ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បីថ្ងៃ២០,២១,២២ ឆ្លូវ រោង មមែ រកា ថោះ មាន​ក្រយៅ​កើប​លុយ

3 ឆ្នាំ មុន

យោង​តាម​គ្រូ​ហុងស៊ុយ​ចិន​សែ​សុរិយគតិ​បាន​អះអាង​ថា លាភ​ធំ សំណាង​ខ្ពស់​ស្ថិត​ត្រង់​លេខ​៥៦៧​នៅ​រង្វង់​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី​២០,២១,២២ ជា​ទិវា​ឡើងបុណ្យស័ក្តិ ឡើង​លាភ​សំណាង ជោគជតារាសី​ឡើង​ខ្ពស់ត្រដែត ជា​ថ្ងៃ​ដ៏​សែន​មនោ​រម្យ ថ្ងៃ​មហា​មង្គល​ដ៏​មាន​សិរី និង​ជា​ថ្ងៃ​នាំ​មក​នូវ​មហា​សំណាង​ដ៏​មហាសាល​ដល់​ប្រុស​ស្រី​កើត​ឆ្នាំ ឆ្លូវ…

យោង​តាម​គ្រូ​ហុងស៊ុយ​ចិន​សែ​សុរិយគតិ​បាន​អះអាង​ថា លាភ​ធំ សំណាង​ខ្ពស់​ស្ថិត​ត្រង់​លេខ​៥៦៧​នៅ​រង្វង់​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី​២០,២១,២២ ជា​ទិវា​ឡើងបុណ្យស័ក្តិ ឡើង​លាភ​សំណាង ជោគជតារាសី​ឡើង​ខ្ពស់ត្រដែត ជា​ថ្ងៃ​ដ៏​សែន​មនោ​រម្យ ថ្ងៃ​មហា​មង្គល​ដ៏​មាន​សិរី និង​ជា​ថ្ងៃ​នាំ​មក​នូវ​មហា​សំណាង​ដ៏​មហាសាល​ដល់​ប្រុស​ស្រី​កើត​ឆ្នាំ ឆ្លូវ រោង មមែ រកា ថោះ កើប​មាស កើប​ប្រាក់ កើប​លុយ​វាល់​លាន​រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដោយ​សិរី​មង្គល ។

ឆ្នាំឆ្លូវ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់ សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា ។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ក្នុង​ចន្លោះ​បី​ថ្ងៃនេះ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​គ្រប់ការ​ងា​ទាំងអស់​បានរ​ល្អ​ប្រសើរ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​តែ​ភាព​ផ្អែមល្ហែម​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរោង នៅ​រង្វង់​បី​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា លោក​អ្នកមាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កា​ន់​តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ គឺ​ជោគជ័យ​ទាំង​ការងារ​អាជីព និង​សេចក្តី​ស្នេហា ពិតជា​សំណាង​ណាស់ ។

ឆ្នាំមមែ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា​អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ក្នុង​ចន្លោះ​បី​ថ្ងៃនេះ​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​ល្អ​ប្រសើរ ប្រញាប់​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ។

ឆ្នាំរកា រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ នៅ​រង្វង់​បី​ថ្ងៃនេះ​ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​មាស លាភ​ប្រាក់ ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំថោះ នៅ​ចន្លោះ​បី​ថ្ងៃនេះ លាភ​ធំ​ទាំងពួង​ហូរ​ចូល​ដូច​ទឹក ការងារ​សព្វបែបយ៉ាង​រមែង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ពណ៌​នៃ​លាភ​សំណាង​ពណ៌​ខៀវ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើ​ស​ល​ប់ ពិតជា​មានសំណាង​ធំ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ