ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​១៩​ថ្ងៃ​ឆក់​ជីវិត​មនុស្ស​២៥​នាក់ និង​ប៉ះពាល់​ប្រជាជន​ជាង​៧​ម៉ឺន​គ្រួសារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជំនន់​ទឹកភ្លៀង​១៩​ថ្ងៃ កន្លង​មកនេះ បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​២៥​នាក់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ជាង​៧​ម៉ឺន​គ្រួសារ ។ យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ការណ៍​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជំនន់​ទឹកភ្លៀង​១៩​ថ្ងៃ កន្លង​មកនេះ បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​២៥​នាក់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ជាង​៧​ម៉ឺន​គ្រួសារ ។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ការណ៍​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​គិត​ត្រឹម​ថ្ងៃ​ទី​១៩ តុលា​នេះ​បាន​ប៉ះពាល់​ដល់​១៩​រាជធានី ខេត្ត ស្មើ​៩១​ក្រុង​/​ស្រុក​/​ខណ្ឌ ។ រាជធានី​ខេត្ត​ដែល​ប៉ះពាល់​មាន ៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ ភ្នំពេញ បាត់ដំបង ស្វាយ​រៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះ​សីហ​នុ កោះកុង ព្រះ​វិហារ ស្ទឹង​ត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ ។

របាយការណ៍​បញ្ជាក់​ថា ៖«​ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​២៥​នាក់ ក្នុង​ខេត្ត​ចំនួន​៥ ក្នុង​មាន ៖ ខេត្តបន្ទាយមានជ័យ​ចំនួន​១៥​នាក់ ខេត្ត​ព្រះ​សីហ​នុ​២​នាក់ ខេត្តពោធិ៍សាត់​៣​នាក់ ខេត្ត​ប៉ៃលិន​ចំនួន​១​នាក់ និង​ខេត្តកំពង់ធំ​ចំនួន​៤​នាក់​» ។

ប្រភព​បាន​បន្ត​ថា ជំនន់​ទឹកភ្លៀង​នេះ​បាន​ប៉ះពាល់​ប្រជាជន​ប្រមាណ​៧៨,០៥៦​គ្រួសារ ស្មើ​ប្រមាណ​៣១២,២២៤​នាក់ ។ ប្រជាជន​ជម្លៀស​ប្រមាណ​៩,៣៤៩​គ្រួសារ ស្មើ​ប្រមាណ​៣៧,៣៩៦​នាក់ ។ ផ្ទះ​ប៉ះពាល់​ប្រមាណ​៧៣,៧២០​ខ្នង និង​ខូ​ត​ខាត​៥៦​ខ្នង ។ សាលារៀន​លិច​ទឹក​ប្រមាណ​៥៦៨​កន្លែង ស្រូវ​លិច​ទឹក​ប្រមាណ​២១៣,២៨៩​ហិ​កតា និង​ដំណាំ រួម​ផ្សំ លិច​ទឹក​៧៩,៨៨៨​ហិ​កតា ។

ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួ​ស​ក្រហម​ប៉ះ ពាល់ ប្រមាណ ៣៩៣ គីឡូ ម៉ែត្រ ទំនប់​ប៉ះពាល់​ប្រមាណ​២៤​គីឡូម៉ែត្រ ប្រឡាយ​មេ ប៉ះពាល់ ប្រមាណ ១៩៧.៣ គីឡូ ម៉ែត្រ ប្រឡាយ​រង​ប៉ះពាល់​ប្រមាណ​១៤១.៦​គីឡូម៉ែត្រ និង​ប្រឡាយ ស្រោចស្រព​ប៉ះ ពាល់ ប្រមាណ​៨៥.៩​គីឡូម៉ែត្រ ។ សូម​ជម្រាប​ថា ជំនន់​ទឹ​ភ្លៀង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​មិន​ត្រឹមតែ​ផ្ទះសំបែង​ទេ ក៏​មានទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ