ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាបក្នុង​ករណី២​ផ្សេងគ្នា ឃាត់​ជន​សង្ស័យ​​បាន​​៣​នាក់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ចំនួន​០៣​នាក់​​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាបនិង​ឃាត់ខ្លួន​បាន នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ចំនួន​០២​ករណី​ផ្សេង​ៗ​គ្នានៅ​ក្នុង​ថ្ងៃ​តែ​មួយ ជាមួយនឹង​ការ​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន​ផង​។ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក សុខ និមល បានឱ្យ​ដឹង​ថា…

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ចំនួន​០៣​នាក់​​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាបនិង​ឃាត់ខ្លួន​បាន នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ចំនួន​០២​ករណី​ផ្សេង​ៗ​គ្នានៅ​ក្នុង​ថ្ងៃ​តែ​មួយ ជាមួយនឹង​ការ​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន​
ផង​។

ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក សុខ និមល បានឱ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ចំនួន​០២​លើក​នេះ បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ទី​១៨ តុលា ដោយ​លើក​ទី​១ នៅ​ស្រុក​កំ​រៀង និង លើក​ទី​២ នៅ​ក្នុង​ក្រុង​បាត់ដំបង​។
បើ​តាម​របាយ​ការ​ណ៏​បានឱ្យ​ដឹង​ថា ករណី​ទី​១ កម្លាំង​នគរបាល​អធិការ​ស្រុក​កំ​រៀង បាន​ចុះ​បង្ក្រាប​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ តុលា នៅ​ចំណុច​ភូមិ​ទូល​ទិល ឃុំ​តា​ក្រី ដោយ​​ឃាត់​ខ្កួ​ន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យ៉ែ​ម រ៉ា​វុ​ធ ប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រូច ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។ ជន​នេះ​ត្រូវ​បាន​ស្ទាក់​ចាប់​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​នៅ​តាម​ដងផ្លូវ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​នូវ​វត្ថុ​តាង ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​០៣​ថង់ មាន​ទម្ងន់​៦៩,៦៦​ក្រាម និង ថ្មាំ​ញៀន​ប្រភេទ Wy (​យ៉ា​ម៉ា​) ចំនួន​១១​គ្រាប់ រួម​ជាមួយ​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ ដោយឡែក​ករណី​ទី​២ បើ​តាម​របាយ​ការ​ណ៍លោក សុខ និមល បាន​ឲ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​ខេត្ត បាន​ឆ្មក់​បង្ក្រាប​បទល្មើស​នេះ​មួយ​កន្លែង នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៨ តុលា នៅ​ចំណុច​ភូមិ​រតន​: សង្កាត់​រតន​: ក្រុង​បាត់ដំបង​។ លោក​សុខ និមល បាន​ប្រាប់​ថា ករណី​នេះ ដំបូង​កម្លាំង​ជំនាញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កែវ រី​ណា ហៅ ខូច ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ ខណ​:​ដែល​ជន​នេះ​កំពុង​លក់ដូរ​ថ្នាំ​ញៀន​។

លោក​បាន​បញ្ជាក់​ថា ភ្លាម​ៗ​នោះ មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង ថ្នាំ​ញៀន​ប្រភេទ កេ​តា​មីន ( Ketamin ) ចំនួន​២,៦២​ក្រាម រួម​នឹង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ ប៉ុន្តែ​ក្រោយ​សួរនាំ​បឋម ជន​នេះ​បាន​សារភាព​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បក្សពួក ទើប​លោក​ព្រះរាជអាជ្ញារ និង លោកស្នងការ​ខេត្ត​បញ្ជា​ឱ្យ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ សេង តា​រ៉ា ហៅ កណ្ដុរ ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ខាងលើ​។

លោក សុខ និមល បាន​និយាយ​ថា ជនសង្ស័យ​ទាំង​០២​ករណី​នេះ សុទ្ធតែ​ជា​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន ដែល​មន្ត្រី​ជំនាញ​តាមដាន​កន្លង​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ពេល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទាំង​០៣​នាក់​ទៅ​កាន់​តុលាការ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ