ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយសង្គ្រោះមួយចំនួន​ជូន​ពលរដ្ឋ​រងគ្រោះ​​ដោយ​​ទឹក​ជំនន់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​៖ ​ស្រប​ពេល​ដែល​ខេត្តកណ្តាលកំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់ ហើយ​ក្នុង​នោះ​មានផ្ទះ​សម្បែង​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន នៅ​ស្រុក​កណ្តាលស្ទឹង ស្រុក​អង្គស្នួល​និង ក្រុង​តា​ខ្មៅ ត្រូវ​បាន​លិចលង់ និង​ផ្លូ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​សិន ខណៈអាជ្ញាធរ​ខេត្ត​បាន​និង​កំពុង​រិះរក​គ្រប់​វិធានការ​ ដើម្បី​រំដោះ​ការ​ជន​លិច…

ខេត្ត​កណ្តាល​៖ ​ស្រប​ពេល​ដែល​ខេត្តកណ្តាលកំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់ ហើយ​ក្នុង​នោះ​មានផ្ទះ​សម្បែង​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន នៅ​ស្រុក​កណ្តាលស្ទឹង ស្រុក​អង្គស្នួល​និង ក្រុង​តា​ខ្មៅ ត្រូវ​បាន​លិចលង់ និង​ផ្លូ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​សិន ខណៈអាជ្ញាធរ​ខេត្ត​បាន​និង​កំពុង​រិះរក​គ្រប់​វិធានការ​ ដើម្បី​រំដោះ​ការ​ជន​លិច ដោយសារ​ជំនន់​ទឹកភ្លៀង កុំ​ឲ្យ​អូស​បន្លាយ​យូរ និង​ប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ។

ការសង្គ្រោះ ក្នុង​នោះ​ក៏​ឃើញ​មាន​ស្ថាប័ន​ក្រុមហ៊ុន​មួយ​ដេប៉ូ​ខេត្តកណ្តាល ក៏បាន​​ផ្តល់​ជំនួយ​អង្ករ២​តោន មក​ដល់​ខេត្ត​សម្រាប់​ជួយ​ជា​ជំនួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់​នេះ​ផង​ដែរ សកម្មភាព​ភាព​នេះ បាន​ឆ្លុះ​បង្ហាញ​អោយ​ឃើញ​ថា ខ្មែរ​គឺ​ចេះ​ជួយ​ខ្មែរ​គ្នា​ឯង​នៅ​ពេល​ជួប​ទុក្ខ ​ហើយសង្ឃឹមថា នឹងមាន​​បណ្តា​ក្រុមហ៊ុន​ឯកជន​ផ្សេង​ៗ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​រួមចំណែក​ជួយ​ដល់​សង្គម ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​តុលា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តកណ្តាល លោក ហ៊ុយ សុ​ផា​រិ​ទ្ធ តំណាង​ដេប៉ូ​ចែកចាយ ​​បាន​ផ្តល់​អង្ករ២​តោន ទឹកបរិសុទ្ធ​២០​កេស មី​៤​កេស​ធំ ទឹក​ស៊ី​អុ​ី​វ​២០​យួរ ទឹកត្រី​២០​យួរ ប្រគល់​ជូន​ដល់​រដ្ឋបាល​ខេត្តកណ្តាល សំរាប់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​។

ក្នុង​ឱកាស​ទទួល​ជំនួយ​ជា​អង្ករ ២​តោន​នោះ​ដែរ លោក គង់ សោ​ភណ្ឌ អភិបាលខេត្ត បាន​សម្តែង​នៅ​ទឹកចិត្តកោត​សរសើរ​ ដែល​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​លើ​ការងារ​សង្គម​ផ្តល់​ជំនួយ​ជា​អង្ករ​នេះ មក​រដ្ឋបាល​ខេត្ត​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​ខ្វះខាត​ក្នុង​គ្រោះ​ទឹកជំនន់​នេះ ។​

អត្ថបទសរសេរ ដោយ