បាន​ឲ្យ​ជា​មេរៀន​សំខាន់​មួយ​សម្រាប់​ឲ្យ​អ្នកដឹកនាំ​អាជីវកម្ម​ដទៃ​អាច​រៀនសូត្រ​តាម​បាន​។…

មុន​ពេល​បាន​កសាង​ក្រុមហ៊ុន Salesforce​ឲ្យ​ក្លាយជា​ក្រុមហ៊ុន​មាន​តម្លៃ​រាប់​ប៊ី​លាន​ដុល្លារ លោក​ម៉ាក បេ​នី​អូ​ហ្វ (Marc Benioff) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ជា​ច្រើន​។ ក្នុង​ចំណោម​នោះ​នៅ​ពេល​ដែល​លោក​ទើបតែ​ចាប់ផ្តើម​ក្រុមហ៊ុន​បាន​ប៉ុន្មាន​ឆ្នាំំ ដែល​បាន​ឲ្យ​ជា​មេរៀន​សំខាន់​មួយ​សម្រាប់​ឲ្យ​អ្នកដឹកនាំ​អាជីវកម្ម​ដទៃ​អាច​រៀនសូត្រ​តាម​បាន​។

នៅ​ដើម​សតវត្ស​ឆ្នាំ ២០០០ សេដ្ឋកិច្ច​អា​មេ​រិ​កបាន​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច ហើយ Salesforce ក៏​មិន​ទាន់​នឹងនរ​នៅឡើយ​ដែរ​។ ក្នុង​ពេល​ដែល​ក្រុមហ៊ុន​មិន​ទាន់​មាន​នាយក​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ក្រុមហ៊ុន​កំពុង​ខ្វះ​មូលធន​ផង​ដែរ​នោះ លោក​បេ​នី​អូ​ហ្វ និង​សហ​ស្ថាបនិក​របស់​លោក​បាន​ជួបនឹង​ការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ គឺ​ការ​បញ្ឈប់​បុគ្គលិក​ប្រមាណ ២០% ឬ​មិន​បញ្ឈប់​នរណា​និង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​បាត់បង់​ក្រុមហ៊ុន​ទាំងស្រុង​។

ប៉ុន្តែ​លោក​បេ​នី​អូ​ហ្វ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ដែល​លោក​ចង់​មើលឃើញ​នៅ​ថ្ងៃ​មុខ ដូច្នេះ​លោក​ក៏​បាន​ជ្រើសរើស​ការ​បញ្ឈប់​បុគ្គលិក​។ លោក​បាន​បកស្រាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា «វា​ជា​ផ្នែក​មួយ​នៃ​អាជីវកម្ម​។ អ្នក​ត្រូវ​តែ​ធ្វើការ​សម្រេចចិត្ត​ពិបាក​ៗ អ្នក​ត្រូវ​តែ​វិវដ្ត​ន៍ អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​។​»

ជា​លទ្ធផល ការ​សម្រេចចិត្ត​នេះ​បាន​សង្គ្រោះ​អាជីវកម្ម ហើយ បី​ខែ​កន្លង​មក Safesforce ចាប់ផ្តើម​រកបាន​ប្រាក់​ចំណេញ​មក​វិញ​។ នៅ​ឆ្នាំ ២០០៤ ក្រុមហ៊ុន​រក​ចំណូល​បាន​ប្រមាណ​១០០​លាន​ដុល្លារ​ថែម​ទៀត​ផង ហើយ​លោក​ក៏​បាន​ដាក់​ក្រុមហ៊ុន​លើ​ទីផ្សារ​ភាគហ៊ុន​។
នៅ​ដើមឆ្នាំ​នេះ ប្រាក់​ចំណូល​របស់ Salesforce បាន​កើន​ដល់​ច្រើន​ជាង ១៧​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត ខណៈ​ដែល​ទ្រព្យសម្បត្តិ​សរុប​របស់​លោក​បេ​នី​អូ​ហ្វ​លូតលាស់​មក​ស្មើ​ប្រមាណ ៧.៨​ប៊ី​លាន​ដុល្លារ​។ ប៉ុន្តែ​សហគ្រិន​ម្នាក់​នេះ​បាន​និយាយ​ថា បទ​ពិសោធន៍​ខាងលើ​បាន​នៅ​ជាប់​ខ្លួន​របស់​លោក​ជា​និច្ច និង​បន្ត​ជួយ​លោក​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​មក​ដល់​សព្វ​ថ្ងៃនេះ​។

លោក​បាន​បកស្រាយ​ថា «​មាន​ពេល​ខ្លះ​ក្រុមហ៊ុន​គ្រប់​ទាំងអស់​ត្រូវ​តែ​មើល​ថា​ខ្លួនឯង​កំពុង​តែ​នៅឯណា អ្វី​ដែល​កំពុង​ដំណើរការ​បាន​ល្អ អ្វី​ដែល​កំពុង​ដំណើរការ​មិន​បាន​ល្អ អ្នក​នឹង​ត្រូវ​ធ្វើការ​កែសម្រួល អ្នក​នឹង​ត្រូវ​ផ្លាស់​ប្តូរ​។»

លោក​បាន​បន្ត​ទៀត​ថា វា​ពិតជា​សំខាន់​ណាស់​សម្រាប់​សហគ្រិន នាយក​ប្រតិបត្តិ និង​អ្នកដឹកនាំ​អាជីវកម្ម​ទាំងអស់​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ផ្នត់គំនិត​ជា​អ្នក​ចាប់ផ្តើម​ដំបូង​ដែល​អនុញ្ញាត​ឲ្យ​អ្នក​គិត​ថា​អ្នក​តែងតែមាន​ជម្រើស​ច្រើន​ជា​និច្ច​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ