ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញទូរស័ព្ទតាមអនឡាញ តែ​ប៉ះចំ​ផេក​​​​បោក​ប្រាស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រឿងរ៉ាវចាញ់បោក​តាមអនឡាញមួយ​ដែល​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ​(​ជួប​គ្នា​គឺជា​និស្ស័យ​) បានទ​ទួ​ច​សុំ​អោយ​សមត្ថកិច្ចជួយ​ស្រាវជ្រាវ​រក​ឃាត់​ខ្លួន​ជន​ដែល​ឆបោក​​តាម​អន​ឡាញ បន្ទាប់​ពី​ចាញ់បោក​អ្នកលក់​ទូរស័ព្ទ​តាម​អន​ឡាញ​មួយ​ ដែល​មាន​គណនេយ្យ​ហ្វេ​សប៊ុ​ក​ឈ្មោះសុខ ​ឡេ​ង លក់​ទូរស័ព្ទ​និង​កាមេរ៉ា​ (​លក់​កាមេរ៉ា…

រាជធានី​ភ្នំពេញ​ ៖ ​រឿងរ៉ាវចាញ់បោក​តាមអនឡាញមួយ​ដែល​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ​(​ជួប​គ្នា​គឺជា​និស្ស័យ​) បានទ​ទួ​ច​សុំ​អោយ​សមត្ថកិច្ចជួយ​ស្រាវជ្រាវ​រក​ឃាត់​ខ្លួន​ជន​ដែល​ឆបោក​​តាម​អន​ឡាញ បន្ទាប់​ពី​ចាញ់បោក​អ្នកលក់​ទូរស័ព្ទ​តាម​អន​ឡាញ​មួយ​ ដែល​មាន​គណនេយ្យ​ហ្វេ​សប៊ុ​ក​ឈ្មោះសុខ ​ឡេ​ង លក់​ទូរស័ព្ទ​និង​កាមេរ៉ា​ (​លក់​កាមេរ៉ា គ្រប់​ម៉ូត​)​ បាន​បញ្ជា​អោយ​អតិថិជន​កុម្ម៉ង​ឥ​វ៉ា​ន់​ និង​ផ្ញើរ​លុយ​តាម​រយៈលេ​ខទូរ​សព្ទ​លេខ ​(096-​3622362) ​ក្រោយ​អតិថិជន​ផ្ញើរ​លុយ​រួចរាល់​អស់​ក៏​​ប្លុក​លេខ​និង​ហ្វេ​ស​ប៊ុ​ក​អតិថិជន​ចោល​​ខ​ល​លែង​ចូល​។

តាម​អ្នក​ចាញ់បោក​រូប​នោះ​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨​ តុលា ឆ្នាំ២០២០ រូបគេ​​បាន​​ទាក់ទង​រក​ទិញ​ទូរស័ព្ទ​មួយ​គ្រឿងពី​អ្នកលក់​ទូរស័ព្ទ​តាម​អន​ឡាញ​ខាងលើ​
មួយ​គ្រឿង ក្នុង​តម្លៃ១៧៥​ដុល្លារ ហើយ​បាន​អោយ​ផ្ញើរ​លុយចំនួន​130$​ទៅ​លេខ​0963622362 ដែល​ជា​អ្នកលក់​ទូរ​ស័ព្ទ​តាម​អន​ឡាញ និងប្រគល់​លុយ​អោយ​គ្រប់​
នៅ​ពេលដែលយក​ទូរស័ព្ទ​មក​ដល់​ដៃ​។

អ្នក​ចាញ់បោក​គេ បាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ផ្ញើលុយទៅអ្នកលក់​បាន​ទទួល​ហើយ ​បែរជាបិទទូរស័ព្ទ​និង​ប្លុក​ហ្វេ​ស​ប៊ុ​ក​អតិថិជន​ចោលទៀត ​។

ដូច្នេះ បញ្ហា​ទិញ​ទំនិញតាម​បណ្តាញ​សង្គមបាន​ធ្វើ​អោយប្រជាពលរដ្ឋជា​ច្រើន​​រង​គ្រោះ ដោយសារ​តែ​ចាញ់បោក ហើយ​អ​ថិ​តិ​ជនជា​ច្រើន​នាក់ ដែល​តែងតែ​ចាញ់​គេ​បាន​ទ​ទួ​ច​​សុំ​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ជួយ​ស្រាវជ្រាវ​រក​ជន​ឆបោក​តាម​អន​ឡាញ​នេះ​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ផង ​៕

អត្ថបទសរសេរ ដោយ