ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហមកម្ពុជា​​ទទួល​ថវិកា​ពីសប្បុរសជន​​ចំនួន១១​ម៉ឺន​ដុល្លារ​​អាមេរិក​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា​ កាលពី​ថ្ងៃ​ទី​០៤ ​ឧសភា ​២០១៥ ​នេះ បាន​ទទួល​​ជំនួយ​ជា​​ថវិកា​​សប្បុរស​ធម៌​​ពី​សប្បុរស​ជន​​​ចំនួន​​២​រូប ​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​១១​ម៉ឺន​​ដុល្លារ​​អា​មេ​រិ​ក សម្រាប់​គាំទ្រ​​ដល់​សកម្មភាព​មនុស្សធម៌​​ជួយ​ដល់​​ប្រជាពលរ​ដ្ឋ​

រាជធានីភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា​ កាលពី​ថ្ងៃ​ទី​០៤ ​ឧសភា ​២០១៥ ​នេះ បាន​ទទួល​​ជំនួយ​ជា​​ថវិកា​​សប្បុរស​ធម៌​​ពី​សប្បុរស​ជន​​​ចំនួន​​២​រូប ​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​១១​ម៉ឺន​​ដុល្លារ​​អា​មេ​រិ​ក សម្រាប់​គាំទ្រ​​ដល់​សកម្មភាព​មនុស្សធម៌​​ជួយ​ដល់​​ប្រជាពលរ​ដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ដោយ​កត្តា​ផ្សេង​ៗ​នៅ​ទូ​ទាំង​ប្រទេស​។

ពិធី​ទទួល​​​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​​កណ្តាល​កាក​បាទក្រហម​កម្ពុជា ក្រោម​វត្តមាន​​របស់​លោក​​ជំទាវ អា​ន្នី សុខ អាន អនុប្រធាន​កាក​បាទ​ក្រហម​កម្ពុជា តំណាង​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាក​បាទក្រហម​កម្ពុជា​ ។ សប្បុរស​ជន​​ទី​១​​ដែល​​មាន​​លោក​​ឧកញ៉ា លឹ​ម រស់ អគ្គនាយក​​ក្រុមហ៊ុន អេ​ហ្សិត អ៊ិ​វេ​​ស្មិ​ន និង​ភរិយា រួម​​ជាមួយ​លោក​​ឧក​​ញ៉ា លឹ​ម ប៊ុ​ន សួរ អគ្គ​នាយក​​ក្រុ​ម​ហ៊ុន អាយ អិន ជី ហូល​ឌី និង​​លោក​ជំទាវ បាន​ផ្តល់​​ថវិកា​សរុប​ចំនួន​១០​ម៉ឺន​​ដុល្លារ​​អា​មេ​រិ​ក និង​សប្បុរសជន​ទី​២ ​ដឹកនាំ​ដោយ​លោក​​ឧក​ញ៉ា សៀ សុ​ភ័ក្ត្រ ប្រធាន​​សមាគម​​ព្រះ​គុណ​​អស្ចារ្យ បាន​ផ្តល់​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​​អា​​មេ​​រិ​ក ​។​​

ក្នុង​ឱកាស​​ជំនួប​​សវនាការ​នោះ​ លោក​ជំទាវ អា​ន្នី សុខ អាន បាន​ថ្លែងអំណរគុណ​​ចំពោះ​​សប្បុរសជន​ទាំង​២ ​ដែល​បាន​នាំ​យក​​នូវ​ថវិកា​​សប្បុរសធម៌​​ផ្តល់​ជូន​​កាកបាទក្រហម​កម្ពុជា ដើម្បី​គាំទ្រ​ឱ្យ​ស្ថាប័ន​មួយ​នេះ​ បន្តសកម្មភាព​​មនុស្សធម៌​របស់​ខ្លួន​​ជា​បន្ត​​ទៀត ​។​លោក​​ជំទាវ​​បញ្ជាក់​ថា កាកបាទក្រហមកម្ពុជា​​ក្រោម​ការ​ដឹកនាំ​ដ៏​​ឈ្លាសវៃ​​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​​ សែន ប្រធាន​កាកបាទក្រហមកម្ពុជា ​គឺ​បាន​ទទួល​ការ​គាំទ្រ និង​ទំនុកចិត្ត​យ៉ាង​ខ្លាំង​​ពី​សំណាក់​សប្បុរស​ជនជាតិ និង​អន្តរ​ជាតិ​ ។​

ជាក់ស្តែង​ ជា​រៀង​រាល់​ឆ្នាំ​កាក​បាទក្រហមកម្ពុជា​ តែងតែ​ប្រារព្ធ​ទិវា​៨​ ឧសភា ដើម្បី​ឆ្លៀត​យក​ពី​ធី​នេះ​​ ស្វែងរក​នូវ​ការ​គាំទ្រ​​ពី​សំណាក់​សប្បុរស​ជន​ជាតិ និង​អន្តរជាតិ​នានា ហើយ​ថវិកា​ដែល​បាន​មក​​ពី​កម្មវិធី​នេះ​ កាកបាទក្រហមកម្ពុជា និង​យក​ទៅ​បម្រើ​ការងារ​​មនុស្សធម៌​របស់​ខ្លួន​ ។ លោក​ជំទាវ​បន្ថែម​ថា ថវិកា​ដែល​បាន​មក​ពី​ទិវា​ ៨ ​ឧសភា ​នេះ​ ផង​ដែរ ក្រៅ​អំពី​ការ​​ជួយ​ទៅ​ដល់​ជន​រង​​គ្រោះ​នានា​​នោះ មួយ​ផ្នែក​កាកបាទក្រហមកម្ពុជា​ ក៏​បាន​ជួយ​ឧបត្ថម្ភ​ដល់​​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ក្នុង​វិស័យ​មនុស្សធម៌​ផង​​ដែរ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព