ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងថ្ងៃត្រង់! ម្ចាស់​ទៅ​ធ្វើការ​អស់ ស្រាប់តែ​ភ្លើង​ឆេះ​ផ្ទះ​ជួល​ជនជាតិ​ថៃ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជួល​របស់​ជនជាតិ​ថៃ​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​អោយ​សម្ភារៈ​នៅ​បន្ទប់​ឡាវ​តឿ រង​ការ​ខូចខាត តែ​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ឡើយ ។ ករណី​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣៥​នាទី…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជួល​របស់​ជនជាតិ​ថៃ​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្តាល​អោយ​សម្ភារៈ​នៅ​បន្ទប់​ឡាវ​តឿ រង​ការ​ខូចខាត តែ​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ឡើយ ។ ករណី​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣៥​នាទី ថ្ងៃ ត្រង់​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច ផ្ទះ​លេខ​១ A​ផ្លូវ​បេតុង ក្រុម​ទី​១២ ភូមិ​ក្រោល គោ សង្កាត់​គីឡូម៉ែត្រ លេខ ៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ផ្ទះ​ដែល​ត្រូវ​ភ្លើង ឆេះ​មាន​ម្ចាស់​ឈ្មោះ រ័​ត្ន សីឡា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដែល​បាន​ជួល ទៅ​អោយ​ជនជាតិ​ថៃ ឈ្មោះ THA NANON ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រួម​ជាមួយ​ក្រុម​ជាងដែក​ទាំងអស់​ប្រមាណ​១៩​នាក់ ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន ហ្គេ​ន​ស្បឺត​ស្នាក់​នៅ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​ពេល​ដែល​ជនជាតិ​ថៃ​ចាក់សោ​ទៅ​ធ្វើការ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​បន្ទប់​ឡាវ​តឿ ផ្សែងហុយ ខ្មួលខ្មាញ់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ ។

ភ្លាម​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​មួយ ចំនួន​មួយ​គ្រឿង​បាន​ទៅ​អន្តរាគមន៍ បាញ់​ពន្លត់​មិន​រលត់ នគរបាល​ក៏​បាន​ហៅ​រថយន្ត​របស់ សាលា​ខណ្ឌ ឬ​ស្សី​កែវ និង​រថយន្ត របស់​ការិយាល័យ​ទៅ​អន្តរាគមន៍ ។ នៅ​ក្នុង​ហេតុការណ៍ គេ​ឃើញ លោក​ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ផង​ដែរ ។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​៤​គ្រឿង ទៅ​អន្តរាគមន៍ បាញ់​ពន្លត់​ហើយ ភ្លើង​បាន​រលត់​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល់​ឡើយ ។

តាម​នគរបាល​អោយ​ដឹង​ថា មូលហេតុ ដែល​កើត​មាន​អគ្គី​ភ័យ បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ហើយ ភ្លើង​ក៏​បាន​ឆេះ​រាលដាល​ទៅ​គ្រែ​ពូក​តែ​ម្តង ។ ចំណែក​សម្ភារៈ​រួម​មាន​គ្រែ ១ , ពូក​១, ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត នៅ​ក្នុង​បន្ទប់ ត្រូវ​ភ្លើង ឆេះ​រង​ការ​ខូចខាត ។

គួរ​រំលឹក​ថា រយៈពេល ២​ថ្ងៃ​ជាប់​គ្នា ដែល​អគ្គិភ័យ បាន​ឆាបឆេះ​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌ​ឬ​ស្សី​កែវ ដែល​កាលពី​ម្សិលមិញ ភ្លើង​បាន​ឆាបឆេះ​ផ្ទះ លោក​ឧត្តមសេនីយ៍ យោធា នៅ​សង្កាត់​ទួល​សង្កែ ទី​១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ