ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ថៃ​ទាមទារ​ប្រាក់​ឈ្នួល​យ៉ាងតិច​360​បាត​ក្នុង​1​ថ្ងៃ

8 ឆ្នាំ មុន

បាងកក ៖ សហព័ន្ធ​ទំនាក់ទំនង​ពលករ​នៃ​សហគ្រាស​រដ្ឋ (SERC) បាន​អំពាវនាវ​រដ្ឋាភិបាល​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​៣៦០​បាត (១០,៨៧​ដុល្លារ​) ក្នុង​មួយ​ថ្ងៃ ។

បាងកក ៖ សហព័ន្ធ​ទំនាក់ទំនង​ពលករ​នៃ​សហគ្រាស​រដ្ឋ (SERC) បាន​អំពាវនាវ​រដ្ឋាភិបាល​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​៣៦០​បាត (១០,៨៧​ដុល្លារ​) ក្នុង​មួយ​ថ្ងៃ ។

ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​នេះ SERC បាន​អះអាង​ថា បច្ចុប្បន្ន​បៀវត្ស​អប្បបរមា​របស់​ពលករ គឺ​ប្រមាណ​ជា​៣០០​បាត (៩​ដុល្លារ​) ក្នុង​មួយ​ថ្ងៃ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​លើ​ការ​ចាយវាយ​ដែល​បាន​កើនឡើង​ក្នុង​ស្ថានភាព​ជីវភាព​ប្រចាំ​ថ្ងៃ​ឡើយ ។ គួរ​បញ្ជាក់​ថា បណ្តា​ពលករ​ជា​ច្រើន​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា​ក្នុង​ឱកាស​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ផង​ដែរ មុន​នឹង​បន្ត​នីតិវិធី​ផ្សេង​ៗ ។

ទោះជា​យ៉ាងណា មន្ត្រីជាន់ខ្ពស់​របស់​សហព័ន្ធ SERC បញ្ជាក់​ថា ការ​ទាមទារ​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ការងារ​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស និង​ការ​កែទម្រង់​សិទ្ធិ​ការងារ និង​កម្មវិធី​នៃ​ការ​កែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​សហគ្រាស​របស់​រដ្ឋ ៕