ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព រិ​ន្ទ​ដា​រ៉ូ ព្រមាន​អ្នក​យក​រូប​លោក​ប្រើប្រាស់​នៅ​ក្នុង​បណ្តាញ​សង្គមដើរ​ឆបោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​សម្តែង​ប្រុស​ចាស់វស្សាមួយរូបដែលនៅតែក្តោបក្តាប់ការងារសិល្បៈណែនដៃ និងជាទីសំណព្វ​ចិត្ត​របស់​អ្នកគាំទ្រ​ទាំង​ចាស់ ទាំង​ក្មេង​នោះ លោក ទេព រិ​ន្ទ​ដា​រ៉ូ បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​តារា​ប្រុស​រូប​នេះ​បង្ហាញ​ករណី​ហ្វេ​ស​ប៊ុ​កមួយ បាន​យក​រូប​លោកទៅប្រើប្រាស់ក្នុងបណ្តាញសង្គមក្នុងអំពើទុច្ចរិត​។…

រាជធានី​ភ្នំពេញ​៖ តាម​សម្តែង​ប្រុស​ចាស់វស្សាមួយរូបដែលនៅតែក្តោបក្តាប់ការងារសិល្បៈណែនដៃ និងជាទីសំណព្វ​ចិត្ត​របស់​អ្នកគាំទ្រ​ទាំង​ចាស់ ទាំង​ក្មេង​នោះ លោក ទេព រិ​ន្ទ​ដា​រ៉ូ បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​តារា​ប្រុស​រូប​នេះ​បង្ហាញ​ករណី​ហ្វេ​ស​ប៊ុ​កមួយ បាន​យក​រូប​លោកទៅប្រើប្រាស់ក្នុងបណ្តាញសង្គមក្នុងអំពើទុច្ចរិត​។

កាលពី​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ តារាសម្តែង​ប្រុស​ជើង​ចាស់​រូប​នេះ បាន​ផ្ញើសារទៅកាន់អ្នកគាំទ្រនិងមហាជនដោយបញ្ជាក់ថារូបថតរបស់លោក ត្រូវបានជនខិលខូចយកទៅប្រើប្រាស់ជាប្រូហ្វាល់គណនីហ្វេសប៊ុកមួយ ហើយគណនីហ្វេសប៊ុកនោះបានផ្ញើសារទៅកាន់អ្នកលេងបណ្តាញសង្គមផ្សេងៗដើម្បីប្រព្រឹត្តការឆបោក ។

ជាមួយគ្នានោះផងដែរ លោក ទេព រិន្ទដារ៉ូ​ តារាប្រុសដែលមានមន្តស្នេហ៍នឹងប្រជ្រុញលើមុខនោះ បានដាស់តឿន​ទៅ​ដល់​អ្នកគាំទ្រ​របស់​លោក និង​ព្រមា​ន​ទៅ​ដល់ជនខិលខូចដែលមានគណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ​ថា​« james » ដែលគណនីមួយនេះ​បាន​យកឈ្មោះ និង​រូប​របស់​លោក ប្រើប្រាស់ដើម្បី​បន្លំ​បោកយក​ប្រាក់​របស់​មហាជន​។

លោក ទេព រិន្ទដារ៉ូ លោក​បាន​លើក​ឡើង​ថា « មាន​អ្នក​បោកប្រាស់​យកឈ្មោះ​ខ្ញុំ​ទៅ​ប្រើ​ទៀត​ហើយ បើ​ឃើញ ឫុ​បាន​ទទួល​សារ​នេះ​កុំ​ជឿ​អោយ​សោះ ខ្ញុំ​អត់​ដឹង​ទេ​..! សូម​មេត្តា​ប្រយ័ត្នប្រយែង​ផង សូម​អរគុណ​» ។

យ៉ាងណាមិញ បន្ទាប់​ពី​ទទួល​ដំណឹង​មួយ​នេះ​ពី​លោក ទេព រិ​ន្ទ​ដា​រ៉ូ មាន​អ្នកគាំទ្រ​របស់​លោក​ជា​ច្រើន​នាក់​បាន​ចូល​ខម​មិន និង​បង្ហើប​ប្រាប់ ថា​ពិតជា​បាន​ទទួល​សារ​មួយ​នេះ​ពិតមែន ពី​ករណី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ James ជាមួយនឹង​ការ​សរេសរ​ពី​ការ​ឈ្មោះ​រង្វាន់​ដោយ​ផ្ញើរ​សារ​ដោយ​ចៃដន្យ​ថា​ « ខ្ញុំ​មក​ពី​ក្រុម​ទេព​រិ​ន​ដា​រ៉ូ​។ បាន​ប្រគល់​ប្រាក់​ចំនួន ៥០០០ ដុល្លារ​ទៅ​ឪ្យ​អ្នក​តាម​ទេព រិ​ន​ដា​រ៉ូ​ហ្វេ​ស​ប៊ុ​ក ដែល​យើង​បាន​ផ្ញើ​សារ​ដោយ​ចៃដន្យ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក តើ​អ្នក​ត្រៀមខ្លួន​ដើម្បី​ឈ្នះ​រង្វាន​ហើយ​ឫ​នៅ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ តារា​សម្តែង​ជើង​ចាស់​លោក ទេព រិ​ន​ដា​រ៉ូ មិន​ទាន់​មាន​វិធានការ​ណ៍បែប​ណា ទៅ​កាន់​ករណី​ហ្វេ​ស​ប៊ុ​កមួយ​នេះ​នៅឡើយ​នោះ​ទេ ក្រៅពី​ប្រកាស​ពី​ដំណឹង​ទៅ​ដល់​អ្នកគាំទ្រ​របស់​លោក​ «កុំឲ្យចាញ់បោក» តែប៉ុណ្ណោះ​៕

កែសម្រួលដោយ