ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​​​ក្រុមហ៊ុន GST បុក​រថយន្ត​ហា​យ​ឡិន​ឌ័រ​ក្រឡាប់​ធ្លាក់​ស្រែ ស្លា.ប់​ស្ត្រី​ម្នាក់​ និង​របួសធ្ងន់​-ស្រាល​៣​នាក់

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លា.ប់​ និង​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាល​ក្នុង​ហេ​ត​ការ​ណ៏​គ្រោះថ្នាក់ចរាចរ​ណ៍​មួយ​ដែល​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង១១ ​និង​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​០៣ ​ឧសភា ​​២០១៥

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ និង​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាល​ក្នុង​ហេ​ត​ការ​ណ៏​គ្រោះថ្នាក់ចរាចរ​ណ៍​មួយ​ដែល​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង១១ ​និង​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​០៣ ​ឧសភា ​​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣១​ និង​១៣២ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូរ​ណ៌ ខណៈ​ជន​រង​គ្រោះ​ខាងលើ​ជិះរថយន្ត​ហា​យ​ឡិន​ឌ័រទៅ​បុក​ជាមួយ​រថយន្តក្រុង​ដឹក​អ្នក ដំណើរ ។

​នគរបាល​ស្រុក​បរិបូរ​ណ៌បាន​និយាយ​ថា ស្រី្ត​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឱ សុង អាយុ៦៩ឆ្នាំ មាន​ទីលំនៅ​ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង ។ មុន​ពេល​កើតហេតុ ស្ត្រី​រូប​នោះ​បាន​ជិះរថយន្តម៉ាកហា​យ​ឡិន​ឌ័រ ព​ណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2U. 7974 ជាមួយ​ក្រុម​គ្រួសារ ដោយ​ធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបង​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង​ស្រាប់តែ​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់ក្រុមហ៊ុន GST​មួយ​គ្រឿង​ពាក់​ស្លាកលេខភ្នំពេញ 3A. 8083 ​​បើក​ក្នុង​ល្បឿន​លឿន​​​ក្នុងដំណើរ​បញ្ច្រាសទិស​គ្នាបាន​ជ្រុល​ទៅបុក​រថយន្ត​ហា​យ​ឡិនឌ័រ​បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ស្រែរង​ការ​ខូចខាត​ធ្ងន់ធ្ងរ ក្នុង​នោះ​ស្ត្រី​ឈ្មោះ ឱ សុង បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ និង​អ្នក​ជិះ​ក្នុង​រថយន្តចំនួន៣​នាក់ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាល​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តជា​បន្ទាន់ ។

​ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្តក្រុង​បាន​រត់គេច​ខ្លួន​បាត់​ ចំណែកសព​ស្រី្ត​រងគ្រោះ ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅ​ឋាន​របស់​សព​នៅ​ខេត្តបាត់ដំបង ។ ​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​​​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​​រង់​ចាំ​ការ​ដោះស្រាយ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​៕
                                                                                                          ​