ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបត្ថម្ភ​ដល់​មន្ត្រី​អាវុធហត្ថ​ខណ្ឌដង្កោ​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​ចេញពី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ពី​ជំនន់​ទឹកភ្លៀង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ចាត់​ក្រុមការងារ​ដឹកនាំ​ដោយ​លោក​វរសេនីយត្រី សៀ ប៊ុ​ន​ថា​ត មេបញ្ជាការ​រង​ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ចាត់​ក្រុមការងារ​ដឹកនាំ​ដោយ​លោក​វរសេនីយត្រី សៀ ប៊ុ​ន​ថា​ត មេបញ្ជាការ​រង​ខណ្ឌ ដឹកនាំ​កម្លាំង​ចុះ​សួរសុខទុក្ខ​លោក​អនុសេនីយ៍ត្រី យក់ ពិសិដ្ឋ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​ចេញពី​បំពេញបេសកកម្ម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ក្នុង​ខណ្ឌដង្កោ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រុ​ស្ស៊ី ។

ក្នុង​ឱកាស​នោះ ក្រុមការងារ​បាន​នាំ​យក​ថវិកា​ចំនួន ១,៧០០,០០០​រៀល​, អង្ករ​៥០​គីឡូក្រាម​, ទឹក​សុទ្ធ​០២​កេស ជា​អំណោយ​សួរសុខទុក្ខ និង​ទុកជា​ការ​ចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាបាល​ផង​ដែរ ។

សូម​ជម្រាប​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នា​វេលា​ម៉ោង​០៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​មុខ​ធនាគារ ABA ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ខណៈ​ពេល​ដែល​មន្ត្រី​អាវុធហត្ថ​ខណ្ឌដង្កោ​ខាងលើ ទើប​ចេញពី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ជិះ​ម៉ូតូ​ត្រលប់​មក​ផ្ទះ​វិញ ស្រប​ពេល​កំពុងស៊ី​ញ៉ូ​ឆ្វេង បត់​ឆ្លងផ្លូវ​បំណង​ចូល​តាម​ច្រក​ច្បារ​អំពៅ​ស៊ី​ធី តែ​ឆ្លង​បាន​បន្តិច ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS RX300 មិន​ចាំ​ស្លាក​លេខ​ទេ បាន​បោះពួយ​យ៉ាង​លឿន ទិស​ដៅ​ពី​កើតមក​លិច ក៏​ជ្រុល​ទៅ​បុក​ប៉ះ​ម៉ូតូ​របស់​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដែល​ជា​មន្ត្រី​អាវុធហត្ថ​នោះ ដួល​ខ្ទាត​មក​ក្បែរ​ចិញ្ចើម​ផ្លូវ រង​របួស​បាក់ជើង​ខាងស្ដាំ ហើយ​រថយន្ត​បន្ថែម​ល្បឿន​រត់​បាត់​ស្រមោល បន្សល់​តែ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ។ មួយសន្ទុះ​ក្រោយមក ស្ត្រី​ម្នាក់​ជា​ប្រពន្ធ រួម​ទាំង​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ ហើយ​មន្ត្រី​អាវុធហត្ថ​ដែល​រង​របួស​នោះ បាន​ប្រគល់​របស់​មាន​តម្លៃ និង​សម្ភារៈ​អោយទៅ​ស្ត្រី​ជា​ប្រពន្ធ​រក្សា​ទុក ជាក់ស្ដែង​គាត់​បាក់ជើង​ខាងស្ដាំ​ត្រឹម​កជើង ដេក​នឹង​ថ្នល់​រង​ចាំ​រថយន្ត​សង្គ្រោះ​មក​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ព្រះ​កុសុមៈ​(​ហៅ​ពេទ្យ​រុ​ស្សី​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ