ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈេ្វ​ង​យល់​ពី​របៀប​កាច់ចង្កូត​គេច​ពី​ការ​បុក​ទង្គិច​ខណៈ​ពេល​កំពុង​បើកបរ

8 ឆ្នាំ មុន

បញ្ហា​អាកាសធាតុ​មិនល្អ កំហុស​បច្ចេកទេស​និង​ភាព​ទន់ខ្សោយ​ក្នុង​គ្រប់គ្រង​ចង្កូត​អាច​នាំ​មក​នូវ​សោកនាដកម្ម​មួយ​ក្នុង​ពេល​កំពុង​បើកបរ​រថយន្ត​ហើយ​គ្រោះថ្នាក់​ភាគច្រើន​ក៏​អាច​មក​ពី

បញ្ហា​អាកាសធាតុ​មិនល្អ កំហុស​បច្ចេកទេស​និង​ភាព​ទន់ខ្សោយ​ក្នុង​គ្រប់គ្រង​ចង្កូត​អាច​នាំ​មក​នូវ​សោកនាដកម្ម​មួយ​ក្នុង​ពេល​កំពុង​បើកបរ​រថយន្ត​ហើយ​គ្រោះថ្នាក់​ភាគច្រើន​ក៏​អាច​មក​ពី​កំហុស​របស់​អ្នកបញ្ជា​យាន​ជា​ជាង​កត្តា​មួយ​ចំនួន​ដែរ ។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​បញ្ចៀស​គ្រោះថ្នាក់​នៅ​ពេល​បើករថយន្ត​ដូច​តទៅ ៖

១-​ត្រូវ​ដឹង​ពី​ទីតាំង​ដែល​អ្នក​បម្រុង​បើក​ឆ្ពោះទៅ ហើយ​គួរ​បោះពួយ​យ៉ាងម៉េច​សំដៅ​ទីនោះ​។​ជា​និច្ចកាល​ត្រូវ​គ្រោងទុក​មុន​ចំពោះ​ច្រក​ផ្លូវ​ដែល​ត្រូវ​បើក​ទៅ ។

២-​រក្សា​គម្លាត​រថយន្ត​ឆ្ងាយ​ពី​រថយន្ត​ខាង​មុខ​បន្តិច ។ ប្រសិនជា​អាកាសធាតុ​មិន​អំណោយផល​ទុក​រយៈ​គម្លាត​នោះ​កាន់តែ​ឆ្ងាយ​កាន់តែ​ប្រសើរ​។

៣-​សម្លឹង​មើលទៅ​ចន្លោះ​ពី​១៥​ទៅ​២០​វិនាទី​ចំពោះ​ការ​ជាន់​ហ្វ្រាំង ការ​បើក​ចូល ឬ​ចេញពី​ចំណែក​ផ្លូវ ។

៤-​នៅ​ផ្លូវ​ប្រសព្វ​ចូរ​ក្រឡេក​មើល​ជុំវិញ​ដោយ​ប្រុង​ប្រយ័ត្ន ។ បន្ទាប់​មក​បន្តដំណើរ​ដោយ​សន្សឹម​ៗ​ហើយ​កុំ​ព្យាយាម​ប៉ាន់ស្មាន​នូវ​កត្តា​ផ្សេង​ៗ​ឲ្យ​សោះ ។

៥-​ប្រមូលផ្តុំ​ស្មារតី​ផ្តោត​លើ​ការ​បើកបរ​របស់​អ្នក ។ នៅ​គ្រានោះ​ដែរ​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ពិសេស​អ្នក​បើក​យាន​ដទៃ​អ្នក​ថ្មើរជើង​ក៏​ដូច​ជា​ស្ថានភាព​ផ្លូវ​ផង​ដែរ ។

៦-​បន្ថយល្បឿន​ព្រោះថា​អត្រា​ល្បឿន​លឿន​វា​នឹង​កាត់​បន្ថយ​នូវ​ការ​ប្រតិកម្ម​តប​នៃ​ពេលវេលា​ហើយ​ក៏​នឹង​ប​ងើ្ក​ន​ការ​ប៉ះទង្គិច​នាំ​ឲ្យ​រង​របួស​ទៀត​ផង ។

៧-​សង្កេត​មើល​យាន​ដទៃ​តាម​កញ្ចក់​រថយន្ត​ឲ្យ​បាន​ញឹកញាប់​បន្តិច​ហើយ​ក៏​ត្រូវ​ដឹង​ថា​រថយន្ត​អ្នកមាន​ទំនាក់ទំនង​ជាមួយនឹង​យាន​ដទៃ​នៅ​លើ​ដងផ្លូវ ។

៨-​ចូរ​ឲ្យ​សញ្ញា ឬ​វាយ​ស៊ី​ញ៉ូ​គ្រប់ពេល​ដែល​អ្នក​ផ្លាស់​ប្តូរ​គន្លង​ផ្លូវ ៕