ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​កែ គឹម​យ៉ាន យក​​អំណោយ​ជូន​ប្រជា​​ពលរដ្ឋ​​ជាង​៤០០​​គ្រួសារ​ រងគ្រោះ​​ដោយ​ខ្យល់​កន្ត្រាក់​​ក្នុង​​ស្រុក​​ថ្ម​​ពួក​​

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​ជ័យ ៖ ខ្យ​​ល់​កន្ត្រាក់កន្លងមក បាន​​​បង្កឱ្យ​លំនៅឋានរបស់​​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​​ថ្មពួក​ចំនួន​២​ឃុំ​ គឺ​ឃុំ​គំរូ​ និង​ឃុំ​ថ្ម​ពួក រួម​ទាំង​សាលារៀន​ចំនួន​៨​ខ្នង និង​ផ្សារ​ថ្មី​ថ្ម​ពួក​​ចំនួន​១​ខ្នង ​បាន​រង​ការ​​ខូចខាត​យ៉ាងធ្ង​ន់​ធ្ងរ ​។

ខេត្ត​បន្ទាយ​​មាន​ជ័យ ៖ ខ្យ​​ល់​កន្ត្រាក់កន្លងមក បាន​​​បង្កឱ្យ​លំនៅឋានរបស់​​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​​ថ្មពួក​ចំនួន​២​ឃុំ​ គឺ​ឃុំ​គំរូ​ និង​ឃុំ​ថ្ម​ពួក រួម​ទាំង​សាលារៀន​ចំនួន​៨​ខ្នង និង​ផ្សារ​ថ្មី​ថ្ម​ពួក​​ចំនួន​១​ខ្នង ​បាន​រង​ការ​​ខូចខាត​យ៉ាងធ្ង​ន់​ធ្ងរ ​។

​ដើម្បី​​សម្រួល​ដល់​​ការ​​លំបាក​​​របស់​ប្រជាពលរដ្ឋ​​ក្នុងស្រុក​ថ្មពួក​​ចំនួន​៤១៦​គ្រួសារ​ ដែល​រង​គ្រោះ​​ដោយ​ខ្យល់កន្ត្រាក់​នោះ កាលពី​វេលា​​ព្រឹក​​ថ្ងៃ​ទី​០១​ ឧសភា​ ២០១៥  លោក​​កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ជា​ប្រធាន​​ក្រុមការ​ងារ​ថ្នាក់​​កណ្តាល​​ចុះ​ជួយ​​ខេត្តបន្ទាយ​មាន​ជ័យ បាន​អញ្ជើញ​ចុះ​សួរសុ​ខទុក្ខ​ និង​នាំ​យក​អំណោយ​​ផ្ទាល់​របស់​​ឯកឧត្តម ​និង​​លោក​​ជំទាវ​ជា​ស័​ង្ក​​សី គ្រឿង​ឧបភោគ​បរិភោគ ទៅ​ចែក​​ជូន​ប្រជាពលរដ្ឋ​​ដែល​រង​គ្រោះ ដើម្បី​ជួយ​​សម្រាល​នូវ​​ទុក្ខ​លំបាក​របស់​​ពួក​គាត់​​មួយ​គ្រា​ផង​​ដែរ​ ​។

លោក​​គោ​​ស៊ុំ  សា​រឿ​ត អភិបាល​​នៃ​គណៈ​អភិបាល​​ខេត្តបន្ទាយមានជ័យ បាន​​ធ្វើ​សេចក្តី​រាយការណ៍​ថា ​ចាប់​ពី​ថ្ងៃ​ទី​៣១​ មីនា​​ ២០១៥ ដល់​​ថ្ងៃ​ទី​២៨ មេសា​ ២០១៥ មានស្រុក​​-​ក្រុង​ក្នុង​ខេត្តបន្ទាយ​មានជ័យ បាន​ទទួល​រង​នូវ​គ្រោះ​​មហន្តរាយ​ធម្មជាតិ​​ដោយ​​​ខ្យល់​កន្ត្រាក់ បង្កឱ្យ​​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ជិត​​រយ​ខ្នង, បង្គោល​ភ្លើង​ធំ​​​១០​ដើម, តូច​១៥​ដើម ​បាន​ដួល​រលំ​ និង​ដាច់​ចរន្ត​ភ្លើង​ទៅ​សៀ​មរាប​​៣​ថ្ងៃ​​៣​យប់ ​។​

កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ មេសា​ ២០១៥ កន្លងមក ខ្យល់​កន្ត្រាក់​បាន​​បង្ក​ឱ្យ​​មានការ​ខូចខាត​ធ្ងន់ធ្ងរ​​ទៅ​លើ​ស្រុក​មួយ​ចំនួន​​បន្ថែម​ទៀត ១-​នៅ​ស្រុក​ថ្មពួក​នេះ​​ចំនួន​៤១៦​គ្រួសារ ខូចខាត​ស្រាល​ចំនួន​៣៣៩​គ្រួសារ​ និងធ្ងន់​៧៧​គ្រួសារ, របួស​មនុស្ស​​៥​នាក់ ធ្ងន់​១​នាក់ ខូចខាត​​សាលា​បឋម​សិក្សា​​​៧​ខ្នង​, ​វិទ្យាល័យ​ថ្មពួក​៤​ខ្នង ធ្ងន់​១​ខ្នង​, ​ផ្ទះសំណាក់​គ្រូ​១​ខ្នង​, ​ខ្លោងទ្វារ​, ​ដំបូល​ផ្សារ​ថ្មី​ថ្មពួក​ខូង​ទាំង​ស្រុង​, ២-​ស្រុក​អូរ​ជ្រៅ​ ប៉ះ​ពាល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៣១​ខ្នង​, ​ធ្ងន់​៣​ខ្នង​, ​សាលារៀន​១​ខ្នង​, ​ស្រុក​ស្វាយចេក​​ប៉ះពាល់​ចំនួន​១៨​ខ្នង​, ​ធ្ងន់​១​ខ្នង​, ​វត្ត​១​កន្លែង​, ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​៣៨​ខ្នង ​ធ្ងន់​៧​ខ្នង ​និង​ស្រុក​ព្រះនេត្រព្រះ​​ប៉​វត្ត​១​កន្លែង ​។

លោក​បាន​​បញ្ជាក់​ថា​​ ​ប្រទេស​កម្ពុជា​យើង​​ប​ច្ចុប្ប​ន្ន​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ធំ​ៗ​​ចំនួន​​២ ដែល​គួរ​ឱ្យបារម្ភ ​គឺ​ខ្យល់​ព្យុះ​ (​ហៅ​ថា​ខ្យល់​កន្ត្រាក់​) ​និង​ទឹកជំនន់​ជាដើម​ ។​ ដូច្នេះ សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានកា​រ​ប្រុង​ប្រយ័ត្ន​​ខ្ពស់ ពេល​មាន​ភ្លៀង ​ឬ​ខ្យល់ ត្រូវ​រក​ក​ន្លែង​ដែល​មាន​សុវត្ថិភាព​ជា​​បន្ទាន់ ចៀសវាង​ការ​គ្រោះថ្នាក់​។​

​ចំណែកអំណោយ​ដែល​​លោក​បាន​​យក​មក​ចែក​ជូន​ពេល​នេះ​គ្រួសារ​ ​​គឺ​មាន​​ចំនួន​៧៧​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​​ទទួល​បាន​​ស័ង្កសី​ចំនួន​២៤​សន្លឹក​,​ មី​១​កេស​​, ​ភួយ​១,​ កៅស៊ូ​តង់​១, ​នំ​ធុង​១​ធុង, ​សារុង​២​, ថវិកា​ចំនួន​៥​​ម៉ឺន​រៀល​,​ អង្ករ​២៥​គ​.​ក្រ​, ចំណែក​គ្រួសារ​ដែល​រង​​គ្រោះ​ស្រាល​ចំនួន​៣៣៩​​គ្រួសារ បើ​ទោះបីជា​​តិចតួច​ តែ​អាច​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​បងប្អូន​មួយ​គ្រា​​​ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​​ស័ង្កសី​ចំនួន​២៤​សន្លឹក​, ​មី​១កេស,​ នំ​ធុង​១​ធុង, ​សារុង​​២​ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​,​ អ​ង្ក​រ​​២៥​គ​.​ក្រ ​៕