ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដែល​ក្លាយជា​សេដ្ឋី​បន្ទាប់​ពី​ធ្លាប់​រស់នៅ​ជាមួយ​ប្រាក់​ចំណូល ២០០​ដុល្លារ​ក្នុង​មួយ​ខែ

3 ឆ្នាំ មុន

លោក​ឡូ​រេ​ន គ្រី​ត​ហ្សឺ (Loren Krytzer) ធ្លាប់​ដើរ​ចូល​ក្នុង​បន្ទប់​ដេញថ្លៃ​ទំនិញ​មួយ​ដោយ​ក្រីក្រ និង​មិន​មានការ​ងារ​ធ្វើ ​។ ប៉ុន្តែ ៧៧​វិនាទី​ក្រោយមក លោក​បាន​ដើរ​ចេញពី​បន្ទប់​នោះ​វិញ​ជាមួយនឹង​លុយរាប់​លាន​ដុល្លារ​ព្រោះតែ​កន្សែង​មួយ​…

លោក​ឡូ​រេ​ន គ្រី​ត​ហ្សឺ (Loren Krytzer) ធ្លាប់​ដើរ​ចូល​ក្នុង​បន្ទប់​ដេញថ្លៃ​ទំនិញ​មួយ​ដោយ​ក្រីក្រ និង​មិន​មានការ​ងារ​ធ្វើ ​។ ប៉ុន្តែ ៧៧​វិនាទី​ក្រោយមក លោក​បាន​ដើរ​ចេញពី​បន្ទប់​នោះ​វិញ​ជាមួយនឹង​លុយរាប់​លាន​ដុល្លារ​ព្រោះតែ​កន្សែង​មួយ​ ។

ជីវិត​របស់​លោក​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង​ បន្ទាប់​ពី​លោក​បាន​ប្រទះ​ឃើញ​កន្សែង Navajo ពី​សតវត្ស​ឆ្នាំ ១៨០០ ក្នុង​ទូរ​ខោអាវ​របស់​លោក​កាលពី ៧ ឆ្នាំ​មុន ដែល​មាន​តម្លៃ​ប្រមាណ ១.៥​លាន​ដុល្លារ​ ។ លោក​បាន​ប្រទះ​ឃើញ​វា​ក្នុង​ពេល​ដ៏​ល្អ​ផង​ដែរ​ ព្រោះ​ពេល​នោះ​លោក​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ បន្ទាប់​ពី​បាន​ពិការ​ជើង​ព្រោះតែ​គ្រោះថ្នាក់​ចរាចរណ៍ ​។

ប៉ុន្តែ​ឱកាស​ក្នុង​ការ​ចាប់ផ្តើម​ជីវិត​ថ្មី​នេះ​មិនមែន​ល្អ​ទាំងស្រុង​សម្រាប់​លោក និង​ក្រុម​គ្រួសារ​លោក​ទេ ​។ លោក​បាន​ជួបនឹង​បញ្ហា​ជា​ច្រើន​ដូច​ជា​រឿង​ពន្ធ និង​រឿង​ជម្លោះ​ក្នុង​គ្រួសារ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​ប្រទះ​ឃើញ​ថា​ លុយ​នោះ​ងាយ​នឹង​បាត់បង់​ទៅ​វិញ​ណាស់​។

បន្ទាប់​ពី​បាន​ប្រើ​លុយ​មួយ​ចំនួន​ធំ ​ដើម្បី​ទិញ​ផ្ទះ​ពី​ខ្នង​នៅ California ហើយ លោក​គ្រី​ត​ហ្សឺ​បាន​ប្រាប់​មក​ថា ​លោក​បានខាត​បង់​ប្រមាណ ១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ថ្លៃ​ធនា​រ៉ាប់រង និង​ពន្ធ​អចលនទ្រព្យ​ ។ ព្រោះតែ​ភាព​ពិការ លោក​មិន​អាច​បង្កើត​ប្រភព​ចំណូល​បាន​ឡើយ​ដូច្នេះ​លោក​បន្ត​ប្រើ​លុយ​ទាំងនោះ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។

លោក​និង​ភរិយា​របស់​លោក​កំពុង​តែ​ចង់​លក់​ផ្ទះ​របស់​អ្នក​ទាំង​ពីរ និង​ប្តូរ​ទៅ​រស់នៅ​កន្លែង​ផ្សេង​ដែល​មិន​មាន​ពន្ធ​ខ្ពស់​វិញ​។ ប៉ុន្តែ​លោក​នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ធំ​មួយទៀត​គឺ​ជម្លោះ​ក្នុង​គ្រួសារ​ ។

បន្ទាប់​ពី​បាន​ចាក​ចេញពី​បន្ទប់​ដេញថ្លៃ​ភ្លាម លោក​បាន​ប្រាប់​មក​ថា​ លោក​បាន​ទទួល​ទូរស័ព្ទ​ពី​បងប្អូន និង​ក្រុម​គ្រួសារ​សាច់​ឆ្ងាយ​ជា​ច្រើន​ដើម្បី​សុំ​ចំណែក​ដែរ ​។ បងស្រី​របស់​លោក​ថែម​ទាំង​គម្រាម​ចង់​ប្តឹង​លោក​ថែម​ទៀត ព្រោះ​គិត​ថា​ខ្លួន​គួរតែ​ទទួល​បាន​ចំណែក​ខ្លះ​ដែរ​ពី​ការ​លក់ ​។

ក្រៅពី​នេះ​ហើយ លោក​ជួប​ការ​លំបាក​ក្នុង​ការ​បកស្រាយ​ប្រាប់​កូន​ៗ​ដែរ​ថា ទោះជា​លោក​ទទួល​បាន​លុយ​នេះ​មែន​មិន​ប្រាកដ​ថា​លោក​អាច​ទិញ​អ្វី​ដែល​ពួក​គេ​ចង់បាន​ឡើយ​។ លោក​បាន​និយាយ​ថា “​ពេល​ដែល​ខ្ញុំ​មាន​លុយ​ដំបូង ខ្ញុំ​បាន​ជួយ​ដល់​ពួក​គេ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ខ្ញុំ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទៀត​ទេ ខ្ញុំ​មិន​មាន​លុយ​ទៀត​ទេ ហើយ​ពួក​គេ​គិត​ថា​ខ្ញុំ​មាន​លុយរាប់​លាន​ដុល្លារ ហើយ​ខ្ញុំ​ជា​មនុស្ស​អ​ត្មា​និយម​។​”

យ៉ាងណា​ក្តី លោក​នៅ​តែ​គិត​ថា​ភាព​វិជ្ជមាន​មាន​ច្រើន​ជាង​ភាព​អវិជ្ជមាន​។ លោក​បាន​ព្យាយាម​ចាយវាយ​លុយ​ដែល​ទទួល​បាន​ដោយ​ប្រុង​ប្រយ័ត្ន និង​វិនិយោគ​លើ​អចលនទ្រព្យ និង​ភាគហ៊ុន​ផង​ដែរ ខណៈ​ដែល​លោក​អនុញ្ញាត​ឲ្យ​ខ្លួនឯង​ចាយវាយ​លើ​អ្វី​ដែល​លោក​មិន​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​ខ្លះ​ដែរ តែ​លោក​គិត​ថា​លុយ​មិន​បាន​ធ្វើ​ឲ្យ​លោក​ផ្លាស់​ប្តូរ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ