ព្រះពុទ្ធប្រៀបដូចជាអ្នកចង្អុលផ្លូវ ព្រះធម៌ប្រៀបដូចជាផ្លូវល្អ គឺផ្លូវសម្រាប់រួចផុតពីភ័យ ព្រះសង្ឃប្រៀបដូចជាអ្នកដើរផ្លូវដល់ទីដែលផុតភ័យហើយ ។
ព្រះពុទ្ធប្រៀបដូចជាអ្នកដុតព្រៃ ឯព្រះធម៌ប្រៀបដូចជាអ្នកកម្ចាត់ភ្លើងព្រៃដែលឆេះនោះ គឺកម្ចាត់កិលេស ចំណែកព្រះសង្ឃដែលជាស្រែបុណ្យ ព្រោះកម្ចាត់ព្រៃគឺកិលេសបានហើយ ។
ព្រះពុទ្ធប្រៀបដូចជាពេទ្យភ្នែក ព្រោះទ្រង់បកស្រទាប់មោហៈចេញបានហើយ ឯព្រះធម៌ប្រៀបដូចជាឧបាយជាគ្រឿងបកភ្នែក ចំណែកព្រះសង្ឃមានស្រទាប់ភ្នែកបកហើយ គឺញាណដ៏ភ្លឺថ្លាប្រៀបដូចជាជនដែលបកភ្នែកហើយមានភ្នែកភ្លឺ ។
ព្រះពុទ្ធប្រៀបដូចជាពេទ្យដ៏ពូកែ ព្រោះទ្រង់អាចកម្ចាត់នូវព្យាធិ គឺកិលេសចេញបាន ចំណែកព្រះធម៌ប្រៀបដូចជាថ្នាំដែលផ្សំត្រឹមត្រូវហើយ ឯព្រះសង្ឃដែលមានព្យាធិរម្ងាប់ហើយ ព្រោះកបនឹងថ្នាំ ។ នៅមានត… សាន សារិន
ចែករំលែកព័តមាននេះ