ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​នាំ​ចេញ​របស់​វៀតណាម​កើន​តិចតួច​ក្នុង​ខែមេសា

8 ឆ្នាំ មុន

ហូ​ជី​មិ​ញ ៖ តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការ​នាំ​ចេញ​របស់​ប្រទេស​វៀតណាម ក្នុង​ខែមេសា បាន​កើន​ទ្បើ​ង​បន្តិច​ធៀប​នឹង​ខែមីនា​។

ហូ​ជី​មិ​ញ ៖ តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការ​នាំ​ចេញ​របស់​ប្រទេស​វៀតណាម ក្នុង​ខែមេសា បាន​កើន​ទ្បើ​ង​បន្តិច​ធៀប​នឹង​ខែមីនា​។

តួលេខ​បញ្ជាក់​ថា ចំណូល​នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​មួយ​ចំនួន​បាន​កើន​ទ្បើ​ង​ទាំង​បរិមាណ និង​ទំហំ​ទឹកប្រាក់ នោះ​ក៏​ព្រោះតែ​រដូវ​ប្រមូល​ផល​បាន​ចាប់ផ្តើម​ទ្បើ​ង ។ លក្ខខណ្ឌ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ក៏​ត្រូវ​បាន​កត់សម្គាល់​ចំពោះ​ផលិតផល​ពី​ក្រដាស ផ្តៅ និង​ឫស្សី ក្រណាត់ និង​គ្រឿង​ធ្វើ​ស្បែកជើង ។ ចំណែក​សម្លៀក​បំពាក់​និង​វាយនភ័ណ្ឌ គ្រឿង​ទូរស័ព្ទ និង​កុំព្យូទ័រ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​សម្រេច​បាន​ចំណូល​ថយ​ចុះ ឬ​ក៏​មាន​កម្រិត​ទាប​ជាង​ធម្មតា ។

នៅ​ក្នុង​រយៈពេល​៤​ខែ​ដំបូង ប្រាក់​ចំណូល​នៃ​ការ​នាំ​ចេញ​មាន​អត្រា​កើន​ទ្បើ​ង​៨,២% ទាប​ជាង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​ទៅ​ទៀត ហើយ​ក៏​ទាប​ជាង​ការ​រំពឹង​ទុក​១០%​ផង​ដែរ ។ កត្តា​ទាំងនេះ​បាន​ធ្វើ​ឱ្យ​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ចំពោះ​បរិមាណ​នៃ​ផលិតផល​អាហារ​សមុទ្រ និង​កសិកម្ម​មួយ​ចំនួន​ដែល​ពុំ​ទាន់​ដល់​រដូវ​ប្រមូល​ផល និង​ថយ​ចុះ​ក្នុង​តម្លៃ​នាំ​ចេញ​ប្រេងឥន្ធនៈ​និង​រ៉ែ ។

ក្នុង​ខែមេសា វៀតណាម​បាន​ចេញផ្សាយ​ពី​ឱនភាព​ពាណិជ្ជកម្ម​ចំនួន​៦០០​លាន​ដុល្លារ និង​៣​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ​ដំបូង​។ ឯ​ពាណិជ្ជកម្ម​ក្នុងស្រុក​ជួប​ការ​ខ្វះខាត​៥,៧​ពាន់​លាន​ដុល្លារ ខណៈ​បណ្តា​ក្រុមហ៊ុន​បរទេស​សម្រេច​បាន​ផល​លើស​ពាណិជ្ជកម្ម​២,៧​លាន​ដុល្លារ​។ ដោយ​ទ្បែ​ក​ផលិតកម្ម​ឧស្សាហកម្ម​បាន​កើន​ទ្បើ​ង​៤% ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ ធៀប​នឹង​ឆ្នាំ​២០១៤ ៕