ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

van Dijk ទំនង​នឹង​អវត្តមាន​ពេញ​មួយ​រដូវ​កាល ដោយសារ​បញ្ហា​របួស

3 ឆ្នាំ មុន

អង់គ្លេស​ ៖ ខ្សែការពារ​កណ្តាល Virgil van Dijk របស់​ក្រុម​ហង្ស​ក្រហម Liverpool ត្រូវ​ធ្វើការ​វះកាត់​ជង្គង់​របស់​ខ្លួន បន្ទាប់​ពី​រង​ការ​ដាច់​សរសៃពួរ​សាច់ដុំ…

អង់គ្លេស​ ៖ ខ្សែការពារ​កណ្តាល Virgil van Dijk របស់​ក្រុម​ហង្ស​ក្រហម Liverpool ត្រូវ​ធ្វើការ​វះកាត់​ជង្គង់​របស់​ខ្លួន បន្ទាប់​ពី​រង​ការ​ដាច់​សរសៃពួរ​សាច់ដុំ ដែល​បាន​កើតឡើង​អំឡុង​ការ​ប្រកួត​ស្មើ ២-២ ទល់​នឹង​ក្រុម​ម្ចាស់ផ្ទះ Everton កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។

ការ​រង​របួស​ធ្ងន់ធ្ងរ​របស់​ខ្សែការពារ​ហូ​ឡង់​វ័យ ២៩​ឆ្នាំ​រូប​នេះ បាន​កើតឡើង​បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​ជាមួយនឹង​អ្នកចាំទី Jordan Pickford របស់​ក្រុម Everton​។ ដែល​បាន​បង្ខំឱ្យ​រូបគេ​ត្រូវ​ប្តូរ​ចេញ​ភ្លាម​ៗ ហើយ​ទទួល​ការ​ស្កេ​ន (Scan) ដែល​បញ្ជាក់​ថា​របួស​នេះ ត្រូវ​តែ​ទទួល​ការ​វះកាត់​ជា​ចាំបាច់​។

ក្លិប Liverpool មិន​ទាន់​អាច​ធ្វើការ​បញ្ជាក់​ពី​ពេលវេលា វិល​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​វិញ សម្រាប់​កីឡាករ​រូប​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ប្រភព​ជិត​ស្និត​ពី​ក្លិប​បាន​បង្ហើប​ប្រាប់ Sky Sports ឱ្យដឹងថា​ខ្សែការពារ​តម្លៃ​ថ្លៃ​​ទី​២​លើលោក​រូប​នេះ ទំនងជា​អាច​អវត្តមានពេញមួយ​រដូវ​កាល​នេះ​៕